Paris Peace Accords 23 Oct. 1991

Wednesday, February 26, 2014

របាយការណ៍​៖ ចំណូល​ទេ​សចរណ៍​ ឆ្នាំ​២០១៣ ជួយ​ GDP ១៦​ភាគរយ​​


ទេសចរណ៍ នៅតំបន់ប្រវត្តិសាស្ត្រ ក្នុងខេត្តសៀមរាប (រូបថត៖ បូ សាវី)

របាយការណ៍​៖ ចំណូល​ទេ​សចរណ៍​ ឆ្នាំ​២០១៣ ជួយ​ GDP ១៦​ភាគរយ​​


ដោយ៖​ ស៊ុន ណារិន និងជន ស្រីណុច​ / វីអូឌី | ថ្ងៃពុធ ទី26 ខែកុម្ភៈ ឆ្នាំ2014

របាយការណ៍​ របស់​ ក្រសួង​ទេស​ចរណ៍ ចេញផ្សាយ​ នៅ​ថ្ងៃ​ពុធ​នេះ ឲ្យដឹងថា ចំណូល​ទេ​សចរណ៍​សម្រាប់​ឆ្នាំ​២០១៣ បាន​ចូល​រួមចំណែក​ GDP ១៦​ភាគរយ ខណៈ​ចំនួន​ទេសចរណ៍​អន្តរជាតិ ឡើង​ទៅ​ដល់​ ជាង​៤.២ លាន នាក់​។​
​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ទេសចរណ៍​ឆ្នាំ​២០១២ និង​២០១៣ និង​ទិសដៅ​អនុវត្ត​បន្ត​របស់​ក្រសួង​ទេសចរណ៍ ឲ្យដឹងថា ក្នុង​ឆ្នាំ​២០១២ ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ មាន​ចំនួន​៣,៥៨៤៣០៧​នាក់ ដែល​មាន​កំណើន​២៤.៤​ភាគរយ​។ នៅ​ឆ្នាំ​២០១៣ ចំនួន​ទេសចរណ៍​អន្តរជាតិ មាន​ចំនួន​៤,២១០១៦៥ នាក់ ដែល​មាន​កំណើន​១៧.៥​ភាគរយ​។ កំណើន​នេះ​ទាប​ជាង​ឆ្នាំ​២០១២ ដោយសារ​ប្រទេស​កម្ពុជា ក្រោយ​ការបោះឆ្នោត​ក្នុង​ខែ​កក្កដា ឆ្នាំ​២០១៣ វិបត្តិ​នយោបាយ បាន​ជាប់គាំង​រហូតមក​ដល់ពេលនេះ​។​
ចំណែក​ចំណូល​ក្នុងស្រុក​សរុប​សម្រាប់​ឆ្នាំ​២០១៣ មាន​ទៅ​ដល់​២៥៤៧​លាន​ដុល្លារ កំណើន​១៥.៥​ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១២ មាន​២២១០​លាន​ដុល្លារ ក្នុង​កំណើន​១៥.៦​ភាគរយ​។ ចំណូល​នេះ ស្មើនឹង​១៦​ភាគរយ​នៃ​GDP​។​តែ​ចំណូល​ទេសចរណ៍​ក្នុង​ឆ្នាំ​២០១២ បាន​ចូលរួមចំណែក​GDP ១២​ភាគរយ​។
ក្នុង​ឆ្នាំ​២០១៣ វិស័យ​ទេសចរណ៍ បាន​ផ្តល់​ការងារ​ដោយផ្ទាល់​ដល់​ប្រជាពលរដ្ឋ ប្រមាណ​៤០​ម៉ឺន​នាក់ និង​ដោយ​ប្រយោល​រាប់ម៉ឺន​នាក់​ទៀត​។ ចំណែក​ក្នុង​ឆ្នាំ​២០១២ ទេសចរណ៍ បាន​ផ្តល់​ការងារ​ដោយផ្ទាល់​ជូន​ប្រជាជន​បាន​ជាង​៣៥​ម៉ឺន​នាក់ និង​រាប់ម៉ឺន​នាក់​ទៀត​ដោយ​ប្រយោល​។​
​ក្រសួង​ទេសចរណ៍ រំពឹងថា ក្នុង​ឆ្នាំ​២០១៤ ចំនួន​ទេសចរណ៍ នឹង​មាន​ទៅ​ដល់​៤.៦​លាន​នាក់ ក្នុង​ឆ្នាំ​២០១៥ មាន​ទៅ​ដល់​៥​លាន​នាក់ និង​ក្នុង​ឆ្នាំ​២០១៨ មាន​ទៅ​ដល់​៦.៥​លាន​នាក់​។ សម្រាប់​ឆ្នាំ​២០២០ ចំនួន​ទេសចរណ៍​អន្តរជាតិ អាច​នឹង​មាន​ទៅ​ដល់​៨​លាន​នាក់​។ ចំនួន​ទេសចរណ៍​ក្នុងស្រុក​ឆ្នាំ​២០១៣ មាន​ទៅ​ដល់​៨​លាន​នាក់ ដែល​មក​កម្សាន្ត​ទូទាំងប្រទេស​៕




1 comment:

  1. Anonymous9:30 PM

    It is not understandable that Siem Reap is still one of the four poorest provinces with annual tourist revenue a little bit less than US$ 2.5 billion that constitutes 16% of GDP.

    Could someone confirm the figure of annual household income in Siem Reap (<US$ 300)? How are we going to align our salaries with ASEAN such as Singaporean or Malaysian (Average Income per head US$ 56,532 in 2012 ; http://www.ipsnews.net/2012/08/worlds-richest-tag-not-so-rosy-for-average-citizen-in-singapore/ )?

    ReplyDelete