Paris Peace Accords 23 Oct. 1991

Saturday, February 15, 2014

HRW៖​ លោក​ ហ៊ុន​ សែន​ គួរ​ទទួល​ស្គាល់​ ផ្ទះ​ និង​ផ្តល់​សំណង​ ដល់​ ប្រជា​សហគមន៍​ បុរី​កីឡា​​


លោក Brad Adams នាយកប្រតិបត្តិប្រចាំតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (រូបថតពី៖ tamilnet.com)

HRW៖​ លោក​ ហ៊ុន​ សែន​ គួរ​ទទួល​ស្គាល់​ ផ្ទះ​ និង​ផ្តល់​សំណង​ ដល់​ ប្រជា​សហគមន៍​ បុរី​កីឡា​​


ដោយ៖​ ពៅ មេត្តា​ / វីអូឌី | ថ្ងៃសៅរ៍ ទី15 ខែកុម្ភៈ ឆ្នាំ2014

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​(HRW)​ ថ្កោលទោស​អាជ្ញាធរ​បង្ក្រាប​អ្នក​​បុរី​កីឡា ហើយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ឲ្យទទួល​ស្គាល់​ផ្ទះ​ប្រជាពលរដ្ឋ ព្រម​ផ្តល់​សំណង​ឲ្យបាន​ត្រឹមត្រូវ​ចំពោះ​ការអភិវឌ្ឍ​ន៍​។​
​ក្នុង​សេចក្តីថ្លែងការណ៍​ របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ចេញផ្សាយ​នៅ​ថ្ងៃទី​១៤ ​ខែ​កុម្ភៈ បាន​ថ្កោលទោស​ចំពោះ​សមត្ថកិច្ច​ ដែល​បាន​វាយ​បង្ក្រាប​លើ​ប្រជា​សហគមន៍​បុរី​កីឡា ដែល​បណ្តាលឲ្យ​មាន​អ្នករង​របួស​៧​នាក់ ក្នុងនោះ​រួមមាន​ទាំង​កុមារ​២​នាក់ និងស្ត្រី​មាន​ផ្ទៃពោះ​៧​ខែ​ម្នាក់​ផងដែរ​។​
កាល​ថ្កោលទោស​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​នេះ ធ្វើឡើង​នៅ​ថ្ងៃទី​១៤ ខែ​កុម្ភៈ ​គឺ​ក្រោយពេល ដែល​សមត្ថកិច្ច​វាយ​បណ្តេញ​ប្រជាពលរដ្ឋ​ចេញពី​សំណង់​អគា​ររបស់​ក្រុមហ៊ុន​ផាន​អ៊ី​មិច ហើយ​មាន​ការប៉ះទង្គិច​គ្នា​កើតឡើង​។​
​ក្នុង​សេចក្តីថ្លែងការណ៍​នោះ​លោក Brad Adams នាយក​ប្រតិបត្តិ​ប្រចាំ​តំបន់​អាស៊ី​ នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ជំរុញ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ទទួល​ស្គាល់​ផ្ទះ​ប្រជាពលរដ្ឋ​រងគ្រោះ​ដែល​កំពុង​តវ៉ា ហើយ​ផ្តល់​សំណង​ឲ្យបាន​ត្រឹមត្រូ​វ ដល់​ប្រជាពលរដ្ឋ​នៅ​សហគមន៍​បុរី​កីឡា ក៏ដូចជា​សហគមន៍​មាន​ជម្លោះ​ផ្សេងៗ​ទៀត​៕




No comments:

Post a Comment