៤-មករា-២០១២៖ អគារពាណិជ្ជកម្ម នារាជធានីភ្នំពេញ
(RFA / Sok Serey)
IMF៖ កំណើនសេដ្ឋកិច្ច កម្ពុជា ឆ្នាំ២០១៤ នៅតែ កើនឡើង ទោះបី នយោបាយ ជាប់គាំង
របាយការណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថា អាយ.អិម.អែហ្វ (IMF) ចេញផ្សាយនៅថ្ងៃទី៤ កុម្ភៈ ឆ្នាំ២០១៤ បានព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជា នៅតែមានកំណើនខ្លាំងដដែល បើទោះបីជាមានបញ្ហានយោបាយជាប់គាំង ចាប់តាំងពីពេលបោះឆ្នោតខែកក្កដា ឆ្នាំ២០១៣ មកក៏ដោយ។
ដោយ វោហារ ជាតិ / អាស៊ីសេរី | ០៤ កុម្ភៈ ២០១៤
របាយការណ៍របស់ អាយ.អិម.អែហ្វ បង្ហាញថា ផលិតផលក្នុងស្រុកសរុប ជី.ឌី.ភី (GDP) កម្ពុជា ឆ្នាំ២០១៣-២០១៤ មានសន្ទុះកើនឡើងពីចំនួន ៧ ទៅ ៧កន្លះភាគរយ ក្នុងរយៈពេលមធ្យម គិតពី ៣ ទៅ ៥ឆ្នាំខាងមុខនេះ។
មូលហេតុនៃកំណើនសេដ្ឋកិច្ចនេះ គឺដោយសារការនាំចេញសម្លៀកបំពាក់ទៅទីផ្សារអឺរ៉ុប ការធ្វើពិពិធកម្ម ឬធ្វើឲ្យមានភាពប្លែកៗគ្នាលើវិស័យទេសចរណ៍ និងការវិនិយោគវិស័យអចលនទ្រព្យ និងសំណង់នៅតែកើនឡើងជាលំដាប់ ស្របពេលដែលបរិយាកាសសេដ្ឋកិច្ចសកលកំពុងងើបឡើងវិញ។
ចំណែកអតិផរណាក្នុងឆ្នាំ២០១៣ និងឆ្នាំ២០១៤ វិញ អាយ.អិម.អែហ្វ បានព្យាករថា នឹងស្ថិតនៅក្នុងកម្រិតទាប ដោយសារតម្លៃប្រេងឥន្ធនៈ និងតម្លៃម្ហូបអាហារនៅថេរ។
សូមរង់ចាំស្ដាប់ និងអានព័ត៌មានពិស្ដារ...
No comments:
Post a Comment