Paris Peace Accords 23 Oct. 1991

Thursday, March 6, 2014

របាយការណ៍​ អប់រំ ​សម្រាប់​ទាំង​អស់​គ្នា ឆ្នាំ ២០១៤​៖ គុណភាព ​គ្រូ​បង្រៀន​ ជា​បញ្ហា​ចម្បង​

វិស័យ​អប់រំដែល​ជាមូលដ្ឋាន​គ្រឹះ​សម្រាប់បណ្តុះបណ្តាលធនធានមនុស្ស​ដើម្បីកសាងជាតិទៅជំនាន់ក្រោយ​កំពុងស្ថិត​ក្នុង​ស្ថានភាព​មិន​សូវ​មាំទាំឡើយ​។
វិស័យ​អប់រំដែល​ជាមូលដ្ឋាន​គ្រឹះ​សម្រាប់បណ្តុះបណ្តាលធនធានមនុស្ស​ដើម្បីកសាងជាតិទៅជំនាន់ក្រោយ​កំពុងស្ថិត​ក្នុង​ស្ថានភាព​មិន​សូវ​មាំទាំឡើយ​។
© សុវណ្ណារ៉ា

របាយការណ៍​ អប់រំ ​សម្រាប់​ទាំង​អស់​គ្នា ឆ្នាំ ២០១៤​៖ គុណភាព ​គ្រូ​បង្រៀន​ ជា​បញ្ហា​ចម្បង​

ដោយ សួង សុភារី / RFI | ០៦ មីនា​ ២០១៤
ក្រសួង​ អប់រំ ​យុវជន និង​កីឡា និង​អង្គការ យូណេស្កូ (UNESCO) នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍នេះ បាន​សហការគ្នា សម្ពោធ នៅ​របាយការណ៍ ​របស់ អង្គការ ​យូណេស្កូ ទាក់ទង​នឹង​ការ​ពិនិត្យ​តាម​ដាន ​ជាសាកល ​លើការ​អប់រំ សម្រាប់​ទាំងអស់គ្នា ឆ្នាំ ២០១៤។ ជា​របាយការណ៍ ដែល​បាន​បង្ហាញ ​ថា ប្រសិន​បើ ​ចង់​ពង្រឹង ​គុណភាព​អប់រំ ឲ្យ​កាន់តែប្រសើរ និង​មាន​តម្លាភាព គឺ​ត្រូវ​ពង្រឹង ​គុណភាពគ្រូបង្រៀន និង​ការ​បង្រៀន ​មូលដ្ឋានគ្រឹះ ឲ្យ​កាន់តែលម្អិត ​ដល់​ សិស្ស។

របាយការណ៍ពិនិត្យតាមដាន លើការ​អប់រំ​ជាសាកល សម្រាប់​ទាំងអស់គ្នា នៅ​ក្នុង​ឆ្នាំ ២០១៣-២០១៤ បាន​បង្ហាញ​ឲ្យ​ឃើញថា ពិភពលោក កំពុងតែ​ប្រឈម​មុខទៅនឹង​វិបត្តិ។ វិបត្តិ ដែល​ធ្វើ​រដ្ឋាភិបាល​ជាសាកលបាន​ចំណាយ​ទឹក​ប្រាក់​ ១២៩ពាន់លានដុល្លា ក្នុង​មួយ​ឆ្នាំ​ៗ ដើម្បី​​ដោះបន្ទុក​រឿងនេះ។ នេះ​បើយោងតាម របាយការណ៍ពិនិត្យ​ខាងលើ ដែល​ត្រូវ​បាន​ធ្វើ​ពិធីបង្ហាញ​នៅ​សណ្ឋាគារ​សូហ្វីតែលភូគីត្រាភ្នំពេញ នៅព្រឹក​ថ្ងៃព្រហស្បតិ៍នេះ។

ថ្លែង​នៅ​ក្នុង​ពិធី​បង្ហាញ​របាយការណ៍អប់រំ​នោះ លោក​ស្រី Anne Lemaistre អ្នក​តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​ទី​ក្រុង​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ដើម្បី​ឲ្យ​គុណភាព​អប់រំ​នៅ​ទូ​ទាំង​សាកល​លោក សម្រាប់​ទាំងអស់​គ្នា ទទួល​បាន​ផ្លែ​ផ្កា​រីក​ចម្រើន របាយការណ៍​អប់រំ បាន​ផ្តល់​ជូន នៅ​យុទ្ធសាស្ត្រ​សំខាន់​ៗ ចំនួន​៤ ដែល​ក្នុង​នោះ​គឺ​ផ្តោត​សំខាន់ ទៅ​លើ​គុណភាព​គ្រូ​បង្រៀន។ គ្រូ​បង្រៀន ដែល​មាន​គុណភាព​ល្អ គឺ​អាច​ធ្វើ​ឲ្យ​សិស្ស ជាពិសេស​គឺ​សិស្ស​ក្មេង​ៗ អាច​ទទួល​បាន​ចំណេះដឹង​លឿន​រហ័ស។

ការ​លើក​ទឹក​ចិត្ត និង​ពង្រឹង​គុណភាព​គ្រូ​បង្រៀន​ឲ្យ​កាន់​តែ​ខ្លាំង នឹង​ធ្វើ​ឲ្យ​ប្រព័ន្ធ​អប់រំ អាច​ដំណើរការ​ បាន​យ៉ាង​រលូន និង​មាន​ប្រសិទ្ធភាព។ តាម​លោកស្រី Anne Lemaistre ក្រសួ​ងអប់រំ​យុវជន និង​កីឡា បាន​អនុវត្ត​គោលការណ៍​អភិវឌ្ឍន៍​សមត្ថភាព​គ្រូ​បង្រៀន បាន​បី​ចំនុច ក្នុង​ចំណោម​ចំនុច សំខាន់​ៗ​ទាំង​៤​ចំនុច។ ដោយ​ក្នុង​ឆ្នាំ ២០១០ បាន​អភិវឌ្ឍ​គម្រោង​អភិវឌ្ឍ​គ្រូ​កម្រិត​ខ្ពស់។ ក្នុង​ឆ្នាំ ២០១៣ ​បាន​រៀបចំ​វិន័យ និង​ឯកសារ​ច្បាប់​ជា​ច្រើន​ទៀត ដើម្បី​ពង្រឹង​សមត្ថភាព​គ្រូ​បង្រៀន​ឲ្យ​កាន់​តែ​រឹងមាំ។

សូម​បញ្ជាក់ថា​ របាយការណ៍​របស់អង្គការ​យូណេស្កូ បាន​ឲ្យ​ដឹងថា បញ្ហា​គ្រូបង្រៀន​ នៅ​តែ​ជា​បញ្ហា​ចម្បង ហើយ​ពិភពលោក​នៅ​តែត្រូវ​ការ​គ្រូបង្រៀន​ជានិច្ច។​ នៅកម្ពុជា​ក៏ដូចគ្នាដែរ កង្វះគ្រូបង្រៀនទាំងបរិមាណ និងគុណភាព​បាន​ធ្វើ​ឲ្យ​ប៉ះពាល់ ដល់​គុណភាព​វិស័យ​អប់រំ​យ៉ាងខ្លាំង​៕




No comments:

Post a Comment