មន្ត្រី អង្គការ សង្គមស៊ីវិល ចំនួន១៤ នឹង ដាក់ញត្តិ ទៅក្រសួង និងស្ថាប័ននានា នៅថ្ងៃទិវានារី អន្តរជាតិ
ដោយ៖ សុទ្ធ គឹមសឿន / វិអូឌី | ថ្ងៃពុធ ទី5 ខែមិនា ឆ្នាំ2014
ក្រុមស្ដ្រីដែលមកពីអង្គការចំនួន១៤ស្ថាប័ន គ្រោងដាក់ញត្តិទៅកាន់ក្រសួងនិងស្ថាប័ននានា ជួយអន្តរាគមន៍ដោះស្រាយបញ្ហាប្រឈមរបស់ស្ត្រី ក្នុងយុទ្ធនាការទិវានារីអន្តរជាតិលើកទី១០៣ នៅថ្ងៃទី០៧ ខែមីនា ខាងមុខនេះ។
សេចក្តីប្រកាសព័ត៌មាន ចេញផ្សាយនៅថ្ងៃទី០៥ ខែមីនានេះ ឲ្យដឹងថា ក្រុមស្ត្រីដែលមកពីអង្គការចំនួន១៤ស្ថាប័ន នឹងរៀបចំទិវានារីអន្តរជាតិ ក្រោមប្រធានបទ “សាមគ្គីភាពរវាងស្ត្រី គ្រប់ជំនាន់នៅកម្ពុជា” នៅសាកលវិទ្យាល័យបញ្ញាជាតិ នៅថ្ងៃសុក្រទី០៧ ខែមិនា ក្នុងគោលបំណងបង្កើតឱកាសដល់ស្ត្រីមកពីក្រុមផ្សេងៗ និងពីគ្រប់ជំនាន់បានជួបពិភាក្សាគ្នា លើបញ្ហាដែលជាកង្វល់របស់ពួកគាត់ ដើម្បីកំណត់ពីបញ្ហាអទិភាព និងផ្តល់ឱកាសដល់ស្ត្រីមកពីគ្រប់ផ្នែក បានឆ្លុះបញ្ចាំងពីបទពិសោធន៍ការងារពួកគាត់កន្លងមក និងធ្វើកិច្ចពិភាក្សាក្នុងដំណើរការឆ្ពោះទៅមុខរបស់ស្ត្រី ដើម្បីជួយគ្នាទៅវិញទៅមក។
ក្នុងការដើរក្បួននេះ ក៏មានការចងប៉េងប៉ោងហោះ និងលើកជាបដាពាក្យស្លោកក្រោមខ្លឹមសាររបស់ក្រសួងកិច្ចការនារីនៃទិវាសិទ្ធិនារីអន្តរជាតិ ដូចជា «សមភាពនៃការអប់រំដើម្បីពន្លឿនកិច្ចអភិវឌ្ឍសង្គម»៕
No comments:
Post a Comment