CNRP ស្នើសាលារាជធានី ធ្វើពិធីបង្សុកូល ខួបលើកទី១៧ នៅអតីតមន្ទីររដ្ឋសភា
ដោយ៖ បាន វិទ្យា / វីអូឌី | ថ្ងៃសុក្រ ទី21 ខែមិនា ឆ្នាំ2014
គណបក្ស សង្គ្រោះជាតិ នៅថ្ងៃសុក្រនេះ ស្នើសាលារាជរាធានី ភ្នំពេញ ធ្វើពិធីបង្សុកូល ឧទិ្ទសកុសល ខួបលើកទី១៧ ថ្ងៃទី៣០ខែមីនា ជូនដល់ វិញ្ញាណក្ខន្ធ បាតុករ ដែលបានស្លាប់ ដោយសារការគប់គ្រាប់បែក នៅមុខអតីត មន្ទីររដ្ឋសភា។
លិខិតស្នើសុំរបស់ក្រុមការងារគណបក្សសង្គ្រោះជាតិ ផ្ញើជូនអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឲ្យដឹងថា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៤ គណបក្សសង្គ្រោះជាតិ នឹងរៀបចំពិធីបង្សុកូល ដើម្បីឧទ្ទិសកុសលជូនបាតុករ ដែលបានបាត់បង់ជីវិត ដោយការគប់គ្រាប់បែកនៅមុខអតីតមន្ទីររដ្ឋសភា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។លិខិតនេះបន្តថា ពិធីនេះ នឹងចាប់ពីម៉ោង៧ព្រឹកទៅ ដោយមានការៀបចំរាប់បាតប្រគេនព្រះសង្ឃចំនួន៥០អង្គ នឹងមានអ្នកចូលរួមប្រមាណ ៧០០នាក់ ក្រោមអធិបតីភាពប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ី និងលោក កឹម សុខា។
No comments:
Post a Comment