Paris Peace Accords 23 Oct. 1991

Saturday, March 22, 2014

សកម្មជន​ ដីធ្លី​ និង​ព្រះសង្ឃ ​រំឭក​ខួប ​៥​ឆ្នាំ ​នៃ​ការបណ្តេញចេញ​ ដោយ​ហិង្សា ​នៅ​ខេត្តសៀមរាប​​

រំឭក​ខួប​៥​ឆ្នាំ​នៃ​ការបណ្តេញចេញ​ដោយ​ហិង្សា ដែលប្រារព្ធដោយសកម្មជនដីធ្លី និងព្រះសង្ឃ (រូបថត៖ បូ សាវី)



សកម្មជន​ ដីធ្លី​ និង​ព្រះសង្ឃ ​រំឭក​ខួប ​៥​ឆ្នាំ ​នៃ​ការបណ្តេញចេញ​ ដោយ​ហិង្សា ​នៅ​ខេត្តសៀមរាប​​


ដោយ៖​ បូ សាវី និង ញឹម សុខន​ / វីអូឌី | ថ្ងៃសៅរ៍ ទី22 ខែមិនា ឆ្នាំ2014

សកម្មជន​ដីធ្លី និង​ព្រះសង្ឃ ជាង​១០០​នាក់ និង​អង្គ​មកពី​បណ្តា​រាជធានី​ខេត្ត នៅ​ថ្ងៃ​សៅរ៍​នេះ បាន​ប្រមូលផ្តុំ​គ្នា នៅ​ស្រុក​ជី​ក្រែង ខេត្ត​សៀម​រាម ធ្វើ​ពិធី​រំឭក​ខួប​៥​ឆ្នាំ​នៃ​ការបណ្ត​ញ​ចេញ​ទាំង​បង្ខំ រឿង​ជម្លោះ​ដីធ្លី​ទំហំ​ជាង​៤​រយ​ហិកតា​។​
ការ​បណ្តេញព​លរ​ដ្ឋចេញ​នៅពេលនោះ ពលរដ្ឋ​អះអាងថា ម្ចាស់​ដីច្រើន​នាក់ ត្រូវបាន​សមត្ថកិច្ច​បាញ់​ឲ្យ​រងរបួស រីឯ​តំណាង​១២​នាក់​ផ្សេង​ទៀត ត្រូវ​សមត្ថកិច្ច ចាប់​ដាក់​ពន្ធនាគារ ជិត​៣​ឆ្នាំ ដោយសារ​ចេញមុខ​ការពារ​ដី​សហគមន៍​។​
ព្រះអង្គ លួ​ន សុ​វាត ដែល​អាជ្ញាធរ ព្យាយាម​ចាប់​ផ្សឹកច្រើនដង ​មិនបាន​សម្រេច ដោយសារឃ្លាំ​មើល​ព្រឹត្តិការណ៍​បង្ក្រាបនៅពេលនោះ មាន​សង្ឃដីការ ប្រាប់​ VOD​ នៅ​ថ្ងៃ​សៅរ៍​ទី​២២​ ខែ​មីនា​នេះ​ថា ការ​ធ្វើ​ពី​ធី​រំលឹក​ខួប​នោះ គឺ​មាន​ធ្វើ​ពិធី​រាប់​បាទ សម្តែងធម៌​ទេសនា ឲ្យ​អ្នក​រងគ្រោះ​រឿង​ដីធ្លី​ឡើង​សម្តែង​មតិ បង្ហាញ​ពី​ការឈឺចាប់ ដែល​កើតចេញ​ពី​ការបណ្តេញចេញ​។​
​ព្រះអង្គ​បន្ត​ថា លុះដល់​ពេលយប់​មាន​បញ្ចាំង​ខ្សែភាពយន្ត ខ្នាត​តូច បង្ហាញ​ពី​កា​រំលោភ​សិទ្ធិមនុស្ស ការបាញ់​សម្លាប់​កម្មក​រ នៅ​ផ្លូវ​វ៉េងស្រេង ដែល​តវ៉ា​ទាមទារ​ប្រាក់​ឈ្នួល​១៦០​ដុល្លារ​ជា​ដើម។​
ព្រះអង្គ លួ​ន សុ​វាត មាន​ថេរ​ដីការ​បន្តទៀតថា ការធ្វើ​ពិធី​រំឭក​ខួប​នេះ ក៏​ជា​សារ​មួយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល រក​យុត្តិធម៌​ជូន​ជនរងគ្រោះ បញ្ឈប់​ការ​យក​អាវុធ​ទៅ​បាញ់​សម្លាប់​ប្រជាពលរដ្ឋ ត្រូវ​វ័យឆ្លាត​ដោះស្រាយ​ដោយ​សន្តិវិធី​។​
ព្រះសង្ឃ​អង្គ​នោះ​បន្ត​ថា អ្នកចូលរួម​ក្នុង​កម្មវិធី​នេះ មាន​ប្រជា​សហគមន៍​ដែល​រងគ្រោះ នៅ​ស្រុក​ជី​ក្រែង អ្នករងគ្រោះ​រឿង​ដីធ្លី​នៅ​តំបន់​បឹង​កក់ បុរី​កីឡា សហគមន៍​ថ្មគោល នៅ​រាជធានី​ភ្នំពេញ​បាន​ចូលរួម​។​
​ប្រជា​សហគមន៍​ដែល​រងគ្រោះ​នៅ​ស្រុក​ជីក្រែង​ ឲ្យដឹងថា ការបណ្តេញចេញ​ដោយ​ហិង្សា​នៅ​ពេល​នោះ ​បាន​កើតឡើង​តាំងពី​ឆ្នាំ​២០០៩ ​លើ​ទំហំ​ដី​៤៧៥​ហិកតា​ ប៉ះពាល់​ដល់​ពលរដ្ឋ​១៧៥​គ្រួសារ​។ ​ពួកគេ​ថា​ ក្រោយពី​ចាប់​តំណាង​១២​នាក់​ដាក់​ពន្ធនាគារ អាជ្ញាធរ​សន្យា​ផ្តល់​ដី​នៅ​កន្លែង​ថ្មី​ឲ្យ​អ្នកភូមិ​រងគ្រោះ​។​ ពួកគេ​ថា​មកដល់ពេលនេះ ដី​ជម្លោះ​ក៏អាជ្ញាធរ​រឹបអូស​យក រីឯ​ដី​ថ្មី​ដែល​សន្យា​សង​អ្នកភូមិ ក៏អាជ្ញាធរ​មិន​ទាន់​ប្រគល់ឲ្យ​អ្នកភូមិ​នៅ​ឡើយ​៕




No comments:

Post a Comment