សមាជិកសភាអឺរ៉ុបជួបពិភាក្សាជាមួយថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ
©CNRP
វត្តមាន របស់ សមាជិក សភាអឺរ៉ុប ហាក់មិនអាច ធ្វើឱ្យ វិបត្តិបោះឆ្នោត កម្ពុជា ឆាប់ចប់ទេ
វត្តមាន សមាជិកសភា សហភាពអឺរ៉ុប ទំនងជា មិនអាចជួយ បញ្ចប់វិបត្តិ រវាង គណបក្សសង្គ្រោះជាតិ និងគណបក្ស ប្រជាជនកម្ពុជា ឱ្យឆាប់ចប់ទេ។ គណៈប្រតិភូ បរទេស ដែលមានសមាជិក ប្រាំពីរនាក់ បានជួប មេដឹកនាំ គណបក្ស សង្គ្រោះជាតិ និង មន្ត្រីជាន់ខ្ពស់ នៃគណបក្ស ប្រជាជនកម្ពុជា ក៏ដូចជា មន្ត្រីជាន់ខ្ពស់ នៃរដ្ឋសភា កម្ពុជា ដែរ កាលពីម្សិលមិញ។ ប៉ុន្តែ ភ្ញៀវដូចជា មានជំហរ សម្របសម្រួល ជាជាង ដាក់បន្ទុក។ អ្នកតាមដាន ស្ថានការណ៍ យល់ថា ទំនាស់នយោបាយ កម្ពុជា គឺ ខ្មែរ ជាអ្នកដោះស្រាយ ខ្លួនឯង។
No comments:
Post a Comment