កម្លាំងចម្រុះដែលមានចងកន្សែងក្រហមនៅនឹងដៃ បណ្ដេញក្រុមបាតុកររបស់គណបក្សសង្គ្រោះជាតិ ចេញពីទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៤។
RFA/Vann Vichar
បក្ស សង្គ្រោះជាតិ ថា នៅតែបន្ តធ្វើសមាជមហាជន ទោះបី សាលាក្រុង មិនអនុញ្ញាត
ដោយ ទេព សុរ៉ាវី / អាស៊ីសេរី | ២៧ មីនា ២០១៤
អភិបាលសាលារាជធានីភ្នំពេញ បដិសេធសំណើសុំធ្វើសមាជមហាជនរបស់គណបក្សសង្គ្រោះជាតិ ដែលគ្រោងធ្វើនៅថ្ងៃទី៣០ មីនា នៅទីលានប្រជាធិបតេយ្យ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ពន្យល់ថា មូលហេតុដែលសាលាក្រុងមិនអនុញ្ញាតនេះ ព្រោះតែទីលានប្រជាធិបតេយ្យកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតរបស់ស្ថាប័នតុលាការ និងស្ថាប័នពាក់ព័ន្ធឯទៀត ទាក់ទិនករណីមានអំពើហិង្សាដែលកើតមានឡើងនៅថ្ងៃទី៣ ខែមករា កន្លងមក។ លោកបន្តថា មានដានមួយចំនួនជាប់ពាក់ព័ន្ធនឹងប្រជាពលរដ្ឋដែលនៅទីលានប្រជាធិបតេយ្យមកធ្វើបាតុកម្មពីមុន បង្កភាពអានាធិបតេយ្យ និងប៉ះពាល់សណ្ដាប់ធ្នាប់សង្គម និងការបង្ខាំងមន្ត្រីសាលារាជធានីភ្នំពេញដោយខុសច្បាប់នាពេលកន្លងមក៖ «យើងក៏មិនបិទគាត់ដែរ ក៏អនុញ្ញាតឲ្យគាត់ធ្វើការជួបជុំគ្នាសម្ដែងមតិរបស់គាត់ហ្នឹង គឺថាធ្វើនៅក្នុងទីស្នាក់ការរបស់គាត់ ឬក៏ក្នុងទីតាំងឯកជនណាមួយ ដែលម្ចាស់ទីតាំងនោះអនុញ្ញាតជូន»។
មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងប្រាប់ថា បើទោះបីជាសាលារាជធានីភ្នំពេញ មិនអនុញ្ញាត ក៏គណបក្សនេះនៅតែប្រកាន់ជំហរធ្វើសមាជមហាជននៅទីលានប្រជាធិបតេយ្យដដែល៕
No comments:
Post a Comment