កម្មករ រោងចក្រ ឌូហឺស ជាង១៥០០នាក់ បន្តធ្វើបាតុកម្ម ដើម្បីទាមទារដំណោះស្រាយ ការកាត់ ប្រាក់ឈ្នួល
ដោយ៖ ម៉ៅ ចរិយា | ថ្ងៃព្រហស្បតិ៍ ទី27 ខែមិនា ឆ្នាំ2014
កម្មករ រោងចក្រ ឌូហឺស ជាង១៥០០នាក់ នាព្រឹកថ្ងៃព្រហស្បតិ៍នេះ នៅតែបន្ត ធ្វើបាតុកម្មមុខរោងចក្រ នៅភូមិទួលពង្រ ខណ្ឌដង្កោ ដើម្បីទាមទារ ឲ្យប្រធាន រោងចក្រ ដោះស្រាយបញ្ហាកាត់ប្រាក់ឈ្នួល របស់ ពួកគេ។
កម្មករនៅរោងចក្រឌូហឺលោក សៅ ចាន់សុខ បានឲ្យដឹងថា នៅថ្ងៃព្រហសិ៍នេះ កម្មករប្រមាណ១៥០០នាក់នៅតែបន្តធ្វើបាតុកម្មប្រឆាំងថៅកែ កាត់ប្រាក់ឈ្នួលពួកគេ នៅពេលឲ្យកម្មករឈប់សម្រាក ដោយសារពួកគេតវ៉ារឿងអាហារដែលក្រុមហ៊ុនផ្តល់ឲ្យគ្មានអនាម័យ។
កម្មករ ឲ្យដឹងថា រហូតដល់ថ្ងៃព្រហស្បតិ៍នេះ កម្មករតវ៉ាជាង១០ថ្ងៃហើយ តែថៅកែរោងចក្រមិនបានចេញមុខដោះស្រាយករណីនេះនៅឡើយទេ ហើយបែរជាបានបញ្ជូនកម្លាំងប្រដាប់ដោយអាវុធអាការ ប្រមាណ៦០នាក់ មកដាក់ពង្រាយក្នុងបរិវេណជិតកន្លែងតវ៉ាទៅវិញ៕
No comments:
Post a Comment