ពលរដ្ឋលើកដៃនៅក្នុងបាតុកម្មមួយនៅទីលានប្រជាធិបតេយ្យក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣។
សាលាក្រុង បដិសេធ សំណើ ធ្វើសមាជមហាជនរបស់ បក្សប្រឆាំង
ហេង រស្មី / វីអូអេ | ២៧ មីនា ២០១៤
ភ្នំពេញ — បន្ទាប់ពីការប្រជុំអស់រយៈពេលប្រមាណជិត២ម៉ោងរវាងមន្ត្រីសាលាក្រុងភ្នំពេញនិងមន្ត្រីគណបក្សសង្គ្រោះជាតិ អាជ្ញាធក្រុងភ្នំពេញបានសម្រេចមិនអនុញ្ញាតឱ្យគណបក្សប្រឆាំងរៀបចំសមាជមហាជននៅថ្ងៃអាទិត្យនេះទេដោយបានលើកហេតុផលថាទុកសេចក្តីសម្រេចនោះជូនតុលាការ។
គណបក្សសង្គ្រោះជាតិកាលពីថ្ងៃពុធបានប្រកាសពីគម្រោងធ្វើសមាជមហាជនសារជាថ្មីនៅទីលានប្រជាធិបតេយ្យនៅថ្ងៃអាទិត្យទី១៣ខាងមុននេះនិងពិធីបុណ្យតាមបែបព្រះពុទ្ធសាសនាដើម្បីគោរពវិញ្ញាណក្ខន្ធដល់អ្នកដែលបានស្លាប់បាត់បង់ជីវិតដោយការវាយប្រហារដោយគ្រាប់បែកដៃកាលពីថ្ងៃទី៣០ខែមិនាឆ្នាំ១៩៩៧នៅពីមុខអតីតមន្ទីររដ្ឋសភាជាតិ។ ពិធីនេះដោយគ្រោងនឹងមានមនុស្សចូលរួមប្រមាណ៥.០០០នាក់។
សមាជមហាជនរបស់គណបក្សសង្គ្រោះជាតិលើកនេះគឺចង់បង្ហាញប្រាប់ប្រជាពលរដ្ឋថាគណបក្សបានធ្វើកិច្ចការអ្វីខ្លះក្នុងរយៈពេល៦ខែកន្លងមកនេះនិងស្នើសុំមតិយោបល់ប្រជាពលរដ្ឋបន្ថែមទៀតពាក់ព័ន្ធនឹងកំណែទម្រង់ប្រព័ន្ធបោះឆ្នោត។ នេះបើតាមការបញ្ជាក់ពីមន្ត្រីគណបក្ស។គណបក្សសង្គ្រោះជាតិកាលពីថ្ងៃពុធបានប្រកាសពីគម្រោងធ្វើសមាជមហាជនសារជាថ្មីនៅទីលានប្រជាធិបតេយ្យនៅថ្ងៃអាទិត្យទី១៣ខាងមុននេះនិងពិធីបុណ្យតាមបែបព្រះពុទ្ធសាសនាដើម្បីគោរពវិញ្ញាណក្ខន្ធដល់អ្នកដែលបានស្លាប់បាត់បង់ជីវិតដោយការវាយប្រហារដោយគ្រាប់បែកដៃកាលពីថ្ងៃទី៣០ខែមិនាឆ្នាំ១៩៩៧នៅពីមុខអតីតមន្ទីររដ្ឋសភាជាតិ។ ពិធីនេះដោយគ្រោងនឹងមានមនុស្សចូលរួមប្រមាណ៥.០០០នាក់។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលាក្រុងភ្នំពេញមានប្រសាសន៍ថា សាលាក្រុងភ្នំពេញមិនអនុញ្ញាតឱ្យគណបក្សសង្គ្រោះជាតិរៀបចំសមាជនៅទីលានប្រជាធិបតេយ្យទេដរាបណាមិនទាន់មានសេចក្តីសម្រេចពីតុលាការ។ ក៏ប៉ុន្តែបានអនុញ្ញាតឱ្យធ្វើពិធីបុណ្យបង្សុកូលនៅពីមុខអតីតរដ្ឋសភាតែត្រូវសុំការអនុញ្ញាតពីក្រសួងមហាផ្ទៃសិនដើម្បីការពារសុវត្ថិភាពដោយសារគណបក្សបានអញ្ជើញតំណាងស្ថានទូតនានាចូលរួម។
លោកនិយាយថា៖ «ទីលានប្រជាធិបតេយ្យដរាបណាឬនៅពេលដែលមានលទ្ធផលឬក៏របាយការណ៍ស្តីពីការស៊ើបអង្កេតថាចប់សព្វគ្រប់ហើយ ខ្ញុំគិតថាសាលាក្រុងភ្នំពេញនឹងអនុញ្ញាតឱ្យធ្វើការជួបជុំឡើងវិញ»។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃមានប្រសាសន៍ថាក្រសួងនៅមិនទាន់បានទទួលលិខិតពីសាលាក្រុងភ្នំពេញនៅឡើយទេ។
លោកនិយាយថា៖ «រហូតមកដល់ពេលនេះក្រសួងមហាផ្ទៃនៅមិនទាន់ទទួលលិខិតពីសាលារាជធានីភ្នំពេញនៅឡើយដូច្នេះខ្ញុំមិនអាចជម្រាបជូនតើក្រសួងនឹងអាចជម្រាបជូនយ៉ាងម៉េចបាន»។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលគណបក្សប្រឆាំងចាត់ទុកថាបានឡើងកាន់កាប់មុខតំណែងដោយសារ រដ្ឋប្រហាររដ្ឋធម្មនុញ្ញបានព្រមានថានឹងចាត់វិធានការតាមផ្លូវច្បាប់ប្រសិនណាបើគណបក្សសង្គ្រោះជាតិធ្វើសមាជមហាជននៅថ្ងៃអាទិត្យខាងមុខនេះ។
លោក សម រង្ស៊ី លោក កឹម សុខា ប្រធាននិងអនុប្រធានគណបក្សសង្គ្រោះជាតិមិនអាចស្នើសុំដើម្បីធ្វើសេចក្តីអត្ថាធិប្បាយបំភ្លឺបានទេនៅថ្ងៃព្រហស្បតិ៍នេះ។
ក៏ប៉ុន្តែនៅក្នុងអង្គសន្និសីទកាសែតកាលពីថ្ងៃពុធលោក សម រង្ស៊ី បានបញ្ជាក់ថាគណបក្សរបស់លោកនៅតែដឹកនាំធ្វើសមាជមហាជនបើទោះបីជារដ្ឋាភិបាលមិនអនុញ្ញាតឱ្យក៏ដោយ។
លោកនិយាយថា៖ «គណបក្សប្រជាជនគឺមតិភាគតិច។បើគណបក្សដែលមានមតិភាគតិចមករារាំងមតិភាគច្រើនគ្រាន់តែជួបជុំគ្នា មិនឱ្យជួបទៀត។អាហ្នឹងចេញក្រឡាសារច្បាស់ហើយ។ខ្ញុំជឿថាគណបក្សប្រជាជនលោកមិនទៅល្ងង់ទៅឆោតបង្ហាញរូបភាពបែបហ្នឹងគឺថាពេលហ្នឹងវាអាក្រក់ហួសហេតុអញ្ចឹងខ្ញុំអត់មានបារម្មណ៍ទេ»។
ថ្នាក់ដឹកនាំកំពូលរវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិកាលពីខែតុលាឆ្នាំ២០១៣បានព្រមព្រៀងគ្នាថាចៀសវាងការប្រើប្រាស់អំពើហិង្សាគ្រប់រូបភាពក៏ប៉ុន្តែការព្រមព្រៀងគ្នានោះបានក្លាយទៅជាគ្មានន័យដោយសារតែកងកម្លាំងមានសមត្ថកិច្ចរបស់រដ្ឋាភិបាលបានវាយបង្ក្រាបដោយអំពើហិង្សានិងបាញ់សម្លាប់មកលើក្រុមបាតុករកម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួនពី៥ទៅ៦នាក់និងបាញ់ឱ្យរងរបួសជាច្រើននាក់នៅពេលដែលមានបាតុកម្មទាមទារដំឡើងប្រាក់បៀវត្សរ៍ឱ្យបាន១៦០ដុល្លារក្នុងមួយខែកាលពីដើមខែមករា។
មានតំណាងសហជីព សកម្មជនដីធ្លី និងក្រុមកម្មកររោងចក្រចំនួន២១នាក់កំពុងជាប់ឃុំនៅក្នុងពន្ធនាគារនៅឡើយដោយសារតែពួកគេបានចូលរួមការធ្វើបាតុកម្ម៕
No comments:
Post a Comment