Paris Peace Accords 23 Oct. 1991

Saturday, March 29, 2014

សង្គម​ស៊ីវិល ​ជំរុញ​ឲ្យ​ រដ្ឋាភិបាល​ គោរព​ច្បាប់ រដ្ឋធម្មនុញ្ញ ខណៈ​មាន ​សមាជ​ប្រជាជន​ នៅ​ថ្ងៃស្អែក​នេះ​​

ការប្រមូលអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ កន្លងទៅ (រូបថត ជន ស្រីណុច)

សង្គម​ស៊ីវិល ​ជំរុញ​ឲ្យ​ រដ្ឋាភិបាល​ គោរព​ច្បាប់ រដ្ឋធម្មនុញ្ញ ខណៈ​មាន ​សមាជ​ប្រជាជន​ នៅ​ថ្ងៃស្អែក​នេះ​​


ដោយ៖​ ជន ស្រីណុច​ | ថ្ងៃសៅរ៍ ទី29 ខែមិនា ឆ្នាំ2014

អង្គការ​ សង្គម​ស៊ីវិល​ ដែល​ធ្វើកា​រលើ​ផ្នែក ​សិទ្ធិមនុស្ស នៅ​ថ្ងៃ​សៅរ៍​នេះ ជំរុញ​ឲ្យ​ រដ្ឋាភិបាល គោរព​ច្បាប់ រដ្ឋធម្មនុញ្ញ ដោយ​ការពារ​សិទ្ធិ ​ប្រជាពលរដ្ឋ ក្នុង​ការជួបជុំ​ បញ្ចេញមតិ ខណៈ​គណបក្ស ​សង្គ្រោះ​ជាតិ គ្រោង​ធ្វើ ​សមាជ​ប្រជាជន​ នៅ​ល្ងាច ​ថ្ងៃអាទិត្យ​ស្អែក​នេះ​។​
​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) នឹង​ធ្វើ​សមាជ​ជួបជុំ​អ្នកគាំទ្រ​បក្ស​នេះ នៅ​រសៀល​ថ្ងៃ​អាទិត្យ​ស្អែក​នេះ ដើម្បី​ស្វែងយល់​ពី​អនុសាសន៍​របស់​ប្រជាជន បើទោះបីជា​សាលាក្រុង និង​ក្រសួង​មហាផ្ទៃ បដិសេធ​ក៏​ដោយ​។​
អ្នកតាមដាន​បញ្ហា​សង្គម និង​ជា​ប្រធាន​ផ្នែក​ស៊ើបអង្កេត​សមាគម អាដហុក លោក នី ចរិយា មានប្រសាសន៍ថា លោក​មាន​ការ​សោកស្តាយ​ដែល​ក្រសួង​មហាផ្ទៃ និង​សាលាក្រុង មិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​សមាជ​នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​បញ្ចេញ​មតិ ដែល​ការហាមឃាត់​នេះ គឺ​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​ទាំងស្រុង ។ លោក​បន្តថា សមាជ​នៅ​ថ្ងៃស្អែក​នេះ រដ្ឋាភិបាល​មាន​កាតព្វការ​ពារ​ប្រជាព​ល​រដ្ឋ មិន​ត្រូវ​រារាំង​ក្នុង​សកម្មភាព​ណាមួយ ដែល​ឈាន​ដល់​កើតមាន​អំពើ​ហិង្សា​ឡើយ ។​
​ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៅ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់ សម្រាប់​សហគមន៍ លោក មឿន តុលា យល់ថា សមាជ​នៅ​ថ្ងៃស្អែក​មិនមាន​អំពើហិង្សា​កើតឡើង​ទេ ព្រោះ​គ្រាន់តែ​ប្រជាពលរដ្ឋ​ជួបជុំគ្នា ក្នុង​ការបញ្ចេញមតិ​ប៉ុណ្ណោះ ហើយ​ទង្វើ​នេះ​គឺ​ត្រឹមត្រូវ និង​ស្រប​ទៅតាម​ច្បាប់​រដ្ឋធម្មនុញ្ញ ។ លោក​បន្តថា កន្លង​មក​អំពើ​ហិង្សា​ដែល​កើតមាន ភាគច្រើន​បង្កឡើង​ដោយ​សមត្ថកិច្ច​តែ​ប៉ុណ្ណោះ ផ្ទុយទៅវិញ​បើ​អាជ្ញាធរ​មិន​ធ្វើ​ការរារាំង នោះ​ហិង្សា​ក៏​មិន​កើត​មាន​ដែរ ។
​លោក មឿន តុលា អំពាវ​ឲ្យ​អាជ្ញាធរ ឬ​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ការពារ​សន្តិសុខ​សង្គម ជា​ពិសេស​ត្រូវ​គោរព​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ឲ្យបាន​ខ្ជាប់ខ្ជួន ។
​ទន្ទឹមនឹងគម្រោងរៀបចំសមាជមហាជននេះ នៅថ្ងៃស្អែក​នេះ គណបក្សសង្គ្រោះជាតិ ក៏នឹងរៀបចំពិធីបង្សុកូល ​ខួប​នៃ ព្រឹត្តិការណ៍​វាយប្រហារ​ដោយ​គ្រាប់បែក ៤​គ្រាប់ កាលពី​ថ្ងៃ​ទី ៣០ ខែ​មីនា ឆ្នាំ​១៩៩៧ លើ​ហ្វូង​បាតុកម្ម​ដឹកនាំ​ដោយ​លោក​សម រង្ស៊ី នៅ​មុខ​រដ្ឋសភា​បាន​បណ្តាលឲ្យ​មនុស្ស​ស្លាប់ ១៦​នាក់ និង​ជាង​១៥០​នាក់​ផ្សេង​ទៀត​រងរបួស​៕



No comments:

Post a Comment