ចោរប្លន់ រថយន្ត អ្នកធ្វើដំណើរ នៅស្តុបបូកគោ
ដោយ៖ ពៅ មេត្តា / វីអូឌី | ថ្ងៃពុធ ទី12 ខែមិនា ឆ្នាំ2014
ចោរមួយក្រុមបានប្លន់រថយន្ត CRV ផ្លាកលេខ2N 7636ភ្នំពេញ អ្នកធ្វើដំណើរនៅចំណុចស្តុបបូកគោ ក្នុងខណ្ឌចំការមនរាជធានីភ្នំពេញ នៅម៉ោងប្រមាណ៨យប់ ហើយគេចខ្លួនពីចំណុចកើតហេតុបាត់។
អ្នកបើករថយន្តបីនាក់មានស្រីមានប្រុសត្រូវចោរមួយក្រុមប្លន់នៅចំណុចស្តុបបូកគោ។ ចោរមួយក្រុមមានម៉ូតូ និង រថយន្តCRV មួយគ្រឿងដែរសម្រាប់ធ្វើសកម្មភាពប្លន់នោះ។ ក្រោយពេលចោរប្លន់មួយសន្ទុះក៏មានសមត្ថកិច្ចចុះទៅអន្តរាគមន៍ដែរ តែពេលនោះក្រុមចោរបានគេចខ្លួនបាត់ទៅហើយ។
ទោះយ៉ាងណា មិនទាន់មានរបាយការណ៍លម្អិតពីសមត្ថកិច្ចថា តើមុខសញ្ញាក្រុមប្លន់នោះមកពីណា ហើយសកម្មភាពនោះជាការប្លន់ ឬជាប់ពាក់ព័ន្ធនឹងរឿងអ្វីផ្សេងទៀតទេ។
No comments:
Post a Comment