Paris Peace Accords 23 Oct. 1991

Tuesday, March 18, 2014

ល្បែង​ ជាច្រើន​ប្រភេទ ត្រូវបាន​ ហាមឃាត់​ មិន​ឲ្យ​លេង ​នៅក្នុង រដូវ​បុណ្យ ចូលឆ្នាំ​ខ្មែរ

ល្បែង​ ជាច្រើន​ប្រភេទ ត្រូវបាន​ ហាមឃាត់​ មិន​ឲ្យ​លេង ​នៅក្នុង រដូវ​បុណ្យ ចូលឆ្នាំ​ខ្មែរ

ដោយ: រតនា / CEN | ថ្ងៃទី 18 មីនា 2014

ភ្នំពេញ: ​ល្បែង​ជាច្រើន​ប្រភេទ ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​លេង​នៅក្នុង រដូវ​បុណ្យចូលឆ្នាំ​ខ្មែរ ឆ្នាំមមី ឆស័ក ពុទ្ធសករាជ ២៥៥៨ ដែល​ឆ្នាំនេះ​បុណ្យចូលឆ្នាំ​ត្រូវ​នឹង​ថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០១៤ នោះ​។​ ​នៅក្នុង​ផែនការ​ណែនាំ ដែល​ចុះហត្ថលេខា​ដោយ​សម្តេចចៅហ្វា​វាំង​វៀងជ័យ អធិបតី​ស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី ប្រធាន​គណៈ ក​ម្មា​ធិ​ការ រៀបចំ​បុណ្យជាតិ​- អន្តរជាតិ កាលពី​ចុងខែ​កុម្ភៈ បាន​ផ្តោត​ការយកចិត្តទុកដាក់​រា​ល់​អំពើ ឬ​ល្បែង​ជាច្រើន ប្រភេទ ដែល​នាំទៅដល់​បាតុភាព អសកម្ម​ក្នុង សង្គមជាតិ​នោះ​។​

​ផែនការ​ណែនាំ​នោះបាន​និយាយថា «​រាល់​អំពើ​ឬ​ល្បែង​ទាំងឡាយណា​ដែល​នាំ​ឲ្យ ខាតបង់ អន្តរាយ​ទ្រព្យសម្បត្តិ និង​នាំ​ឲ្យ​មាន​គ្រោះថ្នាក់ ប៉ះពាល់​ដល់​កិត្តិយស ផ្ទុយ​ពី​ប្រពៃ ណី​ថ្លៃថ្នូរ​របស់​ជាតិ ដូចជា​ការប្រើ​អំពើហិង្សា បណ្តាលមកពី​ការ​រាំ​កម្សាន្ត ប៉ះទង្គិច​បន្តិច បន្តួច ការ​ច្រណែនឈ្នានីស ការលេង​ល្បែងស៊ីសង ល្បែងភ្នាល់​ផ្សេងៗ ល្បែង​ជះ​ទឹក គប់ ស្បោង​ទឹក បាញ់​ទឹក លាប​ធ្យូង ប៉ាត​ម្សៅ ទះ​គប់​ដោយ​ដៃ វាយ​ដោយ​រំពាត់ រារាំង​ផ្លូវ​រំខាន ដល់​អ្នកដំណើរ ដែលមាន​សម្លៀកបំពាក់​ដ៏​មានតម្លៃ ត្រូវ​ហាមឃាត់​ជាដាច់ខាត​» ។ ត្រូវ យកចិត្តទុកដាក់​លើក​កម្ពស់​ស្មារតី​ប្រង​ប្រយ័ត្ន​ក្នុង​ការដុត​ទៀន ធូប ភ្លើងចង្ក្រាន ឬ​ប្រើ ប្រាស់​គ្រឿង​ឆេះ​ផ្សេងៗ​ដែល​នាំ​ឲ្យ​មាន​អគ្គីភ័យ​ឆេះ​ផ្ទះសម្បែង ទប់ស្កាត់​ការដុត​ឆាវ គ្រឿង ផ្ទុះ គ្រាប់រំសេវ​ជាដើម ដែល​នាំ​ឲ្យ​គ្រោះថ្នាក់ របួស ពិការ​រហូតដល់​ជីវិត និង​នាំ​ឲ្យ​ខូច សណ្តាប់ធ្នាប់​សង្គម​ថែមទៀត​។​


គ្រប់​ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន អង្គភាព រាជធានី​ភ្នំពេញ ខេត្ត ទីប្រជុំជន វត្ត​អារាម សា​ឋ​លា​រៀន រើ​ង​ចក្រ សហគ្រាស និង​គ្រប់​គេហដ្ឋាន ពិសេស​ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្រសួង​ព័ត៌មាន ក្រសួង​ធម្មការ និង សាសនា គណៈកម្មាធិការ​រៀបចំ បុណ្យជាតិ អន្តរជាតិ​សុទ្ធតែ​ត្រូវបាន​ណែនាំ​ឲ្យ​បំពេញ​នូវ ភារកិច្ច​រៀងៗ​ខ្លួន ដើម្បី​ចូលរួម​អបអរសាទរ​ពិធីបុណ្យ​ប្រពៃណីជាតិ​នេះ​។​

​ក្រសួង​ព័ត៌មាន​ត្រូវ​ចាត់តាំង​បណ្តាញ​វិទ្យុ ទូរទស្សន៍​ជាតិ និង​ឯកជន​ចុះ​ធ្វើ​សកម្ម ភាព​យក​ព័ត៌មាន ថតរូប ថត​ទូរទស្សន៍​នូវ​រាល់​សកម្មភាព ទិដ្ឋភាព​ជាក់ស្តែង​នា​ថ្ងៃបុណ្យ ទាំង​ពិធី​សាសនា និង​ទាំង​ប្រពៃណីជាតិ ដូចជា​សកម្មភាព​ល្បែង​ប្រជាប្រិយ​គ្រប់​ប្រភេទ តាម​តំបន់​នីមួយៗ ហើយ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ ។ ក្រសួង​វប្បធម៌ និង​វិចិត្រ សិល្បៈ ត្រូវ​ណែនាំ​ដល់​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​រាជធានី​ភ្នំពេញ ខេត្ត​ចាត់តាំង​សម្តែង សិល្បៈ និង​ទស្សនីយភាព​ជូន​ប្រជារាស្ត្រ​ទស្សនា​កម្សាន្ត​តាម​ទីសាធារណៈ និង​បំផុស ចលនា​ប្រជាពលរដ្ឋ​ចូលរួម​ឲ្យ​បាន​ផុលផុស ក្នុងការ​ចាត់តាំង​លេងល្បែង​ប្រជាប្រិយ​របស់ ជាតិ​ដូចជា ចោល​ឈូង បោះអង្គញ់ ទាញព្រ័ត្រ ទាត់សី លាក់កន្សែង រាំ​កម្សាន្ត​សប្បាយ តាម​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ វត្ត​អារាម ទីប្រជុំជន ភូមិ ឃុំ តាម​ទម្លាប់​នៃ​តំបន់​នីមួយៗ ដើម្បី​អប់រំ និង​បង្ហាញ​ឲ្យ​យុវជន​ជំនាន់​ក្រោយ​បាន​យល់ដឹង និង​ឃើញច្បាស់ ហើយ​នាំគ្នា បន្តវេន រក្សា​ឲ្យ​បាន​គង់វង្ស ។​

​គណៈកម្មាធិការ​រៀបចំ​បុណ្យជាតិ អន្តរជាតិ​ត្រូវ​រៀបចំ​កម្មវិធី ណែនាំ បំផុស សប្បុរជន ចាត់តាំង​គណៈប្រតិភូ​ឲ្យ​ជួយឧបត្ថម្ភ​ជា​សម្ភារ ថវិកា ចុះសួរសុខទុក្ខ​អ្នកមាន​ជំងឺ កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅតាម​មន្ទីរពេទ្យ​នានា ជនពិការ កុមារកំព្រា​នៅតាម​មណ្ឌល នានា បងប្អូន​ក្រីក្រ​ខ្វះខាត និង​ចាស់ជរា​គ្មាន​ទីពឹង ដើម្បី​ជាការ​លើកទឹកចិត្ត និង​បង្កើន ស្មារតី​ជួយ​គ្នា​ទៅវិញទៅមក ក្នុង​គ្រា​មានទុក្ខ​លំបាក ក៏ដូចជា​ក្នុងឱកាស​សប្បាយ​ផងដែរ​។​

​ត្រូវ​រៀបចំ​សម្អាត តុបតែង​លម្អ រំលេច​រចនា​ដោយមាន​បដា ពាក្យស្លោក ទង់ជាតិ ទង់ជ្វាលា និង​រៀបចំ​គ្រឿង​សក្ការបូជា​មាន​ផ្កា​ភ្ញី ទៀនធូប​ជាដើម ថ្វាយ​ព្រះ​រតនត្រ័យ និង រៀបចំ​ពលីការ​ដ៏​សមរម្យ មាន​នំចំណី ផ្លែឈើ​ជាដើម​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ព្រះនាម​«​គោ​រាគ ទេវី​» ព្រមទាំង​ត្រូវ​តុបតែង​លម្អ​ដោយ​ភ្លើង​ព៌​ណ​អគ្គិសនី នៅតាម​ជនបទ ចាត់តាំង​ឲ្យ​មាន ការដុត​គោម ប្រទីបជ្វាលា​ឲ្យ​បាន​ភ្លឺ​ព្រោងព្រាត​នា ពេលយប់​រយៈពេល ៣ ថ្ងៃ ។ ក្រសួង មហាផ្ទៃ និង​ក្រឹ​សួង​ការពារជាតិ​ត្រូវមាន​ផែនការ​ជាក់ស្តែង​ដល់​អង្គភាព​ក្រោម​ឱវាទ រាជ ធានី​ភ្នំពេញ ខេត្ត បង្កើន​កិច្ចការពារ ថែរក្សា​ធានា​សន្តិសុខ របៀបរៀបរយ​សណ្តាប់​ធ្នាប់ សង្គម ចរាចរ បង្ក​ភាពសប្បាយ​រីករាយ ធានា​សុវត្ថិភាព​ជូន​មហាជន ប្រជាជន មុន ក្រោយ និង​ក្នុងពេល​ប្រារព្ធ​ពិធីបុណ្យ​ប្រពៃនីជាតិ​នេះ​៕




No comments:

Post a Comment