Paris Peace Accords 23 Oct. 1991

Thursday, March 6, 2014

លោក សម រង្ស៊ី៖​ មិន​ចូល​ ប្រជុំ​សភា​ ទេ​ ប្រសិនបើ​ បញ្ហា​រៀបចំ​ ការបោះឆ្នោត​ ឡើងវិញ ​មិន​ទាន់​ ដោះស្រាយ​​

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ (រូបថត៖ ញឹម សុខន)

លោក សម រង្ស៊ី៖​ មិន​ចូល​ ប្រជុំ​សភា​ ទេ​ ប្រសិនបើ​ បញ្ហា​រៀបចំ​ ការបោះឆ្នោត​ ឡើងវិញ ​មិន​ទាន់​ ដោះស្រាយ​​


ដោយ៖​ ជន ស្រី​ណុ​ច​ / វីអូឌី | ថ្ងៃព្រហស្បតិ៍ ទី6 ខែមិនា ឆ្នាំ2014

គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ប្រកាស​ជំហរ​ជាថ្មី​ម្តងទៀត នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ថា​ខ្លួន​នឹង​មិន​ចូលរួម​ប្រជុំ​សភា​ទេ ប្រសិនបើ​ការរៀបចំ​ឲ្យមាន​ការ​បោះឆ្នោត​ឡើងវិញ ប្រកបដោយ​ភាពត្រឹមត្រូវ សេរី និង​យុត្តិធម៌ មិនទាន់​ត្រូវបាន​ដោះស្រាយ។​
​ការប្រកាស​ជំហរ​នេះ ធ្វើឡើង​បន្ទាប់​ពី មាន​កិច្ចប្រជុំ​គណៈកម្មាការ​ពិភាក្សា​រកា​រ​បោះឆ្នោត​មុន​អណត្តិ រវាង​គណបក្ស​ឈ្នះឆ្នោត​ទាំងពីរ ហើយ​ស្របពេល​នោះ មាន​មតិ​សាធារណៈ​ជន​បារម្ភ​ថា គណបក្ស​សង្គ្រោះ​ជាតិ​អាច​នឹង​ចាញ់បោក​គណបក្សកាន់អំណាច។​
នៅក្នុង វី​ឌី​អូឃ្លី​ប លើ​បណ្តាញ​សង្គម  ហ្វេ​សប៊ុក​របស់ លោក បង្ហោះ​នៅ​ថ្ងៃទី​០៦ ខែ​មីនា នេះ លោក​សម រង្ស៊ី ថ្លែងថា ការ​ចូល​ប្រជុំ​សភា និង​បញ្ហា​រៀបចំ​ការបោះឆ្នោត​ឡើងវិញ ជា​បញ្ហា ដាច់ដោយឡែក​ពីគ្នា ប្រសិនបើការរៀបចំ​បោះឆ្នោត​ឡើងវិញ មិនទាន់​បាន​ដោះស្រាយ​ទេ ដាច់ខាត​លោក​មិន​ចូល​ប្រជុំ​សភា​ឡើយ។
​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប មានប្រសាសន៍ថា ការលើកឡើង​របស់​លោក សម រង្ស៊ី ជា​សិទ្ធិ​របស់​លោក ប៉ុន្តែ​ប្រធាន​គណបក្ស​ជំទាស់​មួយ​នេះ មិន​មែន​ជា​សមាជិក​រដ្ឋសភា ឬ​ជា​បេក្ខជន​បោះឆ្នោត​សម្រាប់​អណត្តទី​៥​ទេ បើកាលណា​ធ្វើបែបនេះ​ប្រៀប​បាន​ដូច​ជា​ការឈ្នានីស សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ៥៥​នាក់​ដែល​បាន​ជាប់ឆ្នោត​។
​នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​(​និចហ្វិច​)  លោក ហង្ស ពុទ្ធា យល់ថា ការ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ប្រកាន់​ជំហរ​មិន​ចូល​ប្រជុំ​សភា គឺ​ជា​ទុន​មួយ ដើម្បី​ដាក់​សម្ពាធ​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យមាន​ការកែទម្រង់​ច្បាស់លាស់។
​ចាប់តាំងពី​ក្រោយ​ការបោះឆ្នោត​ជាតិ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ មកដល់ពេលនេះ​មាន​រយៈពេល​ជាង​៧​ខែ ហើយ ដែល​ការមិនចុះសម្រុង​គ្នា​រវាង​គណបក្ស​ឈ្នះឆ្នោត​ទាំងពីរ​នេះ​ត្រូវបាន​ច​រចា​ជា​បន្តបន្ទាប់ ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ទាមទារ​ឲ្យមាន​ការបោះឆ្នោត​ឡើងវិញ ទើប​ខ្លួន​ព្រម​ចូល​សភា៕




1 comment: