Paris Peace Accords 23 Oct. 1991

Tuesday, March 18, 2014

​លោក​ សម រង្ស៊ី ជួបពិភាក្សា ​ការងារ ​ជាមួយ​ សមាជិក​ព្រឹទ្ធសភា ​អូស្ត្រាលី នៅ​ថ្ងៃ​អង្គារ​នេះ​​

ការជួបពិភាក្សាការងារ រវាងលោក សម រង្ស៊ី និងសមាជិក​ព្រឹទ្ធសភា​អូស្ត្រាលី(រូបភាពពី៖facebookpage)

​លោក​ សម រង្ស៊ី ជួបពិភាក្សា ​ការងារ ​ជាមួយ​ សមាជិក​ព្រឹទ្ធសភា ​អូស្ត្រាលី នៅ​ថ្ងៃ​អង្គារ​នេះ​​


ដោយ៖​ ពេជ្រ សុធារី​ / វីអូឌី | ថ្ងៃអង្គារ ទី18 ខែមិនា ឆ្នាំ2014

ប្រធាន​ គណបក្ស​ សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា​នេះ បាន​ជួបពិភាក្សា​ ការងារ ​ជាមួយ ​សមាជិក​ព្រឹទ្ធសភា​ អូស្ត្រាលី មកពី​ គណបក្ស​ បៃតង នៅ​ទីក្រុង Canberra ប្រទេស​អូស្ត្រាលី​។​
នៅ​ក្នុង​ទំព័រ​ហ្វេ​សប៊ុក​របស់​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា​នេះ បានឲ្យដឹងថា នៅ​ម៉ោង​១១​ព្រឹក ​(​ម៉ោង​នៅ​ប្រទេស​អូស្ត្រាលី​) ​នេះ លោក និង​សហការី បាន​ជួបពិភាក្សា​ការងារ​ជាមួយ លោកស្រី Christine Milne សមាជិក​ព្រឹទ្ធសភា​អូស្ត្រាលី មកពី​គណបក្ស​បៃតង​។
លោក​សម រង្ស៊ី បាន​ស្រង់​សម្តី​លោកស្រី​ព្រឹទ្ធ​សមាជិក​ថា លោក​ស្រី​នឹង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី ដាក់​គំនាប​លើ​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​បង្កើត​គណៈកម្មកា​រឯក​រាជ្យ​ស៊ើបអង្កេត​អំពី​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត នា​ពេលកន្លងមក​។
លោក សម រង្ស៊ី បន្តថា បន្ទាប់​ពី​បញ្ចប់​កិច្ច​ពិភាក្សា​ការងារ​នេះ លោកស្រី​ព្រឹទ្ធសមាជិក Christine Milne នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​វិមាន​សភា​អូស្ត្រាលី និយាយ​ពី​បញ្ហា​កម្ពុជា​។​
​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ បានឲ្យដឹងថា ក្នុង​ដំណើរ​ទស្សនៈកិច្ច​ទៅកាន់​ប្រទេស​អូស្ត្រាលី​រយៈពេល​ពីរ​សប្តាហ៍​នេះលោក សម រង្ស៊ី ក៏​នឹង​ជួបពិភាក្សា​ការងារ​ជាមួយ លោកស្រី Julie Bishop រដ្ឋមន្ត្រីការបរទេស​អូស្រា្តលី នៅ​ថ្ងៃ​ទី ១៩ ខែ​មីនា ស្អែក​នេះ​។
ក្រៅពីនោះ លោក​ក៏​នឹង​ជួបពិភាក្សា​ការងារ​ជាមួយ​សមាជិក​គណៈកម្មាធិកា​រ​ពហុបក្ស​នៃ​សភា​អូស្ត្រាលី ទទួលបន្ទុក​កិច្ចការបរទេស ការពារជាតិ និង​ពាណិជ្ជកម្ម លោក Chris Hayes ប្រធាន​ក្រុម​អ្នកតំណាងរាស្ត្រ​នៃ​គណបក្សប្រឆាំង លោកស្រី Tanya Plibersek អនុប្រធាន​គណបក្ស​ប្រឆាំង និង​ជា​រដ្ឋមន្ត្រី​ស្រមោល​ទទួលបន្ទុក​កិច្ចការបរទេស និង​សមាជិក​សភាជាតិ​ដទៃ​ទៀត​ផង​ដែរ​។​
​សេចក្តីប្រកាស​ព័ត៌មាន​ដដែល បន្តថា គណៈប្រតិភូ​អមដំណើរ​ទស្សនៈកិច្ច​នេះ រួមមាន​លោកស្រី ជូ​ឡុង សូ​មួ​រ៉ា និង​លោក អេង ឆៃអ៊ាង បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ និង​កញ្ញា កឹម មនោ​វិទ្យា អគ្គនាយករង​ទំនាក់ទំនង​សាធារណៈ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក​សម រង្ស៊ី និង​គណៈ​ប្រភូ​អមដំណើរ នឹង​ត្រឡប់​មក​កាន់​មាតុប្រទេស​វិញ នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា​៕




No comments:

Post a Comment