លោកហោ ណាំហុង
RFI/Siv Channa
លោក ហោ ណាំហុង ពន្យល់ បញ្ហានយោបាយ ប្រាប់ទូត ថ្មី របស់ ចក្រភពអង់គ្លេស
ជាថ្មីម្តងទៀត បញ្ហានយោបាយនៅតែជារឿងក្តៅគគុកសម្រាប់កិច្ចសន្ទនារវាងកម្ពុជាជាមួយសហគមន៍អន្តរជាតិ។ រដ្ឋមន្ត្រីការបរទេសខ្មែរ លោក ហោ ណាំហុង បានពន្យល់ប្រាប់ឯកអគ្គរាជទូតចក្រភាពអង់គ្លេសនៅថ្ងៃនេះសុក្រនេះអំពីស្ថានការណ៍នយោបាយក្រោយការបោះឆ្នោត។
ក្រៅពីបញ្ជាក់អះអាងថា រដ្ឋាភិបាលសព្វថ្ងៃកើតឡើងដោយស្របច្បាប់និងកំពុងដំណើរការដោយគ្មានការរាំងស្ទះ ប្រមុខការទូតខ្មែរក៏បានបង្ហាញបំណងជាថ្មីចង់ឲ្យរាល់បញ្ហាត្រូវបានដោះស្រាយតាមរយៈការជជែកគ្នានៅក្នុងរដ្ឋសភា។ នេះបើតាមលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសដែលបានប្រាប់ក្រុមអ្នកកាសែតបន្ទាប់ពីជំនួបរវាងលោក ហោ ណាំហុង ជាមួយលោក William Jesse Longhurst ឯកអគ្គរាជទូតថ្មីរបស់ចក្រភពអង់គ្លេសប្រចាំកម្ពុជា។
លោក កុយ គួង អះអាងថា អង់គ្លេសគាំទ្រឲ្យគណបក្សទាំងពីរបន្តជួបពិភាក្សាគ្នា និងឲ្យមានការចូលប្រជុំដោះស្រាយបញ្ហាផ្សេងៗនៅក្នុងសភា។ ប៉ុន្តែ គណបក្សប្រឆាំងវិញអះអាងថា សហភាពអឺរ៉ុគាំទ្រឲ្យមានការស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត។
ទាំងនេះជាកិច្ចសន្ទនាថ្មីមួយទៀតរវាងមន្ត្រីខ្មែរជាមួយអ្នកការទូតមហាអំណាចអំពីបញ្ហានយោបាយនៅកម្ពុជា។ កិច្ចសន្ទនាដូចគ្នានេះក៏ត្រូវបានធ្វើឡើងយ៉ាងក្តៅគគុកដែរក្នុងជំនួបរវាងមន្ត្រីរដ្ឋសភា រដ្ឋាភិបាល គណបក្សកាន់អំណាច និងបក្សប្រឆាំង ជាមួយគណៈប្រតិភូសភាអឺរ៉ុបកាលពីថ្ងៃទី ២៦ និង ២៧ មីនានេះ។
គណៈប្រតិភូសភាអឺរ៉ុបក៏បានចោទសួរគណបក្សសង្គ្រោះជាតិអំពីការចូលប្រជុំសភានេះដែរ ប៉ុន្តែ បក្សប្រឆាំងបានអះអាងថា ខ្លួនត្រូវរង់ចាំស្តាប់មតិពីអ្នកបោះឆ្នោតសិន។ នេះបើតាមលោកស្រី មួរ សុខហួរ ដែលបានប្រាប់អ្នកកាសែតនៅក្រោយជំនួបជាមួយប្រតិភូសភាអឺរ៉ុបកាលពីថ្ងៃទី ២៦ មីនា។ គណបក្សសង្គ្រោះជាតិគ្រោងបើកធ្វើសមាជមហាជននៅថ្ងៃទី ៣០ មីនានេះនៅទីលានប្រជាធិបតេយ្យដើម្បីពិភាក្សាអំពីបញ្ហានយោបាយជាច្រើនក្នុងនោះក៏មានសេចក្តីសម្រេចថាតើគណបក្សនេះចូលប្រជុំសភាឬក៏ត្រូវបន្តការធ្វើបាតុកម្មតាមដងផ្លូវ៕

No comments:
Post a Comment