លោក សមរង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ (រូបថត៖ តាត ឧត្តម)
លោក សម រង្ស៊ី ប្រកាសនឹងផ្តាច់ ការចរចា ហើយត្រៀម ធ្វើមហាបាតុកម្ម បើពុំមាន ការប្តូរ គជប
ដោយ៖ ពេជ្រ សុធារី | ថ្ងៃពុធ ទី12 ខែមិនា ឆ្នាំ2014
ប្រធានគណបក្ស សង្គ្រោះជាតិ ប្រកាស នឹងឈប់ចរចា ជាមួយ គណបក្ស ប្រជាជនកម្ពុជា ហើយនឹងត្រៀមធ្វើ មហាបាតុកម្ម ជាថ្មីទៀត នៅពេលខាងមុខ ប្រសិនបើ ពុំមានការកែទម្រង់ ប្រព័ន្ធ ការបោះឆ្នោត។
នៅក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានលើកឡើងថា ការយល់ព្រមចរចា នាពេលកន្លងមក គ្រាន់តែជាលេសរបស់គណបក្សប្រជាជនកម្ពុជា ដែលចង់ពន្យាពេល និងបោកបញ្ឆោតបរទេស តែប៉ុណ្ណោះ។ លោកបន្តថា បើពុំមានការប្តូរសមាភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទេនោះ គណបក្សសង្គ្រោះជាតិ នឹងផ្តាច់ការចរចាជាមួយគណបក្សប្រជាជនកម្ពុជា ហើយនឹងត្រៀមរៀបចំធ្វើមហាបាតុកម្មជាថ្មីទៀត ដែលជាជម្រើសតែមួយគត់។
តែទោះយ៉ាងណា លោកសម រង្ស៊ី នៅពុំទាន់កំណត់ថ្ងៃធ្វើមហាបាតុកម្មនេះទេ ប៉ុន្តែលោករំពឹងថា មហាបាតុកម្មជាថ្មីទៀតនេះ នឹងមានការចូលរួមពីអ្នកគាំទ្រ ប្រមាណ២លាននាក់។
VOD នៅពុំទាន់អាចសុំការអត្ថាធិប្បាយពីមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បាននៅឡើយទេ។
ការប្រកាសរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនេះ ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំចរចានេះ ទៅលើការកែទម្រង់ប្រព័ន្ធបោះឆ្នោត រវាងក្រុមការងារគណៈកម្មការចម្រុះគណបក្សទាំងពីរ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ មិនបានរកឃើញនូវចំណុចឯកភាពគ្នា៕
No comments:
Post a Comment