Paris Peace Accords 23 Oct. 1991

Friday, March 7, 2014

FIDR បើក​វគ្គ​ ផ្សព្វផ្សាយ ​អំពី​ ជំងឺ​វះ​កាត់​កុមារ​ ជា​សារវន្ត​ នៅ​ព្រះវិហារ

FIDR បើក​វគ្គ​ ផ្សព្វផ្សាយ ​អំពី​ ជំងឺ​វះ​កាត់​កុមារ​ ជា​សារវន្ត​ នៅ​ព្រះវិហារ

ដោយ ឡេង ម៉ាលី / អាស៊ីសេរី | ០៧ មីនា ២០១៤
គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ នៅ​តែ​បារម្ភ​អំពី​កត្តា​គ្រោះថ្នាក់​ចំពោះ​ជំងឺ​វះ​កាត់​កុមារ​នៅ​តាម​ជនបទ។ ដោយសារ​តែ​ការ​បារម្ភ​នេះ ទើប​នៅ​ថ្ងៃ​ទី​៦ មីនា គ្រូពេទ្យ​ជំនាញ​វះ​កាត់​ជំងឺ​កុមារ​នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ និង​មូលនិធិ​ដើម្បី​អភិវឌ្ឍន៍ និង​ជំនួយ​សង្គ្រោះ​អន្តរជាតិ ហៅ​កាត់​ជា​ភាសា​អង់គ្លេស អែហ្វ.អាយ.ឌី.អ (FIDR) បើក​វគ្គ​ផ្សព្វផ្សាយ​ជំងឺ​វះ​កាត់​កុមារ​ជា​សារវន្ត ឬ​ជា​ទូទៅ​លើក​ទី​៨ ដល់​បុគ្គលិក​សុខាភិបាល​នៅ​មណ្ឌល​សុខភាព​តាម​មូលដ្ឋាន​ក្នុង​ខេត្ត​ព្រះវិហារ។
នាយក​រង​មន្ទីរពេទ្យ​កុមារ​ជាតិ គឺ​លោក​វេជ្ជបណ្ឌិត ម៉ម វិទ្យារិទ្ធ មាន​ប្រសាសន៍​ថា ការ​ផ្សព្វផ្សាយ​នេះ គឺ​ដើម្បី​ឱ្យ​បុគ្គលិក​សុខាភិបាល​នៅ​តាម​មូលដ្ឋាន ស្គាល់​កាន់​តែ​ច្បាស់​បន្ថែម​ទៀត​អំពី​សញ្ញា​គ្រោះថ្នាក់​នៃ​ជំងឺ​របស់​កុមារ ២​ក្រុម ដែល​ចាំបាច់​ត្រូវ​តែ​បញ្ជូន​មក​វះ​កាត់​ឱ្យ​ទាន់​ពេល​វេលា។
«សំឡេង»
រហូត​មក​ដល់​ពេល​នេះ វគ្គ​ផ្សព្វផ្សាយ​ការ​វះ​កាត់​ជំងឺ​កុមារ​ជា​សារវន្ត បាន​ធ្វើ ៨​លើក​ហើយ គឺ​នៅ​ខេត្ត​ស្វាយរៀង បាត់ដំបង ក្រចេះ កំពង់ចាម កំពង់ស្ពឺ កំពង់ឆ្នាំង រតនគិរី និង​ខេត្ត​ព្រះវិហារ ដែល​មាន​ទិសដៅ​ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ពិការភាព​ចំពោះ​កុមារ៕



No comments:

Post a Comment