Paris Peace Accords 23 Oct. 1991

Tuesday, March 4, 2014

កិច្ច​ពិភាក្សា ​រវាង [unconstitutional] ​រដ្ឋាភិបាល​ និង​វិស័យ​ ឯកជន​ លើ​បញ្ហា​ ធ្វើ​ជំនួញ​ នៅ​កម្ពុជា

ប្រជុំ​ពិភាក្សារវាង​រដ្ឋាភិបាល​និង​ឯកជន ៦១០
មន្ត្រី ​រដ្ឋាភិបាល និង​អ្នក​ជំនួញ​ ក្នុង​កិច្ច​ពិភាក្សា ​រវាង [unconstitutional] ​រដ្ឋាភិបាល និង​វិស័យ​ ឯកជន លើក​ទី​១៧ ដើម្បី ​ដោះស្រាយ​បញ្ហា​ ក្នុង​ការ​ធ្វើ​ជំនួញ ​នៅ​ប្រទេស​ កម្ពុជា នា​វិមាន​សន្តិភាព នៅ​ថ្ងៃ​ទី​៤ ខែ​មីនា ឆ្នាំ​២០១៤។  RFA/An Sithav

កិច្ច​ពិភាក្សា ​រវាង [unconstitutional] រដ្ឋាភិបាល​ និង​វិស័យ​ ឯកជន​ លើ​បញ្ហា​ ធ្វើ​ជំនួញ​ នៅ​កម្ពុជា

RFA | 4 March 2014

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​ព្រឹក​ថ្ងៃ ​ទី​៤ មីនា បាន​ដឹក​នាំ​ កិច្ច​ពិភាក្សា ​រវាង ​ផ្នែក​ឯកជន និង[unconstitutional] រដ្ឋាភិបាល លើក​ទី​១៧ ដើម្បី​ ដោះស្រាយ​ បញ្ហា​នានា​ ដែល​កើត​មាន ក្នុង​ការ​ធ្វើ​ជំនួញ​ នៅ​ប្រទេស ​កម្ពុជា។  វេទិកា​ពិភាក្សា​នោះ បាន​ដោះស្រាយ ​ភ្លាមៗ ​ចំពោះ​ បញ្ហា​នានា ដែល​វិស័យ​ ឯកជន​ បាន​លើក​ឡើង និង​បញ្ហា ​ដែល​សេសសល់ ​ផ្សេង​ទៀត នឹង​ដោះស្រាយ​ ជា​បន្តបន្ទាប់​ទៀត។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​គូស​បញ្ជាក់ ​ថា, ស្រប​ពេល​ ដែល [unconstitutional] ​រាជ​រដ្ឋាភិបាល ​កំពុង​មាន ​គោល​នយោបាយ ​លើក​ស្ទួយ​វិស័យ​ ឯកជន​នោះ, ប៉ុន្តែ ​គោល​នយោបាយ ​របស់​ គណបក្ស​ប្រឆាំង​ បាន​ក្លាយ​ ជា​ឧបសគ្គ ​ទៅ​វិញ។


វេទិកា​ពិភាក្សា​រវាង​វិស័យ​ឯកជន និង​រដ្ឋាភិបាល​លើក​ទី​១៧ ពិភាក្សា​នៅ​ឆ្នាំ​២០១៤ នេះ បាន​លើក​យក​ប្រធាន​បទ​ថ្មី ដើម្បី​លើក​កម្ពស់​ស្ថានភាព​អាជីវកម្ម ស្រប​ពេល​ដែល​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ នឹង​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​នៅ​ឆ្នាំ​២០១៥។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី​៤ មីនា ក្នុង​វេទិកា​នោះ​ថា នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​មាន​ការ​ជួប​ជុំ​គ្នា​រវាង​វិស័យ​ឯកជន និង​រដ្ឋាភិបាល ក្រោយ​ពេល​ដែល​រាជ​រដ្ឋាភិបាល​ថ្មី​អាណត្តិ​ទី​ប្រាំ ដែល​កើត​ឡើង​ពី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ។ វេទិកា​នេះ​នឹង​ស្វែង​រក​ឧបសគ្គ ឬ​បញ្ហា​ប្រឈម​ទាំង​ឡាយ និង​បំពេញ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​ផ្នែក​ឯកជន និង​រដ្ឋាភិបាល ដើម្បី​បង្កើន​សមត្ថភាព​ចូល​ក្នុង​ទីផ្សារ​អាស៊ាន និង​ការ​ធ្វើ​សមាហរណកម្ម​តំបន់​កាន់​តែ​ទូលំទូលាយ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ វេទិកា​នោះ​មាន​ការ​ចូល​រួម​ពី​ក្រុម​ការងារ​ពី​វិស័យ​ឯកជន​ចំនួន​១០ ដោយ​ពួក​គេ​បាន​លើក​យក​បញ្ហា​រៀងៗ​ខ្លួន ស្នើ​ឲ្យ​រដ្ឋាភិបាល និង​អ្នក​ពាក់ព័ន្ធ ចូល​រួម​ដោះស្រាយ។ បញ្ហា​របស់​វិស័យ​ឯកជន​ទាំង​នោះ បាន​លើក​យក​ចំណុច​សំខាន់ៗ​ចំនួន​៥ រួម​មាន ទី​មួយ ការ​សម្រួល​ការ​ធ្វើ​ពាណិជ្ជកម្ម​ឆ្លង​កាត់​ទំនិញ ភ្ញៀវ​ទេសចរ​នៅ​តាម​ព្រំដែន។ ទី​ពីរ ការ​បង្កើត​ច្រក​តែ​មួយ​សម្រាប់​ការ​ចុះ​បញ្ជី​របស់​សហគ្រាស​ខ្នាត​តូច និង​មធ្យម។ ទី​បី កម្មវិធី​កាត់​បន្ថយ​ពន្ធ​ដើម្បី​លើក​កម្ពស់​ការ​នាំ​ចេញ​អង្ករ​មួយ​លាន​តោន ​នៅ​ឆ្នាំ​២០១៥។ ទី​បួន ថ្លៃ​អគ្គិសនី និង​ទី​ប្រាំ​បញ្ហា​ទំនាក់ទំនង​វិជ្ជាជីវៈ។

តំណាង​ក្រុម​ការងារ​វិស័យ​ឯកជន​មួយ គឺ​សហ​ប្រធាន​ក្រុម​ការងារ​ផ្នែក​កម្មន្តសាល និង​សហគ្រាស​ខ្នាត​តូច និង​មធ្យម លោក​ឧកញ៉ា តែ តាំងប៉ បាន​លើក​យក​បញ្ហា​លើ​លទ្ធភាព​បង្កើន​ភាព​ប្រកួត​ប្រជែង នៅ​ពេល​ដែល​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​បើក​ចំហ​នោះ។ លោក​បញ្ជាក់​សមត្ថភាព​សហគ្រាស​ធុន​តូច មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​រាជ​រដ្ឋាភិបាល​នៅ​កម្រិត​ទាប​នៅ​ឡើយ បើ​ធៀប​នឹង​សហគ្រាស​ខ្នាត​ធំ។ សំណើ​របស់​សហគ្រាស​ធុន​តូច​ចង់​បាន​នោះ គឺ​ការ​លើក​លែង​ពន្ធ។

«សំឡេង»

ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​បញ្ហា​នេះ រាជ​រដ្ឋាភិបាល​ស្នើ​ឲ្យ​អាជីវករ និង​អ្នក​ធុរកិច្ច​ទាំងអស់ ត្រូវ​តែ​បង្ហាញ​ភាព​ស្មោះត្រង់ និង​ការ​ទទួល​ខុស​ត្រូវ​លើ​មុខ​របរ​របស់​ខ្លួន លើ​ការ​បង់​ពន្ធ​ជូន​រដ្ឋាភិបាល។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ថា រដ្ឋាភិបាល​មាន​វិធាន​ការ​លើក​លែង​ពន្ធ​មួយ​រយៈ ដល់​ការ​ធ្វើ​អាជីវកម្ម ប៉ុន្តែ​រដ្ឋាភិបាល​មិន​មាន​សមត្ថភាព​លើ​ការ​ឧបត្ថម្ភ​ធន​ឡើយ។ រាជ​រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ និង​ផ្ដល់​ការ​អនុគ្រោះ​ជា​ច្រើន ដើម្បី​ទាក់ទាញ​ការ​វិនិយោគ និង​បង្កើត​ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ។ បន្ថែម​លើ​នេះ ស្រប​ពេល​ដែល​រដ្ឋាភិបាល​កំពុង​ជួយ​កម្មករ និង​ប្រជាពលរដ្ឋ ពី​ភាព​រីក​ចម្រើន​នៃ​វិស័យ​កាត់​ដេរ ប៉ុន្តែ​គណបក្ស​ប្រឆាំង​បាន​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍​ទៅ​វិញ។

លោក ហ៊ុន សែន៖ «នេះ​ជា​សមិទ្ធផល​ដ៏​ធំធេង​ដែល​រដ្ឋាភិបាល​សម្រេច​បាន ប៉ុន្តែ​គណបក្ស​ប្រឆាំង និង​សហជីព​របស់​គេ បាន​ប្រើប្រាស់​នយោបាយ​ប្រជាភិថុតិ យក​កម្មករ​និយោជិត​ធ្វើ​ជា​ឈ្នាន់​នយោបាយ ដោយ​ញុះញង់​ឲ្យ​ធ្វើ​កូដកម្ម​បាតុកម្ម​ខុស​ច្បាប់ បំផ្លាញ​ផល​ប្រយោជន៍​កម្មករ និង​ផល​ប្រយោជន៍​ឱកាស​ការងារ​របស់​យុវជន។»

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា ការ​អភិវឌ្ឍ​មិន​ត្រូវ​មើល​ត្រឹម​តែ​តួលេខ​នោះ​ទេ តែ​ត្រូវ​ធានា​អំពី​សុខុមាលភាព​សង្គម។ ជាក់​ស្ដែង ការ​ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ខែ​កន្លង​មក ដោយសារ​តែ​ជីវភាព​រស់​នៅ​មិន​គ្រប់គ្រាន់៖ «អ្វី​ដែល​ជា​ការ​រីក​ចម្រើន មិន​មែន​មើល​អំពី​បរិមាណ តួលេខ​នៃ​ការ​នាំ​ចេញ​ទេ។ យើង​ត្រូវ​មើល​ទៅ​ដល់​សុខុមាលភាព និង​យុត្តិធម៌​សង្គម​របស់​កម្មករ​ដែរ។ បើ​សិន​ជា​កម្មករ​រស់​នៅ​មាន​ប្រាក់​ខែ​មិន​គ្រប់គ្រាន់ យើង​ក៏​មិន​សប្បាយ​ចិត្ត​នឹង​ទុន​លុយ​រាប់​រយ​រាប់​ពាន់​លាន បែរ​ជា​កម្មករ​រាប់​លាន​រាប់​សែន​នាក់ រស់​នៅ​ភាព​ក្រីក្រ។ អ៊ីចឹង​ហើយ ការ​តស៊ូ​របស់​គាត់ គឺ​តស៊ូ​ដោយ​ខ្លួន​ឯង អត់​មាន​អ្នក​ណា​ទៅ​ញុះញង់​គាត់​ទេ។»

លោក យឹម សុវណ្ណ បញ្ជាក់​ថា វេទិកា​ពិភាក្សា​រវាង​ផ្នែក​ឯកជន និង​រដ្ឋាភិបាល ដែល​ធ្វើ​ឡើង​រៀង​រាល់​ឆ្នាំ ហាក់​ជួយ​លើក​ស្ទួយ​ដល់​ភាព​ប្រកួត​ប្រជែង​ដល់​វិស័យ​ឯកជន​តិចតួច ដោយសារ​អំពើ​ពុក​រលួយ និង​របប​ការិយាធិបតេយ្យ៕




No comments:

Post a Comment