កម្មករកាត់ដេរបានប្រមូលផ្តុំគ្នាតវ៉ានៅមុខក្រសួងការងារ ដោយបានបិទផ្លូវសហព័ន្ធរុស្ស៊ីនៅថ្ងៃសុក្រទី ២៧ ធ្នូ។
រដ្ឋាភិបាល សហជីព និងសមាគម រោងចក្រ កំពុងស្វែងរក ចំនុចសមមូល ប្រាក់ឈ្នួល កម្មករ ជាថ្មីម្តងទៀត
ក្នុងវេទិការ ពិភាក្សាត្រីភាគី រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៤ មេសានេះ រដ្ឋាភិបាល សហជីព និងសមាគម រោងចក្រ កាត់ដេរ បានលើកយក បញ្ហាប្រាក់ឈ្នួលអប្បរមា របស់ កម្មករ ដ៏ចម្រូងចម្រាស់ មកពិភាក្សាគ្នា សារជាថ្មីម្តងទៀត។ ជាការពិភាក្សាដើម្បីស្វែងរក ចំណុចសមូល ដើម្បីកំណត់ ប្រាក់ឈ្នួលអប្បរមា នាពេលបច្ចុប្បន្ន និងការកំណត់ ប្រាក់ឈ្នួល នាពេលខាងមុខ។
បញ្ហាប្រាក់ឈ្នួលអប្បរមាដ៏ចម្រូងចម្រាស់របស់កម្មកររោងចក្រវាយនភណ្ឌទាំងអស់ត្រូវបានពិភាក្សាសាជាថ្មីម្តងទៀតហើយនៅថ្ងៃព្រហស្បតិ៍នេះ។ ជាការពភិក្សាដែលមានសមាសភាពត្រីភាគីចូលរួមគឺក្រសួងការ សហជីព និងសមាគមរោងចក្រកាន់ដេរ ដោយមានជំនួយពីអង្គការអន្តរជាតិខាងការងារ ILO។ គោលបំណងនៃវេទិការត្រីភាគីពីថ្ងៃទី២៤ដល់ថ្ងៃទី២៥មេសានេះ គឺដើម្បីកសាងមតិរូមស្តីពីការកំណត់ប្រាក់ខែរបស់កម្មកដោយផ្អែកលើការសិក្សាស្រាវជ្រាវដោយពិតប្រាកដ។
រដ្ឋមន្ត្រីក្រសួងការងារលោក អ៊ិត សំហេង ដែលបានចូលរួមបើកវេទិការនេះ បានបញ្ជាក់ថាតាមរយៈនៃការពិភាក្សាត្រីភាគីនេះ កម្ពុជានឹងអាចកំណត់បាននៅយន្តការផ្តល់ប្រាក់ឈ្នួលអប្បរមាដល់កម្មករបានយ៉ាងសមស្រប។ ជាការផ្តល់ដើម្បីបញ្ជៀសបានរាល់នូវទម្រង់បាតុកម្ម និងការមិនពេញចិត្តទាំងឡាយណាដែលធ្លាប់បានកើតឡើងនាពេលកន្លងមក។ ប៉ុន្តែលោករដ្ឋមន្ត្រី បានបញ្ជាក់ថា ការដំឡើងប្រាក់ឈ្នួល១០០ដុល្លាររបស់រដ្ឋាភិបាលកន្លងមក គឺបានពិភាក្សាយ៉ាងល្អិតល្អន់ដើម្បីធានាបានការប្រកួតប្រជែងនៃទីផ្សារក្នុងតំបន់ផងដែរ។
ជាតំណាងរបស់សហជីពទូទាំងប្រទេសកម្ពុជាក្នុងកិច្ចពិភាក្សា លោក អាត់ ធន់ ប្រធានសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា បានអះអាងប្រាក់ឈ្នួលគោលអប្បរមារបស់កម្មករចំនួន១០០ដុល្លារនាពេលបច្ចុប្បន្ននេះគឺមិនទាន់បានឆ្លើយតប១០០%ដល់ការរស់នៅរបស់កម្មករនៅឡើយនោះទេ។ប្រធានសហជីពរូបនេះ ក៏បានបង្ហាញជំហរថាការទាមទារប្រាក់ឈ្នួល១៦០ដុល្លាររបស់ខ្លួននោះ គឺមិនមែនជាជំហររឹងត្អឹងនោះទេ។ លោកបញ្ជាក់យ៉ាងខ្លីថា បើមិនអាចឱ្យ១៦០ដុល្លារបាន តើអាចផ្តល់បានប៉ុន្មាន។ ប៉ុន្តែយ៉ាងណាក៏ដោយ លោកអាត់ ធន់ បន្ថែមថា រាល់ការកំណត់ណាមួយនោះ គឺត្រូវផ្អែកមូលដ្ឋានសិក្សាស្រាវជ្រាវច្បាស់លាស់ និងសេដ្ឋកិច្ច។
សូមរំលឹកថាដោយសារបញ្ហាប្រាក់ឈ្នួលអប្បរមាដែលមិនមានចំនុចយល់ព្រមរួមគ្នានេះ បានបញ្ឆេះកំហឹងកម្មករឱ្យផ្ទុះអំពើហិង្សាបង្ហូរឈាមកាលពីដើមខែមករាកន្លងមក ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៥នាក់បានស្លាប់និងជាង២០នាក់ផ្សេងទៀតនៅបន្តជាប់ឃុំ៕

No comments:
Post a Comment