អ្នកបើករថយន្តក្រុងក្រុមហ៊ុនភ្នំពេញសុរិយា ធ្វើកូដកម្មនាព្រឹកនេះ (រូបថត៖ ញឹម សុខន)
អ្នកបើករថយន្តក្រុង ក្រុមហ៊ុន ភ្នំពេញសូរិយា ធ្វើកូដកម្ម ទាមទារដំឡើងប្រាក់ខែ
ដោយ៖ ញឹម សុខន | ថ្ងៃព្រហស្បតិ៍ ទី3 ខែមេសា ឆ្នាំ2014
អ្នកបើកបររថយន្តក្រុងជិត១០០នាក់ របស់ក្រុមហ៊ុនភ្នំពេញសូរិយាដឹកអ្នកដំណើរ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ធ្វើកូដកម្ម ទាមទារដំឡើងប្រាក់ខែ និងឲ្យក្រុមហ៊ុន គោរពលក្ខខណ្ឌការងារ។
ការតវ៉ានេះធ្វើឡើងនៅគីឡូម៉ែត្រលេខ៦ ក្នុងខណ្ឌឫស្សីកែវ ដែលជាស្ថានីយចំណតរថយន្ត។ អ្នកបើកបរ ទាមទារចំណុចមួយចំនួន រួមមានដំឡើងប្រាក់ខែពី១២០ដុល្លារទៅ១៨០ដុល្លារ ដំឡើងលុយជើងពី៥០០០០រៀលទៅ៧៥០០០រៀល និងទាមទារឲ្យគោរពច្បាប់ការងារជាដើម។ ការតវ៉ានេះ ធ្វើឲ្យមានការកក់ស្ទះ ដោយសាររថយន្ត មិនចេញដំណើរ៕
No comments:
Post a Comment