Paris Peace Accords 23 Oct. 1991

Wednesday, April 23, 2014

លោក​ វន់ ពៅ និង​ជនជាប់ចោទ​ ២០​នាក់ ​ទៀត ត្រូវបាន ​បញ្ជូន ​មកកាន់ ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​នេះ​​


លោក​ វន់ ពៅ និង​ជនជាប់ចោទ​ ២០​នាក់ ​ទៀត ត្រូវបាន​ បញ្ជូន​ មកកាន់​ រាជធានី​ភ្នំពេញ នៅ​ព្រឹក​នេះ​​


ដោយ៖​ ណាត សុភាព​ / វីអូឌី | ថ្ងៃពុធ ទី23 ខែមេសា ឆ្នាំ2014

ក្រុម​ជនជាប់ចោទ​ក្នុងករណី​ហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង និង​រោងចក្រ​យ៉ាក​ជី​ង កាលពី​ថ្ងៃ​ទី​២ និង​ទី​៣ ខែ​មករា ត្រូវបាន​បញ្ជូន​មក​ឃុំខ្លួន​នៅ​រាជធាន​ភ្នំពេញ រង់ចាំ​ការបើក​សវនាការ​ជា​លើកដំបូង​នៅ​ថ្ងៃទី​២៥ ខែ​មេសា នេះ​។​
លោក គា សុវណ្ណ ប្រធាន​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​កំពង់ចាម ប្រាប់​VOD​ថា អ្នក​ជាប់​ឃុំ​ទាំង ២១​នាក់​នេះ ត្រូវបាន​បញ្ជូន​មកកាន់​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ដើម្បី​រងចាំ​សវន​ការ​ពីបទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​។​
លោក វ​ន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​ជនជាប់ចោទ​ទាំង​២២​នាក់ ត្រូវបាន​អាជ្ញាធរ​ចាប់​ខ្លួន​ក្នុង​ហេតុការណ៍​ប៉ះទង្គិច​រវាង​កម្មករ និង​សមត្ថកិច្ច កាលពី​ថ្ងៃ​ទី​០២ និង​ទី​០៣ ខែ​មករា នៅ​មុខ​រោងចក្រ​យ៉ាក​ជី​ង និង​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វ៉េងស្រេង នៅ​ពេល​កម្មករ​ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ ១៦០​ដុល្លារ​ក្នុង​មួយខែ​។​
មេធាវី​ការពារ​ក្តី​ឲ្យ​លោក វ​ន់ ពៅ លោក គីម សុជាតិ បង្ហាញ​សុទិដ្ឋិនិយម​ថា ភាពយុត្តិធម៌​នឹងមាន​ដល់​លោក វ​ន់ ពៅ និង​អ្នក​ជាប់​ឃុំ​២១​នាក់​ផ្សេង​ទៀត បើ​សវនាការ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្វើការ​សម្រេច​លើ​អង្គសេចក្តី ដោយ​ឈរ​លើ​គោលការណ៍​អព្យាក្រិត​នោះ​ «ខ្ញុំគិតថា ប្រសិនជាការពិតនឹងបង្ហាញនៅថ្ងៃហ្នឹង វន់ ពៅ នឹងក៏មានវត្តមាន ហើយអ្នកជាប់ចោទផ្សេងៗរួចទាំងសាក្សី ដោះបន្ទុក និងសាក្សីដាក់បន្ទុក ខ្ញុំគិតថា វន់ ពៅ អាចរួចផុតពីបទចោទ ព្រោះអីតាមដែលការចោទប្រកាន់កន្លងមក ហាក់បីដូចជាមិនត្រឹមត្រូវ លើគាត់»។
​អ្នកគ្រប់គ្រង​បច្ចេកទេស​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស អង្គការ​លីកាដូ លោក អំ សំអាត យល់ថា បើ​តុលាការ​មិន​ឲ្យ​លោក លោក វ​ន់ ពៅ និង​អ្នក​២១​នាក់​ផ្សេង​ទៀត​នៅ​ក្រៅ​ឃុំ ឬ​ទម្លាក់​បទ​ចោ​ទទេ នោះ​បង្ហាញ​ថា ស្ថាប័ន​មួយ​នេះមិន​មាន​ភាព​ឯករាជ្យ​ទេ «ប្រសិនជាអ្នកទាំងអស់ហ្នឹង នៅតែបន្តនូវការជាប់ពន្ធនាគារ ឬកាត់ទោសឲ្យជាប់ពន្ធនាគារ នេះបង្ហាញអំពីភាពមិនឯករាជ្យ របស់ប្រព័ន្ធតុលាការ កាន់តែធ្ងន់ធ្ងរទៅ ដែលធ្វើឲ្យប្រជាពលរដ្ឋបាត់ជំនឿ ទៅលើរដ្ឋាភិបាល ដែលប្តេជ្ញាធ្វើការកំណែទម្រង់ស៊ីជម្រៅ ទៅលើប្រព័ន្ធច្បាប់ ឬប្រព័ន្ធតុលាការ ដើម្បីផ្តល់យុត្តិធម៌ដល់ប្រជាពលរដ្ឋនោះ»។
​គិត​មកដល់​ថ្ងៃនេះ លោក វ​ន់ ពៅ និង​មនុស្ស​២០​នាក់​ទៀត ត្រូវបាន​ឃុំខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង អស់​រយៈពេល​ជាង​៣​ខែ​មក​ហើយ ខណៈ​កម្មករ​ពីរ​នាក់ ត្រូវបាន​តុលាការ​ឲ្យនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន កាលពី​ថ្ងៃ​ទី​០៧ ខែ​កុម្ភៈ​៕​



No comments:

Post a Comment