កម្លាំងអាជ្ញាធរ រារាំង មិនឲ្យ អ្នកស្រី មូរ សុខហួរ ចូលទីលាន ប្រជាធិបតេយ្យ លើកទី៥
ដោយ ទេព សុរ៉ាវី / RFA | 20 April 2014
បេក្ខជន ជាប់ឆ្នោត គណបក្ស សង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ បានបរាជ័យ ជាលើកទី៥ ក្នុងការខិតខំ ទម្លុះទម្លាយ ចូលទៅកាន់ បរិវេណ ទីលាន ប្រជាធិបតេយ្យ នៅរាជធានីភ្នំពេញ ដើម្បី សម្ដែងមតិ នៅព្រឹកថ្ងៃអាទិត្យ ទី២០ មេសា។
អ្នកស្រី មូរ សុខហួរ ត្រូវ បានកម្លាំង សមត្ថកិច្ច ចម្រុះ ច្រើនរយនាក់ ប្រដាប់ ដោយខែល និងដំបង រារាំង និងចាប់សែងចេញ ជាថ្មីទៀត មិនឲ្យចូល ទីលាន ប្រជាធិបតេយ្យ ជាទីតាំងមួយគត់ ដែលរ
តាមគម្រោង អ្នកស្រី មូរ សុខហួរ និងក្រុមយុវជនជិត ៥០នាក់ ជាអ្នកគាំទ្រ ចង់ទៅសម្ដែងមតិនៅទីលានប្រជាធិបតេយ្យ គាំទ្រកម្មករឲ្យបន្តទាមទារសុំដំឡើងប្រាក់ខែគោល ១៦០ដុល្លារក្នុងមួយខែ។ តែគម្រោងនោះត្រូវបរាជ័យ ដោយកម្លាំងអាជ្ញាធរមានសមត្ថកិច្ចដាក់របាំងបិទច្រកចេញចូលទីលាន នោះ និងបានរុញអ្នកស្រីចេញ។
អ្នកស្រី មូរ សុខហួរ៖ «គេនៅតែថា ខ្ញុំធ្វើខុសច្បាប់ ខ្ញុំថា បើខ្ញុំធ្វើខុសច្បាប់ចាប់ខ្ញុំទៅ។ ខ្ញុំបានលើកដៃទាំងពីរហើយ ដៃរបស់ខ្ញុំគឺកាន់ដងទងផ្កាឈូកស រហូតដល់បំបាក់ដងទងផ្កាឈូកពីដៃរបស់ខ្ញុំ។ ខ្ញុំថាអ៊ីចឹងចាប់ខ្ញុំទៅ បើសិនជានៅតែនិយាយដដែល ខ្ញុំរំលោភច្បាប់ យកច្បាប់ណាអានឲ្យខ្ញុំស្ដាប់មើល ខ្ញុំរំលោភច្បាប់ណា? ហើយខ្ញុំនៅតែរំលោភទៀតចាប់ខ្ញុំទៅ។»
កាលពីថ្ងៃទី២៨ ខែមីនា អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានជូនដំណឹងទៅគណបក្សសង្គ្រោះជាតិ ហាមយកទីលានប្រជាធិបតេយ្យជាទីប្រជុំគ្នា ព្រោះអាជ្ញាធរកំពុងធ្វើការស៊ើបអង្កេត ដែលនាំឲ្យកើតមានអំពើហិង្សា និងការខាតបង់នានាក្នុងព្រឹត្តិការណ៍កន្លងមកមិនទាន់បានបញ្ចប់ជា ស្ថាពរ និងដើម្បីបញ្ចៀសនូវភាពចលាចលដែលអាចកើតមានពីជនឆ្លៀតឱកាស៕
Why are they (thugs) afraid of her for being in the park?
ReplyDeleteThis is really crazy.
She is a high profile politician. Phnom Penh gangsters owen Cambodia, so they paid their dogs to chase her out.
ReplyDeleteHun Xen hates her because she challenged him. Sad that we have a dumb and low class to lead.
ReplyDelete