Paris Peace Accords 23 Oct. 1991

Wednesday, April 16, 2014

អ្នក​ភូមិ​ ប្រមាណ ​២០០​នាក់ ​ផ្ដិត​មេដៃ​ ដក​មេ​ប៉ុស្តិ៍​ន គរបាល​ឃុំ ​នៅ​ស្វាយរៀង

អ្នក​ភូមិ​ ប្រមាណ ​២០០​នាក់ ​ផ្ដិត​មេដៃ​ ដក​មេ​ប៉ុស្តិ៍​ន គរបាល​ឃុំ ​នៅ​ស្វាយរៀង

ដោយ ហ៊ុំ ចំរើន / RFA | 16 April 2014

ប្រជាពលរដ្ឋ​ ប្រមាណ ២០០​នាក់ នៅ​ព្រឹក​ថ្ងៃ ​ទី​១៦ មេសា បាន​ប្រមូល ​ផ្ដុំ​គ្នា ​ទៅ​ផ្ទះ​មេ​ភូមិ ដោយ​នាំ​គ្នា ​ផ្ដិត​ស្នាម​មេដៃ​ សូម ដក​ប្រធាន​ នគរ​បាល ​រដ្ឋបាល​ប៉ុស្តិ៍​ឃុំ ​សំឡី ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង ចេញ​ពី​តំណែង ដោយ​ពួក​គាត់ ចោទ​ប្រកាន់​ ថា, ប្រធាន​ប៉ុស្តិ៍​ ប្រកាន់​បក្ខពួក ​ក្នុង​ការ​ដោះស្រាយ ​ជម្លោះ​ របស់​ ប្រជាពលរដ្ឋ។


តំណាង​អ្នក​ភូមិ​ម្នាក់ គឺ​លោក គង់ ឆនពិសិដ្ឋ រស់​នៅ​ភូមិ​សំឡី​ខាង​ជើង ឃុំ​សំឡី ស្រុក​កំពង់រោទិ៍ ថ្លែង​នៅ​ថ្ងៃ​ទី​១៦ មេសា ថា មូលហេតុ​ដែល​អ្នក​ភូមិ​ប្រមូល​គ្នា​ផ្ដិត​ស្នាម​ដៃ​ទម្លាក់​ប្រធាន​ប៉ុស្តិ៍ ​ពី​តំណែង ដោយសារ​ប្រធាន​ប៉ុស្តិ៍​អប់រំ​កូន​ចៅ​របស់​ខ្លួន​មិន​បាន គឺ​បណ្ដោយ​ឲ្យ​កូន​ចៅ​ដើរ​អុកឡុក​ប្រជាពលរដ្ឋ​ពេល​ជួប​ជុំ​បង​ប្អូន​ផឹក​ស៊ី ​កម្សាន្ត​សប្បាយ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ កាល​ពី​យប់​ថ្ងៃ​ទី​១៥ មេសា ឆ្នាំ​១០១៤។ លោក​បន្ត​ថា លោក​ប្រធាន​ប៉ុស្តិ៍​មិន​ត្រឹម​តែ​អសមត្ថភាព​ក្នុង​ការ​អប់រំ​កូន​ចៅ​មិន​ បាន​នោះ​ទេ គឺ​ថែម​ទាំង​ដក​កាំភ្លើង​អាកា​បាញ់​បង្អើល​​នៅ​ខាង​មុខ​ផ្ទះ​របស់​ ប្រជាពលរដ្ឋ បង្ក​ការ​ភ្ញាក់​ផ្អើល​ទៀត​ផង។

«សំឡេង»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ ប្រធាន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សំឡី លោក ម៉ា សាធួន មាន​ប្រសាសន៍​ថា លោក​អនុវត្ត​ការងារ​មិន​បាន​ប្រកាន់​បក្ខពួក​ក្នុង​ការ​ដោះស្រាយ​ជម្លោះ ដូច​ការ​ចោទ​ប្រកាន់​របស់​អ្នក​ភូមិ​នោះ​ទេ។ ចំណែក​ឯ​ការ​បាញ់​នៅ​ខាង​មុខ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​នោះ លោក​បញ្ជាក់​ថា ដោយសារ​តែ​មាន​ទំនាស់​ប្រើ​អំពើ​ហិង្សា​ដាក់​គ្នា ហើយ​ដើម្បី​បញ្ចៀស​បញ្ហា​ទើប​លោក​បាញ់​កាំភ្លើង​ការពារ​សុវត្ថិភាព មិន​ឲ្យ​មាន​រឿងរ៉ាវ​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​របស់​ប្រជាពលរដ្ឋ។

«សំឡេង»

តែ​ទោះ​យ៉ាង​ណា ប្រជាពលរដ្ឋ​នៅ​តែ​តវ៉ា​ទាមទារ​ដក​មេ​ប៉ុស្តិ៍​នោះ​ចេញ​ពី​តំណែង​ដដែល។ តាម​គ្រោង អ្នក​ភូមិ​នាំ​គ្នា​ទៅ​តវ៉ា​នៅ​មុខ​សាលា​ឃុំ​សំឡី បន្ត​ទៀត ប៉ុន្តែ​ត្រូវ​អាជ្ញាធរ​ឃុំ​សំណូមពរ​ឲ្យ​បញ្ឈប់​ការ​តវ៉ា​មួយ​រយៈ៕






No comments:

Post a Comment