Paris Peace Accords 23 Oct. 1991

Thursday, April 24, 2014

អាជ្ញាធរ​ មិន​​ទាន់​​ ផ្តល់​​ចម្លើយ​ ជុំ​​វិញ​​ គម្រោង​​ជួប​​ជុំ ​បើ​ក​​យុទ្ធ​​នា​ការ ​​ឃោស​នា​​បោះ​ឆ្នោត​ របស់​ ​គណ​បក្ស ​​សង្គ្រោះ​​ជាតិ

ការ​ដឹក​នាំរបស់ប្រធានគណបក្សសង្គ្រោះជាតិ ដើម្បី​ប្រមូល​ប្រជាជន​ធ្វើ​សមាជប្រជាជន​។
ការ​ដឹក​នាំរបស់ប្រធានគណបក្សសង្គ្រោះជាតិ ដើម្បី​ប្រមូល​ប្រជាជន​ធ្វើ​សមាជប្រជាជន​។
RFI/Siv Channa

អាជ្ញាធរ​ មិន​​ទាន់​​ ផ្តល់​​ចម្លើយ​ ជុំ​​វិញ​​ គម្រោង​​ជួប​​ជុំ ​បើ​ក​​យុទ្ធ​​នា​ការ ​​ឃោស​នា​​បោះ​ឆ្នោត​ របស់​ ​គណ​បក្ស ​​សង្គ្រោះ​​ជាតិ​

ដោយ លី ម៉េងហួរ / RFI | ២៤​ មេសា ២០១៤
គិត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៤​ មេសា​ នេះ អាជ្ញា​ធរ ​សាលា​រាជ​ធានី​ភ្នំ​ពេញ មិន​ទាន់​ឆ្លើយ​តប ​នឹង​លិខិត​ជូន​ដំណឹង ​របស់ ​គណ​បក្ស​សង្គ្រោះ​ជាតិ ដែល​គ្រោង​នឹង​យក​ ទីលាន​ប្រជា​ធិប​តេយ្យ ឬ​សួន​ច្បារ​ មុខ​វត្ត​បទុម​វត្តី ដើម្បី​ជួប​ជុំ បើក​យុទ្ធ​នា​ការ ​ឃោស​នា​បោះ​ឆ្នោត ថ្ងៃ​ទី​២​ ឧសភា នៅ​ឡើយ​ទេ​។  ថ្ងៃ​បើក​យុទ្ធ​នា​ការ ​ឃោស​នា​បោះ​ឆ្នោត ក្រុម​ប្រឹក្សា​ រាជ​ធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ថ្ងៃទី២ ឧសភា គណបក្ស​ សង្គ្រោះ​ជាតិ គ្រោង​នឹង ​ជួបជុំ​ ទ្រង់ទ្រាយ​ធំ  នៅ​ស្រុក​កោះធំ ខេត្តកណ្តាល នាពេល​ព្រឹក និង​នៅពេល​រសៀល ថ្ងៃទី២ ឧសភា នៅ​ភ្នំពេញ។  យុទ្ធនា​ការ ឃោសនា​នោះ នឹងធ្វើ​ឡើង ក្រោម​វត្តមាន​ របស់ លោ​ក ​សម​ រង្ស៊ី និង​លោក​ កឹម​សុខា។

អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ បានទទួល​លិខិត​ជាថ្មី​របស់​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី២៣មេសា ហើយ​ដាក់​ទៅកាន់​លោក​អភិបាល​រាជធានី ពិនិត្យ​រួចហើយ។ ប៉ុន្តែ​មកដល់​ព្រឹក​ថ្ងៃទី២៤មេសា​នេះ អាជ្ញាធរ នៅ​មិនទាន់​ឆ្លើយតប​បែបណា ទៅកាន់​គណបក្ស​សង្គ្រោះ​ជាតិ នៅឡើយ​ទេ។ នេះ​បើតាម​លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ។

លោក ឡុង ឌី​ម៉​ង់ ក៏​មិនទាន់​អាច​ឆ្លើយបាន​ថា អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ នឹងត្រូវ​ឆ្លើយតប​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​រយៈពេល ២៤ ម៉ោង បន្ទាប់ពី​ទទួល​លិខិត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដូច​បទបញ្ជា និង​នីតិវិធី របស់​គជប បានកំណត់​នោះ ឬ​យ៉ាងណាទេ។ ប៉ុន្តែ​លោក ឡុង ឌី​ម៉​ង់ បាន​បញ្ជាក់ថា អាជ្ញាធរ​កំពុង​តាមដាន​រឿងនេះ​ហើយ។

យ៉ាងណាក៏ដោយ លោក ឡុង ឌី​ម៉​ង់ បាន​បញ្ជាក់ថា នៅ​ទីលាន​ប្រជាធិបតេយ្យ ប្រហែលជា​អាជ្ញាធរ​ពិបាក​ឆ្លើយថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ទទួលបាន​ណាស់ ពីព្រោះថា ទីលាន​ប្រជាធិបតេយ្យ ត្រូវបាន​អាជ្ញាធរ មិនទាន់​អាច​ឲ្យ​នរណា ទៅធ្វើ​អ្វី​លើ​ទីនោះ​នៅឡើយ។

យ៉ាងណាក៏ដោយ គណបក្ស​សង្គ្រោះ​ជាតិ តាមរយៈ​លោក យ៉ែម បុញឫទ្ធិ អ្នកនាំពាក្យ បានបញ្ជាក់​នៅ​ព្រឹក​ថ្ងៃទី២៤មេសា​ថា គណបក្សប្រឆាំង នឹងដាក់​លិខិត​ជូនដំណឹង​ពី​គម្រោង​ជួបជុំ នៅ​ទីលាន​ប្រជាធិបតេយ្យ ឬ​នៅ​សួនច្បារ មុខ​វត្ត​បទុម​វ​ត្តី ដើម្បី​បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត នៅ​ភ្នំពេញ នា​ថ្ងៃទី២ឧសភា ទៅកាន់​គណៈកម្មការ​រាជធានី​ភ្នំពេញ រៀបចំ​ការបោះឆ្នោត។

គណបក្ស​សង្គ្រោះ​ជាតិ នឹង​បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នា​ថ្ងៃទី២ឧសភា នៅពេល​ព្រឹក នៅ​ស្រុក​កោះធំ ខេត្តកណ្តាល។ ចំណែក​ពេល​ល្ងាច នៅ​ភ្នំពេញ ក្រោម​ការដឹកនាំ​របស់​លោក​សមរង្ស៊ី និង​លោក​កឹម​សុខា។ គឺជា​យុទ្ធនាការ​ឃោសនាបោះឆ្នោត មិនមែនជា​បាតុកម្ម​នោះទេ។ នេះ​បើតាម​លោក យ៉ែម បុញ្ញឫទ្ធិ៕


No comments:

Post a Comment