Paris Peace Accords 23 Oct. 1991

Friday, April 11, 2014

តុលាការ​ សម្រេច​ផ្ដន្ទាទោស​ មនុស្ស​ ១៣​នាក់ ​ពី​បទ​រួម​គំនិត​ ផ្ដួល​រំលំ​ រដ្ឋាភិបាល ​លោក ហ៊ុន សែន

ជន​ជាប់​ចោទ​ក្បត់​ជាតិ ៦១០
ជន​ជាប់​ចោទ​ទាំង ៧​នាក់​ដែល​ត្រូវ​រដ្ឋាភិបាល​ចោទ​ប្រកាន់​ពី​បទ​រួម​គំនិត​ក្បត់​ជាតិ នៅ​ក្នុង​បន្ទប់​ជន​ជាប់​ចោទ នា​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១៤។

តុលាការ​ សម្រេច​ផ្ដន្ទាទោស​ មនុស្ស​ ១៣​នាក់ ​ពី​បទ​រួម​គំនិត​ ផ្ដួល​រំលំ​ រដ្ឋាភិបាល ​លោក ហ៊ុន សែន

ដោយ យាង សុជាមេត្តា / អាស៊ីសេរី | ១១ មេសា ២០១៤

សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១៤ បាន​សម្រេច​ផ្ដន្ទាទោស​ជន​ជាប់​ចោទ​ ១៣​នាក់ ឲ្យ​ជាប់​ពន្ធនាគារ​ពី ៥​ឆ្នាំ​ទៅ ៩​ឆ្នាំ ពី​បទ​រួម​គំនិត​ក្បត់ ចូល​រួម​ក្នុង​ចលនា​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។
ក្នុង​ចំណោម​ជន​ជាប់​ចោទ​ ១៣​នាក់​ដែល​ត្រូវ​ផ្ដន្ទាទោស​នោះ ៧​នាក់​បាន​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​តុលាការ និង ៦​នាក់​ផ្សេង​ទៀត ត្រូវ​បាន​ផ្ដន្ទាទោស​កំបាំង​មុខ ក្នុង​នោះ​ក៏​មាន​ប្រធាន​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ លោក សម សេរី ផង​ដែរ។
ក្នុង​ពេល​ប្រកាស​សាលក្រម ពុំ​ឃើញ​មាន​វត្តមាន​មេធាវី​ជន​ជាប់​ចោទ ឬ​សាច់ញាតិ​ក្រុម​គ្រួសារ​ចូល​រួម​ឡើយ។ ក្រោយ​ពី​សេចក្តី​ប្រកាស​នោះ ជន​ជាប់​ចោទ​ ៧​នាក់ បាន​ស្រែក​តវ៉ា​ថា ការ​សម្រេច​របស់​តុលាការ​អយុត្តិធម៌ ពួក​គេ​មិន​អាច​ទទួល​យក​បាន​ឡើយ។ ភ្លាមៗ ពួក​គេ​បាន​ផ្ដិត​មេដៃ​លើ​ឯកសារ ដើម្បី​ប្ដឹង​ឧទ្ធរណ៍​បន្ត​ទៀត។
សូម​រង់ចាំ​អាន និង​ស្តាប់​សេចក្តី​រាយការណ៍​ពិស្ដារ...


No comments:

Post a Comment