(រូបភាពឯកសារ) RFI
គណបក្ស ទាំងពីរ កំពុង លេងយុទ្ធសាស្ត្រ វាយផង, ចរចាផង
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស ឲ្យដឹង នៅថ្ងៃចន្ទនេះ ថា ក្រុមអ្នកច្បាប់ របស់ រដ្ឋាភិបាល កំពុងសិក្សា និងរៀបចំ ពាក្យបណ្តឹង ប្រឆាំង លោក សម រង្ស៊ី ពីបទប្រឆាំង សេចក្តីសម្រេច របស់ ក្រុមប្រឹក្សា ធម្មនុញ្ញ។ នៅថ្ងៃនេះដែរ លោក សម រង្ស៊ី ក៏បានព្រមាន ថា នឹងធ្វើ បាតុកម្ម ធំមួយ នៅថ្ងៃទី២ ឧសភា ខាងមុខ។ ប៉ុន្តែ ទន្ទឹមនឹងនោះ គណបក្ស ទាំងពីរ សុទ្ធតែ បានបង្ហើប ឲ្យដឹង ពីកិច្ចចរចាគ្នា ជាសម្ងាត់ ដែលអាច នឹងមានលទ្ធផល ក្នុងពេលឆាប់ៗនេះ។
ថ្លែងក្នុងពិធី ចែកសញ្ញាបត្រ ដល់និស្សិត បញ្ចប់ការសិក្សា នៅឯកោះពេជ្រ នៅព្រឹកថ្ងៃចន្ទ ទី៧ មេសានេះ, លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស ថា, ក្រុមអ្នកច្បាប់ របស់ រដ្ឋាភិបាលកំពុងសិក្សា ប្តឹងលោក សម រង្ស៊ី ពីបទប្រឆាំង នឹងសេចក្តីសម្រេច របស់ ក្រុមប្រឹក្សា ធម្មនុញ្ញ ពីព្រោះ នៅកម្ពុជា គ្មានច្បាប់ ចែងពីទោសប្រមាថ ព្រះមហាក្សត្រឡើយ។
ថ្លែងក្នុងពិធី ចែកសញ្ញាបត្រ ដល់និស្សិត បញ្ចប់ការសិក្សា នៅឯកោះពេជ្រ នៅព្រឹកថ្ងៃចន្ទ ទី៧ មេសានេះ, លោក
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានព្រមានលោក សម រង្ស៊ី កុំឲ្យរត់ចូលស្ថានទូតបរទេសដើម្បីគេចខ្លួន។ លោកបញ្ជាក់ថា ប្រសិនបើរដ្ឋាភិបាលត្រូវចាត់វិធានការផ្លូវច្បាប់នោះទោះជាលោក សម រង្ស៊ី រត់ឡើងយន្តហោះក៏មិនអាចគេចខ្លួនបានដែរ។
ប៉ុន្តែ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិក៏បានព្រមានតបវិញថានឹងរៀបចំមហាបាតុកម្មមួយដែលអាចមានអ្នកចូលរួម២លាននាក់។ មហាបាតុកម្មនេះអាចនឹងត្រូវធ្វើឡើងនៅថ្ងៃទី២ឧសភាដែលជាថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្តស្រុខខណ្ឌ។ មេដឹកនាំបក្សប្រឆាំងអះអាងថា មិនរត់គេចខ្លួនទេហើយសុខចិត្តចូលគុកប្រសិនបើត្រូវគេចាប់ខ្លួនក្នុងសំណុំរឿងនេះមែន។ នេះជាការប្រកាសរបវស់លោកសម រង្ស៊ីប្រាប់អ្នកគាំទ្រក្នុងពិធីរម្លឹកខួបមួយឆ្នាំរបស់គណបក្សនៅព្រឹកថ្ងៃចន្ទនេះ។
ប៉ុន្តែ ទន្ទឹមនឹងការផ្លោងពាក្យសម្តីដាក់គ្នាយ៉ាងគ្រោតគ្រាតនេះ មេដឹកនាំគណបក្សទាំងពីរសុទ្ធតែបានប្រកាសប្រាប់មហាជនអំពីការចរចាជាសម្ងាត់ជាមួយគ្នាដើម្បីស្វះស្វែងរកដំណោះស្រាយនយោបាយ។ លោកសម រង្ស៊ីបញ្ជាក់ថា ក្រុមការងារគណបក្សទាំងពីរ អាចចេញ សេចក្តីថ្លែងការណ៍ រួមគ្នាមួយ ក្នុងពេល ឆាប់ៗនេះ ឬអាច ចូលគាល់ព្រះមហាក្សត្ររួមគ្នាក៏ថាបាន ហើយប្រសិនបើមានកិច្ចព្រមព្រៀងបែបនេះមែន បាតុកម្មដ៏ធំដែលគ្រោងធ្វើនៅថ្ងៃទី២ឧសភាខាងមុខនឹងត្រូវលុបចោលវិញ។
ចំណែកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានផ្តល់ព័ត៌មានស្រដៀងគ្នានេះដែរ។ លោកបញ្ជាក់ថា គណបក្សទាំងពីរនឹងបន្តជួបគ្នានៅព្រឹកថ្ងៃចន្ទនេះដើម្បីពិភាក្សាបញ្ចប់បញ្ហាដែលនៅសេសសល់ហើយលទ្ធផលនៃកិច្ចចរចានេះនឹងដឹងនៅពេលឆាប់។ ស្តាប់ទៅគណបក្សទាំងពីរហាក់កំពុងលេងយុទ្ធសាស្ត្រវាយផងចរចាផងដើម្បីដាក់សម្ពាធលើគ្នាទៅវិញទៅមក។ មហាជនខ្មែរកំពុងរង់ចាំអ៊ុតមើលលទ្ធផលចុងក្រោយនៃល្បែងនយោបាយដែលបានអូសបន្លាយជិត៩ខែមកហើយនេះ៕

No comments:
Post a Comment