Paris Peace Accords 23 Oct. 1991

Friday, April 4, 2014

នាយករដ្ឋមន្ត្រី​ អូស្ត្រាលី​៖ ការទទួលយក ​ជនភៀសខ្លួន ជា​រឿង​ របស់​ កម្ពុជា​​

នាយករដ្ឋមន្ត្រី​ អូស្ត្រាលី​៖ ការទទួលយក ​ជនភៀសខ្លួន ជា​រឿង ​របស់ ​កម្ពុជា​​

ដោយ៖​ ស៊ុន ណារិន​ | ថ្ងៃសុក្រ ទី4 ខែមេសា ឆ្នាំ2014 

នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក Tony Abbott (រូបភាពពីAlan Porritt/AAPIMAGE)
នាយករដ្ឋមន្ត្រី​ អូស្ត្រាលី លោក Tony Abbott ថ្លែងថា ការទទួលយក​ជនភៀសខ្លួន​មួយចំនួន ដែល​មាន​បំណង​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​អូស្ត្រាលី ជា​រឿង​របស់​កម្ពុជា ខណៈ​កិច្ចព្រមព្រៀង​ស្នើសុំ កំពុងស្ថិត​នៅ​ក្នុង​ការ​ពិចារណា​របស់​កម្ពុជា​។
​លោក Tony Abbott នៅតែ​ស្ទាក់ស្ទើរ​ក្នុងការ​និយាយ​អំពី​កិច្ចព្រមព្រៀង​ការតាំង​លំនៅ​របស់​ជនភៀសខ្លួន​ជាមួយ​ប្រទេស​​កម្ពុជា តែ​លោក បាន​បដិសេធ​ក្នុង​ការច្រានចោល​កិច្ចព្រមព្រៀង​ជាមួយ​កម្ពុជា ខណៈ​រដ្ឋមន្ត្រី​អន្តោប្រវេសន៍ លោក​​Scott Morrison បាន​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា ដើម្បី​ពិភាក្សា​ដំណោះស្រាយ​ថ្នាក់​តំបន់​សម្រាប់​ការរត់ពន្ធ​មនុស្ស​។​
​សារ​ព័ត៌មាន​The Guardian ចុះ​ផ្សាយ​ដោយ​ដកស្រង់​សម្តី​របស់​លោក​Abbott​ថា ការរត់ពន្ធ​មនុស្ស គឺជា​បញ្ហា​ក្នុង​តំបន់ ដែល​​តម្រូវ​ឲ្យមាន​ការដោះស្រា​យ​តាមរបៀប​ក្នុង​តំបន់​។ លោក​បញ្ជាក់ថា​«​តើ​កម្ពុជា នឹង​ទទួល​ស្គាល់​មនុស្ស​(​ជន​ភៀស​ខ្លួន​) ពិត​ជា​បញ្ហា​សម្រាប់​កម្ពុជា​»​។​
​រដ្ឋមន្ត្រី​អន្តោប្រវេសន៍ លោក Scott Morrison ដែល​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ចាប់តាំងពី​ខែ​កុម្ភៈ បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ លោក បាន​ធ្វើដំណើរ​មក​រាជ​ធានី​ភ្នំពេញ ដើម្បី​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​រយៈពេល​ពីរ​ខែ ស្តីពី​កិច្ចព្រមព្រៀង​មួយ​អំពី​អ្នកស្វែងរក​សិទ្ធិ​ជ្រកកោន​។​
​លោក Tony Abbott បន្តថា រាល់​ការគាំទ្រ និង​កិច្ចសហប្រតិបត្តិការ​ផ្សេងៗ ដែល​អាច​ផ្តល់​ទៅ​អូស្ត្រាលី គឺ​ការ​ការ​ស្វាគមន៍​​ពិតប្រាកដ​មួយ​។ លោក​បញ្ជាក់ថា ប្រទេស​អូស្ត្រាលី កំពុងតែ​ចរចា​ជាមួយ​ដៃគូ​ក្នុង​តំបន់​ក្រោម​ដំណើរការ​បាលី​(Bali Process)​។
​នៅពេល​សាកសួរ​ពី​បញ្ហា​នេះ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ និង​អ្នកនាំពាក្យ​ក្រសួងការបរទេស លោក កុយ គួង បាន​បង្វែរ​សំណួរ​ដាក់គ្នា​ទៅវិញទៅមក​។​VOD មិនទាន់​អាច​ទាក់ទង​លោក ស ខេង ដើម្បី​សុំ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​នៅឡើយ​ទេ​។​
​កន្លងទៅ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ជាតិ ធ្លាប់​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បដិសេធ​ក្នុង​ការទទួលយក​សំណើ​របស់​រដ្ឋាភិបាល​អូស្ត្រាលី ដែល​បាន​ស្នើ​ឲ្យ​កម្ពុជា ទទួលយក​ជនភៀសខ្លួន​ដែល​មាន​បំណង​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស អូស្ត្រាលី​៕

1 comment:

  1. Anonymous9:08 AM

    [Shurangama Sutra]
    [The Diamond Sutra]
    [The Heart Sutra]

    ~oṃ maṇi padme hūṃ~

    /Six samsara /
    /Cause and effect/
    /Engages in introspection sees the nature/
    /Do not beg abhiññā/

    Ksitigarbha
    Maitreya
    Akșayamati
    Samantabhadra
    Mañjuśrī

    Avalokiteśvara
    Mahāsthāmaprāpta
    Amitābha

    "Bhaiṣajyaguru
    The Twelve Vows of the Medicine Buddha upon attaining Enlightenment, according to the Medicine Buddha Sutra are:
    To illuminate countless realms with his radiance, enabling anyone to become a Buddha just like him.
    To awaken the minds of sentient beings through his light of lapis lazuli.
    To provide the sentient beings with whatever material needs they require.
    To correct heretical views and inspire beings toward the path of the Bodhisattva.
    To help beings follow the Moral Precepts, even if they failed before.
    To heal beings born with deformities, illness or other physical sufferings.
    To help relieve the destitute and the sick.
    To help women who wish to be reborn as men achieve their desired rebirth.
    To help heal mental afflictions and delusions.
    To help the oppressed be free from suffering.
    To relieve those who suffer from terrible hunger and thirst.
    To help clothe those who are destitute and suffering from cold and mosquitoes."

    ReplyDelete