Paris Peace Accords 23 Oct. 1991

Monday, April 14, 2014

មនុស្ស ​រាប់​ម៉ឺន​នាក់​ ចូល​រួម ​អបអរ​ ពិធី​អង្គរ​សង្ក្រាន្ត ​នៅ​សៀមរាប - PHOTOS

យុវជន​សម្ដែង​របាំ​គែន​ឱ្យ​មហាជន និង​អ្នក​ទេសចរ​ទស្សនា ​នៅ​មុខ​កសិណ​​អង្គរវត្ត ប៉ែក​ខាង​លិច ដើម្បី​អបអរសាទរ​ថ្ងៃ​ទី​១ នៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ថ្ងៃ​ទី​១៤ ខែ​មេសា ឆ្នាំ​២០១៤។
យុវជន​ សម្ដែង​ របាំ ​គែន ​ឱ្យ​មហាជន និង​អ្នក​ទេសចរ​ ទស្សនា ​នៅ​មុខ​ក សិណ​​ អង្គរវត្ត ប៉ែក​ខាង​លិច ដើម្បី​អបអរសាទរ​ថ្ងៃ​ទី​១ នៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ថ្ងៃ​ទី​១៤ ខែ​មេសា ឆ្នាំ​២០១៤។
ក្រុម​អ្នក​និយម ​ប្រដាល់​បុរាណ ​សម្ដែង​ក្បាច់ ​គុន​ល្បុក្កតោ​ ជូន​មហាជន​ ទស្សនា​ នៅ​មុខ​ប្រាសា ទ​អង្គរវត្ត។
ក្មេងៗ​ បង្ហាញ​ក្បាច់ គុន​ដំបង ដែល​ជា​ស្នៀត​ បន្សល់​ទុក ​ពី​បុព្វបុរស ​តាំង​ពី​សម័ យ​កសាង​អង្គរមក។
ក្រុម​របាំ​ ឆៃយ៉ាំ និង​ត្រុដិ សម្ដែង​ នៅ​មុខ​ ប្រាសាទ​អង្គរវត្ត ដើម្បី​ ស្វាគមន៍ ​មហាជន និង​បណ្ដេញ​ ឧបទ្រពចង្រៃ​ ពី​ឆ្នាំ​ចាស់​ ឱ្យ​ជ្រះ​ស្រឡះ​ដែរ។
ក្រុម​អ្នក​យាម​ទ្វារ ​តុបតែង​ខ្លួន​ ជា​របៀប​ឆ្មាំ​ សម័យ​បុរាណ ឈរ​យាម ​នៅ​ពី​មុខ​ កន្លែង​ចម្លាក់​ថ្ម ដែល​គេ​ បើក​ចំហ​ ឱ្យ​មហាជន ​ចូល​ទៅ​ទស្សនា ​របៀប​កសាង ប្រាសាទ ​កាល​ពី​សម័យ​ បុរាណ។
ក្រុម​យុវជន​ នៃ​សហព័ន្ធ​ យុវជន​កម្ពុជា ជាង ១​ពាន់​នាក់ នាំ​គ្នា​ កាន់​ខ្សែ​ពួរ​ធំ ដង្ហែ ​នៅ​តាម​ដង​ផ្លូវ មុខ​ប្រាសាទ​ អង្គរវត្ត។

ក្រុម​យុវជន ​បាន​នាំ​គ្នា ​លេង​ល្បែង​ ទាញ​ព្រ័ត្រ ដែល​ជា​ល្បែង ​ប្រជាប្រិយ​ខ្មែរ​ នៅ​ខាង​មុខ​ ប្រាសាទ​អង្គរវត្ត។

ល្បែង​អុក ឬ​​ចត្រង្គ ត្រូវ​ បាន​គេ ​លេង​បង្ហាញ ​មហាជន ​ឱ្យ​ដឹង​ថា ល្បែង​នេះ ​គឺ​ ជា​ល្បែង​ ដែល​ប្រជាពលរដ្ឋ​ខ្មែរ ​និយម​លេង​ តាំង​ពី​យូរយារ​ណាស់ ​មក​ហើយ។

មនុស្ស ​រាប់​ម៉ឺន​នាក់​ ចូល​រួម ​អបអរ​ ពិធី​អង្គរ​សង្ក្រាន្ត ​នៅ​សៀមរាប

RFA | 14 April 2014



No comments:

Post a Comment