Paris Peace Accords 23 Oct. 1991

Sunday, May 4, 2014

កម្លាំង​សមត្ថកិច្ច​ ដាក់ពង្រាយ​ នៅតាម​ផ្លូវ​សាធារណៈ​ ខេត្ត​កំពង់ចាម ​ស្របពេល​ មេបក្ស ​នេះ​ដឹក​នាំ ហែ​ក្បួន​ឃោសនា​​

ការរារាំងរបស់កម្លាំងសមត្ថកិច្ច ទៅលើក្បួនដង្ហែរបស់គណបក្សសង្គ្រោះជាតិ (រូបថត Facebook លោក យ៉ែម បុញ្ញឫទ្ធិ)

កម្លាំង​សមត្ថកិច្ច​ ដាក់ពង្រាយ​ នៅតាម​ផ្លូវ​សាធារណៈ​ ខេត្ត​កំពង់ចាម  ​ស្របពេល​ មេបក្ស ​នេះ​ដឹក​នាំ ហែ​ក្បួន​ឃោសនា​​


ដោយ៖​ ជន ស្រីណុច​ / វីអូឌី | ថ្ងៃអាទិត្យ ទី4 ខែឧសភា ឆ្នាំ2014

មន្ត្រី​ គណបក្ស​ សង្គ្រោះ​ជាតិ ឲ្យដឹង​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​ ថា កម្លាំង​សមត្ថកិច្ច​ ជាច្រើន បាន នឹងកំពុង​ដាក់ពង្រាយ​ នៅតាម​ផ្លូវ​សាធារណៈ នៃ​ខេត្ត​កំពង់ចាម ស្របពេល​ ដែល​មេ​បក្ស ​​មួយ​​នេះ​ កំពុង​តែ​រៀបចំ​ ក្បូន​ដង្ហែ​ ឃោសនា ពី​ទីស្នាក់ការ​ បក្ស​ ខេត្ត​កំពង់ចាម ​ទៅ​រួម​ខេត្ត​។​
​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឬ​ទ្ធិ ប្រាប់​VOD នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​០៤ ខែ​ឧសភា​នេះ​ថា នៅ​ព្រឹក​នេះ​មាន​កម្លាំង​សមត្ថកិច្ច​ជា​ច្រើន ដែល​ប្រដាប់​ដោយ​ខែល និង​ដំបងឆក់ នៅតាម​ផ្លូវ​សាធារណៈ ជាពិសេស​នៅ​ជុំវិញ​ទីស្នាក់ការ​គណបក្ស​ចំងាយ​ប្រមាណ​ជា​១០០​ម៉ែត្រ គឺ​សុទ្ធតែ​កម្លាំង​ប៉េអឹម​។ លោក​បន្តថា នៅ​ព្រឹក​នេះ​ប្រធាន និង​អនុប្រធានបក្ស លោក សម រង្ស៊ី និងលោក កឹម សុខា នឹង​ហែ​ឃោសនា​គណបក្ស​ដែល​មាន​អ្នកចូលរួម​ប្រមាណ​៥០០០​នាក់។​
កាល​ពី​ម្សិលមិញ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ចោទថា អាជ្ញាធរ​ខេត្ត​ព្រៃវែង រារាំង​ក្បួន​ដង្ហែ​ឃោសនា របស់​គណបក្ស​ខ្លួន ស្របពេល​ដែល​ប្រធាន និង​អនុប្រធាន​បក្ស​នេះ​ព្យា​យាម ទំ​លុះ​របាំង​លួស និង​របង​ដែក ចូលទៅ​ក្នុង​ផ្សារ​ព្រៃវែង​។​
​ជា​ញឹកញាប់​ក្បូន​ដង្ហែ​របស់​គណបក្ស​សង្គ្រោះ​ជាតិ តែងតែ​ត្រូវបាន​អាជ្ញាធរ​រារាំង រួម​ទាំង​ថ្ងៃ​ឃោសនា​លើកដំបូង​នៅ​ទីក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​សុក្រ​គឺ​មាន​ការប៉ះទង្គិច​គ្នា ដែល​បណ្តាលឲ្យ​មាន​អ្នកសារ​ព័ត៌មាន​ និងមន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រងរបួស ដោយសារ​ប៉ះទង្គិច​ជាមួយ​សន្តិសុខ​រាជធានី​ភ្នំពេញ​៕



No comments:

Post a Comment