អតីតអ្នកបឹងកក់ តវ៉ានៅខាងមុខសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី៥ មីនា ឆ្នាំ២០១៤។
RFA/Uon Chhin
អតីត អ្នកបឹងកក់និងថ្មគោល ធ្វើសន្និសីទកាសែត បញ្ជាក់ជំហរ តវ៉ា ទាមទារសំណង
ដោយ វោហារ ជាតិ / អាស៊ីសេរី | ០៥ ឧសភា ២០១៤
អតីត អ្នកភូមិបឹងកក់ ដែលបានចាកចេញកន្លងមក គឺក្រុមអ្នកស្រី សយ កូឡាប ធ្វើសន្និសីទកាសែត នៅព្រឹកថ្ងៃទី៥ ឧសភា នេះ ក្បែរតំបន់បឹងកក់ គឺនៅភូមិ២៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ចំណែក អ្នកភូមមិថ្មគោល ក៏ធ្វើសន្និសីទកាសែត ដូចគ្នាដែរ។
អ្នកស្រី សយ កូឡា តំណាងអតីតអ្នកភូមិបឹងកក់បញ្ជាក់ថា ការធ្វើសន្និសីទកាសែតនេះ ដើម្បីឆ្លើយតបទៅមន្ត្រីសាលារាជធានីភ្នំពេញ ដែលអ្នកស្រីអះអាងថា មន្ត្រីរាជធានីភ្នំពេញ បានចោទពួកគាត់ថា ការតវ៉ាទាមទាររបស់អតីតអ្នកភូមិបឹងកក់កន្លងមកគឺទាក់ទងរឿងនយោបាយ។
ស្របពេលនេះដែរ សហគមន៍ថ្មគោល ក៏ធ្វើសន្និសីទសែតនៅព្រឹកថ្ងៃទី៥ ឧសភា អំពីការបណ្ដេញចេញដូចគ្នាដែរ។
អ្នកស្រី ច្រាយ មីន តំណាងសហគមន៍ថ្មគោល បញ្ជាក់ថា ប្រជាពលរដ្ឋមកពីបីភូមិ គឺភូមិត្រពាំងស្វាយ ភូមិ ថ្មគោល និងភូមិជ្រៃជីសាក់ សម្ដែងការព្រួយបារម្ភ ព្រោះអាជ្ញាធរបានបោះបង្គោលព្រំដីរបស់ពួកគាត់។
No comments:
Post a Comment