សាលាក្តីខ្មែរក្រហ បើកកិច្ចប្រជុំរៀបចំសវនាការលើសំណុំរឿង ០០២ នៅដើមខែមេសា។
© លី ម៉េងហួរ
បុគ្គលិក ជាតិ នៃសាលាក្តី ខ្មែរក្រហម ទទួលបានប្រាក់ខែ តែ៥០ភាគរយ
បុគ្គលិកជនជាតិខ្មែរ ចំនួនជាង ១៨០ នាក់ ដែលបម្រើការ នៅសាលាក្តី ខ្មែរក្រហម បានទទួលប្រាក់ខែចំនួន ៥០ ភាគរយ សម្រាប់ខែមេសា។ នេះ ជាសាច់ប្រាក់ ដែលនៅសេសសល់ចុងក្រោយ ក្នុងកញ្ចប់ថវិកា សម្រាប់ ភាគីជាតិ។ ប្រធាន ស្តីរដ្ឋាភិបាល សាលាក្តី បានជូនដំណឹង ដល់ បុគ្គលិកជាតិទាំងអស់ ថា ភាគីសហប្រជាជាតិ កំពុងចាត់វិធានការ សម្របសម្រួល ដើម្បីជួយបំពេញ ការខ្វះខាតថវិកា របស់ ភាគីកម្ពុជា។ ទោះបី ជាបើកប្រាក់ខែ មិនគ្រប់ចំនួន ក៏បុគ្គលិកខ្មែរ ទាំងអស់ នៅតែបំពេញ ការងារជាធម្មតា។
សាច់ប្រាក់ដែលនៅសេសសល់ចុងក្រោយសម្រាប់ភាគីជាតិអាចបើកប្រាក់ខែដល់បុគ្គលិកជនជាតិខ្មែរបានតែចំនួនតែ៥០ភាគរយប៉ុណ្ណោះសម្រាប់ខែមេសា។ នេះបើយោងតាមលោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីដែលបានប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃចន្ទទី៥ឧសភានេះ។
ប្រឈមមុខទៅនឹងកង្វះថវិកានេះ លោក ក្រាញ់ តូនី ប្រធានរដ្ឋបាលស្តីទីនៃសាលាក្តីខ្មែរក្រហមបានចេញលិខិតជូនដំណឹងមួយកាលពីថ្ងៃទី២មេសាដោយប្រាប់បុគ្គលិកជាតិទាំងអស់ថា ពួកគេអាចនឹងទទួលបានប្រាក់ខែដែលនៅខ្វះក្នុងពេលឆាប់ៗនេះ។ លោកក្រាញ់ តូនី បានពន្យល់ប្រាប់បុគ្គលិកខ្មែរទាំងអស់ថា ភាគីសហប្រជាជាតិកំពុងមានចំណាត់ការដើម្បីផ្តល់ថវិកាដល់ភាគីកម្ពុជា។ ចំណាត់ការនោះគឺការផ្ទេរថវិការបស់ភាគីអន្តរជាតិទៅជួយភាគីកម្ពុជា។ យន្តការសម្របសម្រួលមួយកំពុងធ្វើកិច្ចការនេះ។
គួរបញ្ជាក់ថា បុគ្គលិកខ្មែរទាំងអស់ដែលកំពុងបម្រើការឲ្យសាលាក្តីខ្មែរក្រហមបច្ចុប្បន្នមានចំនួនសរុបជាង ១៨០ នាក់បន្ទាប់ពីត្រូវបានកាត់បន្ថយមួយចំនួនរួចមក។ ទោះជាយ៉ាងនេះក៏ដោយ ក៏ភាគីកម្ពុជានៅតែមិនអាចស្វែងរកជំនួយថវិកាសម្រាប់បើកប្រាក់ខែឲ្យបុគ្គលិករបស់ខ្លួនបានដដែល។ ដើម្បីចៀសវាងការជាប់គាំងនៃសាលាក្តីដោយសារតែកង្វះថវិកា ភាគីអង្គការសហប្រជាជាតិនឹងចែករម្លែកថវិការបស់ខ្លួនមកឲ្យភាគីកម្ពុជាជាថ្មីម្តងទៀត។ នេះបើយោងតាមប្រធានស្តីទីសាលាក្តី។
ក្នុងអំឡុងពេលរង់ចាំបើកប្រាក់ខែគ្រប់ចំនួន បុគ្គលិកខ្មែរទាំងអស់នៅតែបំពេញការងារជាធម្មតា។ ចៅក្រមកំពុងពន្លឿនការសរសេរសាលក្រមសំណុំរឿង ០០២ វគ្គទី១ ដែលត្រូវគេគ្រោងនឹងប្រកាសនៅពាក់កណ្តាលឆ្នាំ ២០១៤ នេះ។ សំណុំរឿង ០០២ មានជនជាប់ចោទពីរនាក់ដែលជាអតីតមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហមគឺ បងធំទី២ នួន ជា និងអតីតប្រមុខរដ្ឋ ខៀវ សំផន។ ចំណែកឯនីតិវិធីសំណុំរឿង ០០២ វគ្គទី២ក៏កំពុងតែបន្តធ្វើដែរ។ នេះបើយោងតាមអ្នកនាំពាក្យសាលាក្តីខ្មែរក្រហម៕

No comments:
Post a Comment