ក្បួនដង្ហែរបស់គណបក្សសង្គ្រោះជាតិ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ០២ ខែឧសភា (រូបថត facebook លោក កឹម សុខា)
គណបក្ស សង្គ្រោះជាតិ ចាប់ផ្តើម ឃោសនា នៅម៉ោង២រសៀលនេះ ក្នុងរាជធានីភ្នំពេញ
ដោយ៖ ជន ស្រីណុច / វីអូឌី | ថ្ងៃអាទិត្យ ទី4 ខែឧសភា ឆ្នាំ2014
គណបក្ស សង្គ្រោះជាតិ នឹងបន្តហែក្បួន ឃោសនាបោះឆ្នោត ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅរាជធានីភ្នំពេញ រសៀលម៉ោង២ ថ្ងៃអាទិត្យនេះ តាមគម្រោង នឹងមានអ្នកចូលរួម៥០០០នាក់។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ប្រាប់VOD នៅព្រឹកថ្ងៃអាទិត្យនេះថា គណបក្សសង្គ្រោះ នឹងជួបជុំជាមួយសកម្មជនគាំទ្ររបស់ខ្លួន ដែលចាប់ហែចេញពីទីស្នាក់ការចាក់អង្រែលើ ទៅជុំវិញរាជធានីភ្នំពេញ ប៉ុន្តែក្បួនដង្ហែនេះ មិនមានការចូលរួមពីសំណាក់ប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា នោះទេ។
គណបក្សសង្គ្រោះជាតិ ហែឃោសនាបោះឆ្នោតអសកល ចូលដល់ថ្ងៃទី៣ហើយ ក្នុងនោះដែរ ការហែរនៅថ្ងៃទីមួយក្នុងរាជធានីភ្នំពេញ មានកម្លាំងសមត្ថកិច្ចច្រើនរយនាក់ដាក់ត្រូវបានដាក់ពង្រាយរាំងផ្លូវ ហើយបានប៉ះទង្គិចគ្នាបណ្តាលឲ្យព្រះសង្ឃ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ រួមទាំងអ្នកសារព័ត៌មានVOD ម្នាក់រងរបួសពីសំណាក់សន្តិសុខខណ្ឌដូនពេញ៕
No comments:
Post a Comment