Paris Peace Accords 23 Oct. 1991

Sunday, May 4, 2014

ប្រជា​សហគមន៍​ បុរី​កីឡា ​កំពុង​ប្រឈមមុខ​ ជាមួយ​ សមត្ថកិច្ច​​

សកម្មភាពប្រជាសហគមន៍ គ្រោងសង់ខ្ទម តែត្រូវបានអាជ្ញាធររារាំង (រូបថត ជន ស្រីណុច)

ប្រជា​សហគមន៍​ បុរី​កីឡា ​កំពុង​ប្រឈមមុខ​ ជាមួយ​ សមត្ថកិច្ច​​


ដោយ៖​ ជន ស្រីណុច​ / វិអុឌី | ថ្ងៃអាទិត្យ ទី4 ខែឧសភា ឆ្នាំ2014

ប្រជា​សហគមន៍​ បុរី​កីឡា កំពុង​ប្រឈមមុខ​ដាក់គ្នា ​ជាមួយ ​កម្លាំង​សមត្ថកិច្ច នៅពេលដែល​ពួកគាត់ ​ព្យាយាម​សាងសង់​ ជា​ខ្ទម​ នៅ​កន្លែង ផ្ទះ​ចាស់​ ដែល​អាជ្ញាធរ​ បាន​ឈូសឆាយ តែ​សមត្ថកិច្ច​រារាំង​។
​ប្រជា​សហគមន៍​បុរី​កីឡា​ប្រមាណ​៣០​នាក់ ​នៅ​ព្រឹក​ថ្ងៃអាទិត្យ បាន​យក​សម្ភារៈ ត្រៀម​ធ្វើ​ខ្ទម សម្រាប់​នៅ​ត្រង់​កន្លែង​ផ្ទះ​ចាស់​របស់​គាត់ ​ដែល​អាជ្ញាធរ​ឈូ​ល​បំផ្លាញ នៅ​ព្រឹក​នេះ​តែសមត្ថកិច្ច​សង្កាត់ និង ខណ្ឌ​បាន​ចុះ​ទៅ​រារាំង​ប្រជាពលរដ្ឋ​មិន​ឲ្យ​សាងសង់ ដោយ​សំអាង ថា ទីនោះ​ជា​ដី​របស់​ក្រុម​ហ៊ុន ផាន​អ៊ី​មិច​។​
​ទោះជាយ៉ាងណា នៅ​ម៉ោង​ជិត​១១​ព្រឹក​នេះ មិនទាន់​មាន​ហិង្សា​កើតឡើង​ទេ​។ ចំណែក​ប្រជា​សហគមន៍​បញ្ជាក់ថា ពួកគាត់​ នឹង​សាងសង់​ខ្ទម​នៅ​ថ្ងៃស្អែក ហើយ​បើ​អាជ្ញាធរ​រឹប​អូស យក​សម្ភារៈ សាងសង់​ខ្ទម​របស់​គាត់​នៅ​ថ្ងៃនេះ ពួកគាត់​ នឹងចេញមុខ​រារាំង​៕


No comments:

Post a Comment