Paris Peace Accords 23 Oct. 1991

Thursday, May 1, 2014

ក្រុម​សហជីព​ និង​កម្មករ​ ស្វែង​រក​អន្តរាគមន៍​ ពី​ បក្ស ​ជាប់​ឆ្នោត​ ទាំង​ពីរ ​នៅ​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ​

ការហែញត្តិរបស់សហជីព និង កម្មករនៅព្រឹកថ្ងៃទី 0 ឧសភា ឆ្នាំ ២០១៤។
ការហែញត្តិរបស់សហជីព និង កម្មករនៅព្រឹកថ្ងៃទី 0 ឧសភា ឆ្នាំ ២០១៤។
RFI/ Siv Channa

ក្រុម​សហជីព​ និង​កម្មករ​ ស្វែង​រក​អន្តរាគមន៍​ ពី​ បក្ស ​ជាប់​ឆ្នោត​ ទាំង​ពីរ ​នៅ​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ​

 ដោយ វណ្ណ សុគន្ធា / RFI | ០១ ឧសភា ២០១៤

ខុសពី​រាល់​ឆ្នាំ​ ដែល​ក្រុម​សហជីព និង​កម្មករ​ តែងតែ​ហែញត្តិ​ស្វែងរក​កិច្ច​អន្តរាគមន៍​ ពី​ រដ្ឋសភាជាតិ​ នោះ នៅ​ថ្ងៃ​ទិវា​ពលកម្ម​អន្តរ​ជាតិ ​ឆ្នាំនេះ​ ក្រុម​សហជីព និងកម្មករ ​បាន​បង្វែរ​ស្វែងរក​កិច្ច​អន្តរាគមន៍ ​ពី​ គណបក្ស​ ជាប់ឆ្នោត ​ទាំងពីរ​​វិញ។  សហជីព​បាន​អះ​អាង ថា ដោយសារ ​ខ្លួន​អស់ជំនឿ​ នឹង​សភា​​កម្ពុជា ទើប​ហែញត្តិ ​ទៅ​ដា​ក់ នៅ​គណបក្ស ​ជាប់ឆ្នោត ​ទាំងពីរ​ ​ដែលជា​សមាជិក​ នៃ​រដ្ឋសភា។  ដោយឡែក ​តំណាង​គណបក្ស ​ទាំងពីរ​បានចេញ​មក​ទ​ទួល ​យក​ញ​តិ ​ហើយ​ ថា នឹង​ដាក់ជូន​ថ្នាក់លើ​ ដើម្បី​សែ្វ​ង​រក ​ដំណោះស្រាយ​ តាម​ការទាមទារ​ទាំងនេះ។

ដូច​ការគ្រោងទុក​នៅ​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ​លើក​ទី ១២៨ នៅ​ថ្ងៃទី ០១ ឧសភា​នេះ ក្រុម​សហជីព និង កម្មករ​ប្រមាណ២០០០នាក់​បាន​អបអរសាទ​ទិវា​នេះ​ជាមួយ​ការ​ហែ​រញ​តិ្ត​ដាក់ជូន​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​ក្នុង​រដ្ឋសភា គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​មិនបាន​ដាក់ជូន​រដ្ឋសភា​ដូច​រាល់​ឆ្នាំ​នោះឡើយ។

លោក ឯក សុភ​ក្តី អគ្គលេខាធិការ​ស​ម្ព័​ន្ឋ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ដែល​បាន​ដឹកនាំ​ការ​ហែរ​ញ​តិ្ត​នេះ​បាន​ឲ្យ​ដឹងថា មូលហេតុ​ដែល​ក្រុម​សហជីព និង កម្មករ​មិនបាន​ដាក់​ញ​តិ្ត​នៅ​រដ្ឋសភា​គឺ​ដោយសារ​សភា​មិនដែល​យក​ញ​តិ្ត​នោះ​ទៅ​ដោះស្រាយ​នោះទេ ដោយ​គ្រាន់តែ​ទទួលយក​ទុកចោល​ប៉ុណ្ណោះ។

តំណាង​សហជីព​រូបនេះ​បាន​បញ្ជាក់ថា ការដាក់​ញ​តិ្ត​នៅ​គណបក្ស​ទាំងពីរ​នេះ ពីព្រោះ​ពួកគេ​មាន​អាសនៈ​នៅក្នុង​រដ្ឋសភា​ដែល​អាច​នឹង​លើកយក​បញ្ហា​របស់​កម្ម​ករ​ទៅ​ពិភាក្សា​ដោះស្រាយ​នៅ​សភា​បាន។

ញ​តិ្ត​ដែល​ក្រុម​សហជីព និង កម្មករ​ដាក់ជូន​គណ​បក្ស​ទាំងពីរ​នេះ គឺ​ទាមទារ​ឲ្យ​ដោះលែង​ជន​ជាប់ឃុំ​ទាំង ២១ នាក់ ដំឡើង​ប្រាក់បៀវត្ស​កម្មករ​ឲ្យ​បាន ១៦០ដុល្លារ​ក្នុង​មួយខែ ស្នើ​ឲ្យ​តុលាការ​វែកមុខរ​កជ​ន​ល្មើស​បាញ់ និង ប្រើ​អំពើហិង្សា​លើ​កម្មករ​មក​កាត់ទោស និង​បញ្ហា​ប្រឈម​របស់​កម្មករ​មួយចំនួនទៀត។

ក្រោយពី​ជម្នះ​ការ​ហែរ​ញ​តិ្ត​ឆ្លងកាត់​របាំង​ការពារ​យ៉ាង​តឹងរឹង​ពី​សំណាក់​អាជ្ញាធរ​ជាច្រើន​នាក់​នោះ ក្រុម​សហជីព និង​កម្មករ​បានដាក់​ញ​តិ្ត​ជូន​គណបក្ស​ទាំងពីរ​បាន​ដោយ​ជោគជ័យ។ តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចេញមក​ទទួលយក​ញ​តិ្ត​ហើយ​ថា​នឹងដាក់​ទៅ​ថ្នាក់លើ ដើម្បី​ធ្វើការ​សម្រេច។ដោយ​សម្រាប់​គណបក្ស​ស​ង្គ្រោះ​វិញ ប្រធាន និង អនុប្រធាន​បានចេញ​មក​ទទួល​ដោយ​សន្យាថា នឹង​ជួយ​ស្វែងរក​ដំណោះស្រាយ​តាម​ការទាមទារ​ទាំងនេះ។ យ៉ាងណាក៏ដោយ កម្មករ​មួយចំនួន​បាន​សម្តែង​ការខកចិត្ត​ចំពោះ​គណបក្ស​ជាប់ឆ្នោត​ដែល​មិនអាច​ដោះស្រាយ​បញ្ហា​ជូន​ពួកគេ​បាន។


គួរ​កត់សម្គាល់ថា ការ​ហែរ​ញ​តិ្ត​របស់​ក្រុម​សហជីព​ទាំង ១៨ និង កម្មករ​នៅថ្ងៃនេះ​មិនបាន​កើតមាន​អំពើហិង្សា​ធ្ងន់ធ្ងរ ឫ​រង​ការបង្ក្រាប​ពី​សំណាក់​កងកម្លាំង​រដ្ឋាភិបាល​ឡើយ ពោលគឺ​មានតែ​ការ​ប៉ះ​ទ​ង្គិះ​ពាក្យសម្តី​គ្នាខ្លះៗ តែប៉ុណ្ណោះ ខណៈដែល​កម្មករ​ព្យាយាម​ជួបជុំ តែ​ត្រូវ​អាជ្ញាធរ​រារាំង។ ប៉ុន្តែ ការប៉ះទង្គិច​បានកើត​ឡើង​រវាង​អាជ្ញាធរ​និង​ក្រុម​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅក្បែរ​ទីលាន​ប្រជាធិបតេយ្យ៕



No comments:

Post a Comment