ក្រុមអនាមិកកម្ពុជាដែលវាយប្រហារស្ថាប័នរដ្ឋផ្សេងៗ / @Google
ឧក្រិដ្ឋកម្ម តាមប្រព័ន្ធ បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ ជាកង្វល់ថ្មី
បទល្មើស តាមរយៈអ៊ិនធើណិត ធ្វើឱ្យ ខ្វល់ផង ភ័យផង។ រដ្ឋាភិបាល ខ្វល់ ព្រោះត្រូវរៀបចំ ច្បាប់ប្រឆាំងឧក្រិដ្ឋកម្ម តាមប្រព័ន្ធ បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ ឯ អង្គការ មិនមែនរដ្ឋាភិបាល ភ័យនឹង សេចក្តីព្រាងច្បាប់ ដែលអាច គាបសេរីភាព ខាងការបញ្ចេញមតិ កាន់តែខ្លាំងនោះ។ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលជាអ្នកតែង សេចក្តីព្រាងច្បាប់ នោះ ខំលាក់ ឯ សង្គមស៊ីវិល ប្រឹងលាតត្រដាង។ នេះជា កង្វល់ថ្មី នៅសតវត្សទី២១ នៃសករាជព័ត៌មាន។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ព្រួយបារម្ភអំពីសេចក្តីព្រាងច្បាប់ស្តីពីការបង្ក្រាបឧក្រិដ្ឋកម្ម តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ ហើយជម្រុញឱ្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ផ្សាយ សេចក្តីព្រាងនោះជាបន្ទាន់ ដើម្បីឱ្យភាគីពាក់ព័ន្ធទាំងអស់ អាចផ្តល់យោបល់កែលម្អ។
មាត្រាទី៦ ទី២៨ និងទី៣៥ នៃសេចក្តីព្រាងច្បាប់ស្តីពីការបង្ក្រាបឧក្រិដ្ឋកម្ម តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ ជាប្រភពនៃក្តីព្រួយបារម្ភរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។ ដោយបានទទួលសំណៅចម្លងក្រៅផ្លូវការ កាលពីដើមខែមេសា ឆ្នាំ២០១៤ អង្គការនេះយល់ថា ការចាត់តាំងសមាជិកជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល ឱ្យធ្វើជាសមាសភាពនៃគណៈកម្មាធិការជាតិប្រឆាំងនឹងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ដូចមានចែងក្នុងមាត្រទី៦នៃសេចក្តីព្រាងនោះ នឹងមិនអាចបង្កើតស្ថាប័នឯករាជ្យមួយ សម្រាប់ត្រួតពិនិត្យការប្រើប្រាស់អ៊ិនធើណិតទេ។
ស្ថាប័នសិទ្ធិមនុស្សនេះលើកឡើងទៀតថា ខ្លឹមសារមិនច្បាស់លាស់នៃមាត្រាទី២៨នៃឯកសារនោះ ផ្តល់សេរីភាពហួសហេតុឱ្យរដ្ឋាភិបាលបកស្រាយអំពីព័ត៌មាន ដែលត្រូវចាត់ទុកថាបង្កអសន្តិសុខ អស្ថិរភាព និងធ្វើឱ្យខូចរបៀបរៀបរយខាងនយោបាយ ឬដែលត្រូវចាត់ទុកថាជាការមួលបង្កាច់ ការបោកបញ្ឆោត និងការបរិហាកេរ្តិ៍។
ជាងនេះទៅទៀត មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាភ័យខ្លាចថា រដ្ឋាភិបាលប្រើមាត្រាទី៣៥នៃគម្រោងច្បាប់នោះ មករំលាយអង្គការសង្គមស៊ីវិលណា ដែលប្រព្រឹត្តិបទល្មើស ដែលមានចែងចាប់ពីមាត្រាទី២១ ដល់មាត្រាទី៣២នៃសេកក្តីព្រាងច្បាប់នោះ។
សេចក្តីព្រាងច្បាប់ដែលលេចធ្លាយមកនោះ មានគោលបំណងប្រយុទ្ធ ប្រឆាំង រាល់ទម្រង់នៃបទល្មើសទាំងឡាយ ដែលប្រព្រឹត្តិឡើងតាមប្រព័ន្ធកុំព្យូទ័រ ព្រមទាំងធានាសុវត្ថិភាព និងការពារផលប្រយោជន៍ស្របច្បាប់ នៃការប្រើប្រាស់ និងអភិវឌ្ឍន៍បច្ចេកវិទ្យា។
សេចក្តីក្តីព្រាងច្បាប់នេះ ត្រូវបានផ្តួចផ្តើមឡើង ដោយទីស្តីការគណៈរដ្ឋមន្ត្រី បន្ទាប់ពីចំណាយពេលអស់យ៉ាងតិច២ឆ្នាំ ក្នុងការតាក់តែង។ ការអនុម័តវាឱ្យទៅជាច្បាប់ គឺជាអាទិភាពរបស់រដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៥នេះ។
ប៉ុន្តែទាំងលោក ជុន វ៉ាត អនុរដ្ឋលេខាធិការ ដែលធ្លាប់ចូលរួមព្រាង ទាំងលោក ជា ម៉ានិត អគ្គនាយកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ សុទ្ធតែអះអាងថា មិនបានដឹងអំពីដំណើរបច្ចុប្បន្ន នៃសេចក្តីព្រាងច្បាប់នោះទេ ហើយមិនធ្វើអត្ថាធិប្បាយលើសំណើរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាឡើយ។
គួរកត់សម្គាល់ថា ចំនួនអ្នកប្រើប្រាស់អ៊ិនធើណិតនៅកម្ពុជា បានកើនឡើងដល់៤លាននាក់ ហើយប្រជាជនកម្ពុជា ដែលប្រើបណ្តាញសង្គមហ្វេសប៊ុក (Facebook) គឺច្រើនជាង១លាននាក់។ ពួកគេជាផ្នែកមួយដ៏សំខាន់នៃអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ក្នុងយុគសម័យព័ត៌មាននេះ៕

No comments:
Post a Comment