គ្រូពេទ្យពិនិត្យភ្នែកកុមារនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៣។
RFA/Uon Chhin
មន្ទីរពេទ្យ មិត្តភាព ខ្មែរ-សូវៀត ផ្ដល់ការព្យាបាល ជំងឺភ្នែក ឥតបង់ប្រាក់
ដោយ ឡេង ម៉ាលី / អាស៊ីសេរី | ០៤ ឧសភា ២០១៤
ក្រុមគ្រូពេទ្យភ្នែក នៃមន្ទីរពេទ្យ មិត្តភាព ខ្មែរ-សូវៀត ជូនដំណឹង ថា នៅមន្ទីរពេទ្យនេះ នឹងមានផ្ដល់ការពិនិត្យព្យាបាល ជំងឺភ្នែក ដោយឥតបង់ថ្លៃ រយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃច័ន្ទ ទី៥ ដល់ថ្ងៃសុក្រ ទី៩ ខែឧសភា នេះ។
គ្រូពេទ្យផ្នែកជំងឺភ្នែក នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត អ្នកស្រីវេជ្ជបណ្ឌិត ឱ ធីតា ថ្លែងថា ការពិនិត្យនិងព្យាបាលជំងឺភ្នែកឥតបង់ថ្លៃនេះ គឺជាកិច្ចសហការរវាងមន្ទីរពេទ្យមិត្តភាព-ខ្មែរសូវៀត និងវេជ្ជបណ្ឌិតឯកទេសជំងឺភ្នែកចំពោះកុមារមកពីប្រទេសអូស្ត្រាលី។
អ្នកវេជ្ជបណ្ឌិត ឱ ធីតា មានប្រសាសន៍ថា នៅក្នុងរយៈពេលពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ សប្ដាហ៍នេះ ក្រុមគ្រូពេទ្យឯកទេសភ្នែក នឹងផ្ដល់ការពិនិត្យព្យាបាលជំងឺភ្នែកដោយឥតបង់ថ្លៃដល់អ្នកជំងឺចំនួន ១០០ ទៅ ១៥០នាក់ក្នុងមួយថ្ងៃ។ ដោយឡែកអ្នកជំងឺកុមារ គ្រូពេទ្យនឹងផ្ដល់ការពិនិត្យព្យាបាលមិនកំណត់ចំនួនទេ៕
No comments:
Post a Comment