Paris Peace Accords 23 Oct. 1991

Thursday, May 1, 2014

លោក សម រង្ស៊ី សន្យាវែកមុខ អ្នកបញ្ជាបាញ់សម្លាប់ កម្មករ នៅផ្លូវវ៉េងស្រេង មកផ្តន្ទាទោស​

លោកសម រង្ស៊ី ថ្លែងទៅកាន់កម្មករនៅផ្លូវវ៉េងស្រេង នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ (រូបថត៖ ណាត សុភាព)

លោក សម រង្ស៊ី សន្យាវែកមុខ អ្នកបញ្ជាបាញ់សម្លាប់ កម្មករ  នៅផ្លូវវ៉េងស្រេង មកផ្តន្ទាទោស​


ដោយ៖​ ស៊ុន ណារិន​ / វីអូឌី | ថ្ងៃព្រហស្បតិ៍ ទី1 ខែឧសភា ឆ្នាំ2014

ប្រធាន​ គណបក្ស ​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ សន្យា ​ចំពោះ​មុខ​កម្មករ​កម្មការិនី ​ថា គណបក្ស នឹង​វែកមុខ​ អ្នក​នៅ​ពីក្រោយ បញ្ជា​ឲ្យ​បាញ់សម្លាប់ ​កម្មករ​ នៅ​ផ្លូវ​វ៉េងស្រេង​កាលពី​ខែ​មករា​។​
​បន្ទាប់ពី​ពិធី​បង្សុកូល ​ឧទ្ទិស​កុសល​ ដល់​បងប្អូន​ជនរងគ្រោះ​ដែល​បាន​បាត់បង់​ជីវិត ដោយសារ​កងកម្លាំងប្រដាប់អាវុធ បាញ់សម្លាប់ នៅ​ផ្លូវ​វ៉េងស្រេង លោក សម រង្ស៊ី ឡើង​ថ្លែង​ដោយ​ប្តេជ្ញា​ថា​នឹង​រក​យុត្តិធម៌ ឲ្យ​ជនរងគ្រោះ និង​ដំឡើង​ប្រាក់​ឈ្នួល​ជូន​កម្មករ​១៦០ ដុល្លារ​ឲ្យ​ទាល់តែ​បាន​។ លោក​បញ្ជាក់ថា គណបក្ស នឹង​ស្វែងរក​ជនឧក្រិដ្ឋ និង​អ្នក​នៅ​ពីក្រោយ​ការបាញ់សម្លាប់ យក​ទៅ​កាត់ទោស​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ​(ICC)​។ លោក សម រង្ស៊ី ជំរុញ​ឲ្យ​ក្រុមគ្រួសារ​ជនរងគ្រោះ រៀបចំ​ពាក្យបណ្តឹង ដាក់​ទៅ ICC​។​
​ក្នុង​ហេតុការណ៍​ប៉ះទង្គិច កាលពី​ថ្ងៃ​ទី​២ និង​ទី​៣ ខែ​មករា រវាង​កងកម្លាំងប្រដាប់អាវុធ ជាមួយ កម្មករ នៅ មុខ សួន ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វ៉េងស្រេង បណ្តាលឲ្យ​មនុស្ស​៥​នាក់​ស្លាប់ យ៉ាងហោចណាស់ ជិត​៤០​នាក់​រងរបួស​ធ្ងន់ និង ស្រាល ហើយ​២៣​នាក់​ត្រូវបាន​ឃុំខ្លួន​នៅ​ត្រពាំង​ផ្លុង ខេត្ត​កំពង់ចាម​៕​

No comments:

Post a Comment