Paris Peace Accords 23 Oct. 1991

Sunday, May 4, 2014

ផ្ទះ​ប្រជាពលរដ្ឋ​ ជិត​១០០០ខ្នង ​នៅ​ខេត្តក្រចេះ​ ត្រូវបាន ​ឈូស​បំផ្លាញចោល​ ដោយ ​ក្រុមហ៊ុន​ វៀតណាម​​

ផ្ទះ​ប្រជាពលរដ្ឋ​ ជិត​១០០០ខ្នង ​នៅ​ខេត្តក្រចេះ​ ត្រូវបាន ​ឈូស​បំផ្លាញចោល​ ដោយ ​ក្រុមហ៊ុន​ វៀតណាម​​


ដោយ៖​ ជន ស្រីណុច​ / វីអូឌី | ថ្ងៃសៅរ៍ ទី3 ខែឧសភា ឆ្នាំ2014

ប្រជាពលរដ្ឋ​ រស់នៅ​ក្នុង​ភូមិ​ប៉ោ​បី ឃុំ​ខ្សិន ស្រុក​ស្នួល ខេត្ត​ក្រចេះ ចោទ​ក្រុមហ៊ុន ​វៀតណាម​ មួយ​ថា បាន​ និង​កំពុង​ឈូសឆាយ ដុត​បំផ្លាញ​ផ្ទះ ​របស់​ ពួកគាត់​ អស់​ជិត ១០០០​ខ្នង។​
​អ្នកភូមិ​ប៉ោ​បី លោក នាង ចម ប្រាប់​VOD ថា​ក្រុមហ៊ុន​វៀតណាម​ដែល​មានឈ្មោះ កម្ពុជា វៀតណាម​កំពុង​តែ​ឈូស ដុត​បំផ្លាញ​ដំណាំ និង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​អស់​ជិត ១០០០ ខ្នង ហើយ​ក៍​បាន​ចាប់​ដាក់​ខ្នោះ​ប្រជាពលរដ្ឋ​ណា​ដែល​គាត់​មិន​ព្រម​ចេញ ប៉ុន្តែ​ត្រូវបាន​ដោះលែង​វិញ​។
លោក​បន្តថា ប្រជាពលរដ្ឋ​បាន​ចេញ​ទៅ​តវ៉ា​ជា​មួយ​ក្រុមហ៊ុន​វៀតណាម​ដែល​បាន​ឈូស​ឆាយ​ផ្ទះ​របស់​ពួកគាត់ ប៉ុន្តែ​ត្រូវបាន​កំលាំង​ប៉េអឹម ប៉ូលិស ទាហាន​ប្រមាណ ៤០០ នាក់​ចេញ​មក​រារាំង និង​ដេញ​ប្រជាពលរដ្ឋ​មិន​ឲ្យ​ប្រមូលផ្តុំ។ 
ប្រជាពលរដ្ឋ​រងគ្រោះ​ម្នាក់ទៀត លោក សេង រិទ្ធី ឲ្យដឹងថា ប្រជាពលរដ្ឋ​ជាង​១០០០ គ្រួសារ​ បាន​មក​កាន់កាប់ រុករាន​ដី នៅ​តំបន់​នោះ​ចាប់តាំងពី​ឆ្នាំ ២០១០ ដោយ​ផ្ទៃដី​សរុប​មាន​ទំហំ​១៥០ ហិច​តា ដែល​មួយ​គ្រួសារ​ ទទួល​ក្បាលដី​ពី​២៥ ទៅ ៣០ ម៉ែត្រ និង​បណ្តោយ ២៧០​ម៉ែត្រ​។ លោក​បន្តថា ប្រជាពលរដ្ឋ​យក​ដី​នេះ ដាំ សណ្តែកសៀង និងពោត។
​អធិការ​ស្រុក​ស្នួល​លោក ញ៉ាម សោ​យ៉ុន បាន​អះអាង​ថា ក្រុមហ៊ុន​កម្ពុជា​-​វៀតណាម ពិតជា​បាន​ឈូសឆាយ​ទៅលើ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ពិតមែន ដោយ​ចោទ​ប្រជាពលរដ្ឋ​ថា​បានមក​តាំង​ទីលំនៅ​លើ​ដី​របស់​ក្រុមហ៊ុន។ លោក​បាន​បន្តថា ផ្ទះ​របស់​ប្រជាពលរដ្ឋ​មានតែ ១៩០ ខ្នង​តែ​ប៉ុណ្ណោះ​ ដែល​មក​តាំង​ទីលំនៅ​នៅ​ទីនោះ ហើយ​ក្នុង​ការចុះ​រុះរើ​នេះ គឺ​អនុវត្ត​តាម​ដី​ការបស់​តុលាការ​ខេត្ត​ក្រចេះ៕


No comments:

Post a Comment