Paris Peace Accords 23 Oct. 1991

Wednesday, June 11, 2014

ហ៊ុន សែន ព្រមាន​ចាប់ខ្លួន​ ថ្នាក់ដឹកនាំ​ គណបក្ស ​សង្គ្រោះ​ជាតិ បើ​អស់​ការអត់ធ្មត់​​

លោកនាយក រដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ

ហ៊ុន សែន ព្រមាន​ចាប់ខ្លួន​ ថ្នាក់ដឹកនាំ​ គណបក្ស ​សង្គ្រោះ​ជាតិ បើ​អស់​ការអត់ធ្មត់​​


ដោយ៖​ ស៊ុន ណារិន​ / វីអូឌី | ថ្ងៃអង្គារ ទី10 មិថុនា 2014

លោកនាយក​ រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​អង្គារ​នេះ ព្រមាន​ចាប់ខ្លួន ​ថ្នាក់ដឹកនាំ​ គណបក្ស ​សង្គ្រោះ​ជាតិ ក្នុង​ករណី​ចាំបាច់​ណាមួយ ប្រសិន​បើ​ លោក ​អស់​ការអត់ធ្មត់​ នឹង​គណបក្ស​ប្រឆាំង ​ដែល​តែងតែ​ បំផ្លើសការពិត និង​ដើរ​តវ៉ា​ ជា​បន្តបន្ទាប់​។​
​លោកនាយក​រដ្ឋមន្ត្រី​លើកឡើង​បែប​នេះ​ជា​ការព្រមាន​ចាត់​វិធាន​នឹង​អ្នក​ដែល​បញ្ចេញ​ពាក្យ​ចចា​ម​អា​រ៉ា​ម​ដែល​លោក​សំដៅ​ទៅ​រក​គណបក្ស​សង្គ្រោះ​ជាតិ​ថា លោក​ដាច់​សរសៃឈាម​ខួរក្បាល​ស្លាប់​។ លោក​ប្រតិកម្ម​ខ្លាំងៗ​ថា​ជា​នេះ​ការនិយាយ​បំផ្លើស​ការពិត និង​ព្រហើន​ជាមួយ​នាយក​រដ្ឋមន្ត្រី​។​
​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​យោធិន​ពិការ​នៅ​ខេត្ត​កំពត  លោកនាយក​រដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ​អ្នក​បន់​ឲ្យ​លោក​ស្លាប់ គួរតែ​ថែទាំ​សុខភាព​ខ្លួន គួរតែ​មាន​ការចេះដឹង និង​កុំ​បន់​ឲ្យ​លោក​ស្លាប់ ដោយ​គួរតែ​បន់​ឲ្យ​លោករ​ស់​។​លោក​បញ្ជាក់​ថា​សភាពការណ៍​ពេលនេះ មិនទាន់​អត់​លោក ហ៊ុន សែន​បាន​ទេ​។​
​លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់ថា ក្នុងករណី​លោក​ដាច់​សរសៃឈាម អ្នក​បន់​ឲ្យ​លោក​ស្លាប់ គួរតែ​វេច​បង្វេច​ឲ្យ​ស្រួល ព្រោះ​ការ​បញ្ជា​កម្លាំង​រួម គឺ​ចេញពី​លោក​តែមួយគត់​។​
លោកនាយក​រដ្ឋមន្ត្រី​ថ្លែងបន្ត​សំដៅ​ទៅ​រក​គណបក្ស​ប្រឆាំង​ថា​«....​ផ្លូវ​ច្បាប់​មិន​ទាន់​រួចខ្លួន​ទេ នេះ​មិនមែន​គំរាម​ទេ អត់​អភ័យឯកសិទ្ធិ​ផង​.... ពេល​មាន​ការចាំបាច់ ដីកា​តុលាការ​ចាប់ខ្លួន​តែម្តង​»​។​
​លោកនាយក​រដ្ឋមន្ត្រី មិន​បាន​បញ្ជាក់​ថា​តើ​ការចាប់ខ្លួន​នោះ​ដោយសារ​មូលហេតុ​អ្វី​នោះទេ តែ​លោក​ថា ផ្លូវ​ច្បាប់​មិន​ទាន់​រួចខ្លួន​ទេ​ចំពោះ​ការ​ញុះញង់​ឲ្យ​ខូច​ទ្រព្យសម្បត្តិ និង​ស្លាប់​មនុស្ស​កាលពី​កន្លងទៅ​។​
​លោកនាយក​រដ្ឋមន្ត្រី នៅថ្ងៃនេះ ក៏បានបញ្ជាក់ថាលោក​ឯកភាព​នឹង​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដោយ​ដាក់​គជប​ក្នុង​ជំពូក​១៥​នៃ​រដ្ឋធម្មនុញ្ញ ដើម្បី​ចែង​ពី​តួនាទី ភារកិច្ច និង​ការជ្រើសរើស​។ លោក​ហ៊ុន សែន បន្តថា លោក​អនុញ្ញាតឲ្យ​បង្កើត​ជាទូ​រ​ទស្សន៍​ក្នុង​ការសហការ​ជាមួយ​ក្រុមហ៊ុន​ឯកជន តែ​មិន​ឲ្យ​បោះឆ្នោត​ឡើងវិញ​ជា​ដាច់ខាត គឺ​បោះឆ្នោត​នៅក្នុង​ឆ្នាំ​២០១៨​។​
VOD មិនទាន់​អាច​ទាក់ទង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​មន្ត្រី​ផ្សេងៗ​ទៀត ដើម្បី​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​បាន​នៅឡើយ​ទេ​។
បេក្ខជន​តំណាងរាស្ត្រ​ជាប់ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ មានប្រសាសន៍ថា ការព្រមាន​របស់​លោក ហ៊ុន សែន គឺជា​សិទ្ធិ​របស់​លោក តែ​ថា​ក្នុងនាម​ជា​អ្នកនយោបាយ​មិន​គួរ​ធ្វើ​អ្វី​តាមតែ​កំហឹង​របស់​ខ្លួន​នោះទេ ត្រូវ​គិត​ពី​ប្រយោជន៍​ជាតិ​ជា​ធំ​។ លោក​បន្តថា ក្នុង​បញ្ហា​នយោបាយ​មិន​ត្រូវយក​អំណាច​មក​គំរាមកំហែង​អ្នកណា​មួយ​នោះទេ ព្រោះ​ការរិះគន់​ខ្លះ​ក៏​ជួយ​ឆ្លុះបញ្ចាំង​ដល់​ខ្លួន​ផងដែរ​៕​



No comments:

Post a Comment