Paris Peace Accords 23 Oct. 1991

Monday, June 30, 2014

ប្រជាពលរដ្ឋ​ ជាង​១០០​នាក់ ​ពុល​ នំ​បញ្ចុក ​នៅ​ស្រុក​កណ្តាលស្ទឹង ​នៅ​ថ្ងៃ​អាទិត្យ​នេះ

ប្រជាពលរដ្ឋ​ ជាង​១០០​នាក់ ​ពុល​ នំ​បញ្ចុក ​នៅ​ស្រុក​កណ្តាលស្ទឹង ​នៅ​ថ្ងៃ​អាទិត្យ​នេះ​​


ដោយ៖​ ជន​ ស្រីណុច​ / វីអូឌី | ថ្ងៃអាទិត្យ ទី29 មិថុនា 2014

​ប្រជាពលរដ្ឋ​ ជាង​១០០​នាក់ ក្នុង​ឃុំ ​ចំនួន​៤ នៃ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​ ពុល​ នំ​បញ្ចុក  ដែល​គេ​ធ្វើ​លក់ ​នៅ​ក្នុង​ភូមិ ​ជា​បន្តបន្ទាប់ ​នៅ​ថ្ងៃ​អាទិត្យ​នេះ​។​
ពលរដ្ឋ​ម្នាក់​ លោក ​ម៉ៅ ឆន ប្រាប់​ VOD នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែ​មិថុនា ​នេះ​ថា នៅ​ម៉ោង​ប្រមាណ​១១​ថ្ងៃត្រង់ ​ប្រជាពលរដ្ឋ​ ជាង​១០០​នាក់ ពុល ​នំ​បញ្ចុក រាគ​ក្អូត ​ធ្ងន់ធ្ងរ​។  លោក បញ្ជាក់ថា ការ​រាគ​ក្អួត ​របស់ ប្រជាពលរដ្ឋ​នេះ បន្ទាប់ពី ​ស្ត្រី​ម្នាក់ ​រស់នៅ​ឃុំ​អំពៅ​ព្រៃ ស្រុក​កណ្តាលស្ទឹង ​ធ្វើ និង​រែក​លក់​តាម​ភូមិ​។​
​នាយរង ​សេនាធិការ ​នៃ​អធិការដ្ឋាន​នគរបាល​ ស្រុក​កណ្តាលស្ទឹង លោក យ៉ាង សារ៉េត ឲ្យដឹង​ថា​ពិតជា​មាន​ករណី​ ពុល ​នំ​បញ្ចុក ​កើតឡើង​មែន ដោយ​ក្នុង​នោះ​ មាន​ប្រជាពលរដ្ឋ ​រស់នៅ​ក្នុង​ឃុំ​ចំនួន​៤​ពុល រួម​មាន​ ឃុំ​អំពៅ​ព្រៃ ឃុំ​កណ្តោក ឃុំ​ព្រែក​ថ្លែង និង​ឃុំ​សៀមរាប​។  តែ​ លោក​ មិន​បាន​បញ្ជាក់​ ពី​ចំនួន​មនុស្ស​ ទេ ហើយ​ថា ​ពេលនេះ​ សមត្ថកិច្ច បាន​ចុះ​ជួយ​សង្គ្រោះ​ ដោយ​បញ្ជួន​អ្នកពុល​ទាំងនោះ ទៅ​មន្ទី​ពេទ្យ​ហើយ ។
​លោក ​យ៉ាង សារ៉េត ​ឲ្យដឹង​ទៀតថា អាជ្ញាធរ​ កំពុងធ្វើការ​សាកសួរ​ ស្ត្រី ​ដែលជា​អ្នក​ធ្វើ​នំ​បញ្ចុក​លក់​នោះ អំពី​មូលហេតុ​ ដែល​នាំ​ឲ្យ​ពុល​៕


No comments:

Post a Comment