ពលរដ្ឋ ខេត្ត កណ្ដាល បារម្ភ ពីការបាក់ដី បណ្ដាល ពីការបូមខ្សាច់
RFA | ២០
មិថុនា ២០១៤
ពលរដ្ឋ ដែលរង ផលប៉ះពាល់ ពីអាជីវកម្ម បូមខ្សាច់ តាមដងទន្លេ ក្នុងខេត្ត កណ្តាល កំពុងព្រួយបារម្ភ ពីការបាក់ ច្រាំងទន្លេ នាំឲ្យ ខូចខាត ផ្ទះសម្បែង និងដីចំការ ជាដើម។ ពួកគាត់ ស្នើរឲ្យ អាជ្ញាធរ មូលដ្ឋាន និងស្ថាប័ន ពាក់ព័ន្ធ ជួយអន្តរាគមន៍ បញ្ឈប់ សកម្មភាព សាឡង់ បូមខ្សាច់នោះ ជាបន្ទាន់ ដើម្បី បញ្ចៀស នូវរាល់ផល ប៉ះពាល់នានា។
ទាក់ទង បញ្ហានេះ អភិបាលស្រុក ខ្សាច់កណ្ដាល ឆ្លើយតប ថា, អាជ្ញាធរ កំពុងស្នើ ថ្នាក់លើ ឲ្យចុះមក ពិនិត្យមើល ផលប៉ះពាល់ ពីការបូមខ្សាច់។
ពលរដ្ឋ ដែលរង ផលប៉ះពាល់ ពីសាឡង់ បូមខ្សាច់ ចំនួន ៣ភូមិ ស្ថិតក្នុងស្រុក ចំនួនពីរ, គឺ ស្រុក ខ្សាច់កណ្ដាល និងស្រុក កំពូល ឲ្យដឹងស្របគ្នា អំពី ការបាក់ដី ដែលបណ្ដាលមក ពីអាជីវកម្ម បូមខ្សាច់នោះ។
តំណាង ពលរដ្ឋ ភូមិ ក្រូចសើរ ឃុំ ពុកឫស្សី ស្រុក ខ្សាច់កណ្ដាល លោក ហ៊ាង សារុន មានប្រសាសន៍ ឲ្យដឹងថា សកម្មភាព បូមខ្សាច់នោះ មានការអនុញ្ញាត ពីសំណាក់ អាជ្ញាធរ និងកំពុង ធ្វើ ឲ្យក្បាលដី ដែលនៅ ប្របមាត់ទន្លេ បាក់ចូលទន្លេ ជាបន្តបន្ទាប់។
លោក ឲ្យដឹងបន្ត ថា, ការបូមខ្សាច់ នៅតំបន់នោះ ចាប់ផ្តើម ពីឆ្នាំ២០០៦ មកដល់ ពេលនេះ, ពលរដ្ឋ បានស្រុះស្រួលគ្នា, ផ្ដិតស្នាមមេដៃ, ស្នើរសុំ ទៅក្រសួង ធនធានទឹក និងឧតុនិយម ចុះអន្តរាគមន៍ ដោះស្រាយ លើករណីយនេះ។
ដូចគ្នា នេះដែរ ពលរដ្ឋ នៃឃុំ កោះចូរាម និងឃុំ ពុកឫស្សីស្រុក ខ្សាច់កណ្ដាល និងពលរដ្ឋ ឃុំព្រែក អញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ក៏កំពុង ប្រឈម នឹងប៉ះពាល់ ពីអាជីវកម្ម បូមខ្សាច់ ដូចគ្នានេះ ក៏ស្នើរ ក្រសួង ធនធានទឹក និងឧតុនិយម បញ្ឈប់ ក្រុមហ៊ុន កុំឲ្យ បូមខ្សាច់ ជាបន្ត ព្រោះ ពួកគាត់ ប្រាប់ថា, ក្បាលដី ដែលពួកគាត់ កំពុងរស់ ក៏រងផល ប៉ះពាល់ដែរ។
ដូច្នេះការដោះស្រាយ ដោយបញ្ឈប់សាឡង់បូមខ្សាច់នោះ វាជាដំណោះស្រាយប្រកបដោយប្រសិទ្ធិភាពខ្ពស់។ ដោយពួកគាត់ទាំងអស់គ្នាឲ្យស្នើរឲ្យអាជ្ញាធរបញ្ឈប់ការបូមខ្សាច់ជាបន្ទាន់។
ឆ្លើយតប សំណើរនៃពលរដ្ឋ អភិបាលស្រុកខ្សាច់កណ្ដាល លោក ស៊ុង សុភ័ណ្ឌ ប្រាប់ថាលោកកំពុងរៀបចំសំណើរដាក់ស្នើទៅក្រសួង ឲ្យចុះពិនិត្យមើលផលប៉ះពាល់លើករណីនេះ។
លោកបញ្ជាក់ទៀតថា លោកស្នើឲ្យក្រសួងកំណត់ទីតាំងឲ្យក្រុមហ៊ុនបូមខ្សាច់ ដើម្បីជៀសការបូមកៀកច្រាំង ដែលធ្វើច្រាំងបាក់ចូលទន្លេ។ មួយវិញទៀត លោកថាក្រុមហ៊ុនដែលអាចធ្វើអាជីវកម្មបាន លុះណាក្រុមណាក្រុមហ៊ុននោះទទួលបានអាជ្ញាប័ណ្ណត្រឹមត្រូវ៕
No comments:
Post a Comment