Paris Peace Accords 23 Oct. 1991

Friday, June 20, 2014

លោក​ ស ខេង​ ប្រាប់​លោក​ ស៊ូប៊ែឌី ថា​ រដ្ឋាភិបាលកម្ពុជា​ គ្មាន​បំណង ​ហាមឃាត់​ ការជួបជុំ​ បញ្ចេញមតិ​ទេ | Sar Kheng told Surya Subedi that the Govmt has no plan to block freedom of assembly and expression

លោក​ ស ខេង​ ប្រាប់​លោក​ ស៊ូប៊ែឌី ថា​ រដ្ឋាភិបាលកម្ពុជា​ គ្មាន​បំណង ​ហាមឃាត់​ ការជួបជុំ​ បញ្ចេញមតិ​ទេ 

RFI | ២០ មិថុនា ២០១៤

លោក ស ខេង ជួបជាមួយលោក ស៊ូប៊ែឌី នៅរសៀលថ្ងៃ ទី ២០ មិថុនា ឆ្នាំ ២០១៤។
លោក ស ខេង ជួបជាមួយ លោក ស៊ូប៊ែឌី នៅរសៀលថ្ងៃ ទី២០ មិថុនា ឆ្នាំ ២០១៤។
RFI/ Siv Channa

ដូច​ការ​គ្រោង​ទុក​ លោក​ ស ​ខេង ​ឧបនាយក​រដ្ឋមន្ត្រី,​ រដ្ឋ​មន្ត្រី​​ ក្រសួង​ មហា​ផ្ទៃ​ បាន​ទទួល​​ ជួប​​លោក ​​សូរិ​​យា​ ​ស៊ូ​ប៊ែ​ឌី​ អ្នក​រាយការណ៍​​ ពិសេស​​ អង្គការ​ សហ​ប្រជាជាតិ​ ទទួល​បន្ទុក ​​សិទ្ធិ​មនុស្ស​ ប្រចាំ​​កម្ពុជា​ កាល​ពី​​រសៀល ​​ថ្ងៃ​សុក្រ​​នេះ​។   ​ក្នុង​​កិច្ច​ប្រ​ជុំ ​​ដោយ​​បិទ​ទ្វារ​ នៅ​​ក្រសួង​ មហា​ផ្ទៃ​ ត្រូវ​ បាន​​​អ្នក​នាំ​ពាក្យ​​ អះ​អាង​ថា, ​លោក​​ ស​ ខេង​ បាន​បញ្ជាក់​​ ជា​ថ្មី​ទៀត ទៅ​កាន់​​លោក​​ ស៊ូ​ប៊ែ​ឌី​​ ថា​, រដ្ឋា​ភិបាល​​កម្ពុជា ​មិន​មាន​​បំណង ​ហាម​ឃាត់ ឬ​​ធ្វើ​​ច្បាប់​​ បិទ​​សិទ្ធិ​សេរីភាព ​ក្នុង​ការ​​ជួប​ជុំ ​ធ្វើ​បាតុ​កម្ម​​ប ញ្ចេញ​មតិ​​ នោះ​ទេ​។

ដ្ឋាភិបាល មិនមាន​ ការហាម​ប្រាម ​នូវ​ការជួបជុំ ធ្វើបាតុកម្ម​ បញ្ចេញមតិ​ អ្វី​ទេ។   ប៉ុន្តែ​ ការ​ប្រើប្រាស់ ​​ទីលាន ​ប្រជាធិបតេយ្យ ត្រូវ បាន​ផ្អាក​ ជា​បណ្តោះអាសន្ន ដោយសារ តែ​ កន្លងមក មិនមាន ​ការគោរព​ច្បាប់​ ត្រឹមត្រូវ។  នេះ ​បើ តាម​លោក ស ខេង បានបញ្ជាក់​ ទៅកាន់​លោក​ ស៊ូ​ប៊ែ​ឌី ក្នុង​កិច្ចប្រជុំ​ នៅ​រសៀល ​ថ្ងៃ​សុក្រ​នេះ។

លោក ប៉ោ ភ័ក្ត្រ អគ្គលេខាធិ ការរង និង​ជា​ប្រធាន ​នាយកដ្ឋាន​ ទំនាក់ទំនង​ កិច្ចការ​ អន្តរជាតិ នៃ​ក្រសួង មហាផ្ទៃ បាន​នាំពាក្យ ​ពី​កិច្ចប្រជុំ ប្រាប់​ក្រុម អ្នកកាសែត បន្ទាប់ ពី​កិច្ចប្រជុំ​ថា អំពី ​ច្បាប់​អង្គការ​ សង្គម​ស៊ីវិល (NGO) និង​ច្បាប់ ​ឧក្រិដ្ឋកម្ម​ តាម​ប្រព័ន្ធ អ៊ិនធើណេ​ត (Cyber Crime) ត្រូវ បាន​លោក ស៊ូ​ប៊ែ​ឌី លើកឡើង ថា, ច្បាប់​នេះ ត្រូវតែ មាន​ហើយ, តែ ​ធ្វើយ៉ាងណា កុំ ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ ​នៃ​ការបញ្ចេញមតិ។  ឆ្លើយតប ​នឹង​បញ្ហា​នេះ, លោក ស ខេង បាន​លើកឡើង ថា, ចេតនា ​របស់ ​រដ្ឋាភិបាល មិន​ចង់​ធ្វើ​អ្វី ដើម្បី​ កម្រិត​សិទ្ធិ នៃ​ការបញ្ចេញមតិ​ទេ, តែ ​ក្នុងនាម​ប្រទេស ដែលមាន ​អធិបតេយ្យភាព គឺ ​ត្រូវតែ ​ធ្វើ​ច្បាប់ ទាំងអស់នេះ ពិសេស​ច្បាប់ NGO ដែលមាន ​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។


បញ្ហា​ពលករ​កម្ពុជាដែល​ថៃ ចាប់បញ្ជូន​ត្រលប់​មកវិញ​ពេលនេះ ក៏​ជា​ប្រធានបទ​នៃ​កិច្ចប្រជុំ រវាង​លោក ស ខេង និង​លោក ស៊ូ​ប៊ែ​ឌី ផងដែរ។ លោក​ស ខេង បានលើកឡើង​ពី​ការជួយ​របស់​រដ្ឋាភិបាល​ដល់​ពលករ រួមមាន​ការផ្តល់​ម្ហូបអាហារ និង​ដឹកជញ្ជូន​ពលករ ទៅកាន់​ភូមិកំណើត ជាដើម។ ក្នុងនោះ រដ្ឋាភិបាល ក៏​កំពុងតែ​គិតគូ ជាពិសេស​ទៅលើ​លិខិតស្នាម សម្រាប់ធ្វើ​ដំណើរ​របស់​ពលករជៀសវាង​នៅ​ថ្ងៃក្រោយ មាន​បញ្ហា។

ការចរចា​រវាង​គណ​បក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កំណែទម្រង់​គជប ជម្លោះ​ដីធ្លី កើតចេញពី​កា​រប​ណ្តេញ​ចេញ ក៏ត្រូវ​បានលើកឡើង​ផងដែរ។

ពាក់ព័ន្ធ​នឹង​ស្ថានភាព​សិទ្ធិមនុស្ស នៅ​កម្ពុជា ត្រូវបាន​លោក ប៉ោ ភ័ក្ត្រ ប្រាប់​ក្រុមអ្នកកាសែត​ថា លោក ស៊ូ​ប៊ែ​ឌី បានលើកឡើង​ចំពោះមុខ​លោក ​ស ខេង​ថា បានល្អ​ប្រសើរ​ច្រើន។ លោក​ ស ខេង ក៏បាន​គូសបញ្ជាក់​ទៅកាន់​លោក​ស៊ូ​ប៊ែ​ឌី​ថា ការចរចា​រវាង​គណ​បក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​បន្ត ដើម្បី​ស្វែងរក​ដំណោះស្រាយ​មួយ ដែល​អាច​ទទួល​យកបាន​ទាំងអស់គ្នា។

លោក ស៊ូ​ប៊ែ​ឌី នៅ​ល្ងាច​ម៉ោង ៥ ថ្ងៃទី២០មិថុនា​នេះ បាន​ជួប​ជាមួយនឹង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ។ បញ្ហា​សិទ្ធិមនុស្ស ការកែទម្រង់​ប្រព័ន្ធតុលាការ និង​ការបោះឆ្នោត បញ្ហា​ពលករ​ចំណាកស្រុក ដែល​ថៃ​ចាប់បញ្ជូន​ត្រលប់​មកវិញ គឺជា​ប្រធានបទ​ក្នុង​កិច្ចពិភាក្សា​រវាង​គណបក្ស​​សង្គ្រោះ​ជាតិ ជាមួយ​លោក ស៊ូ​ប៊ែ​ឌី៕



No comments:

Post a Comment