Paris Peace Accords 23 Oct. 1991

Wednesday, June 18, 2014

ពលករ​ ចំណាកស្រុក ​កម្ពុជា ​នៅ​តែ​ នាំ​គ្នា​ចេញ ពី​ប្រទេស​ថៃ | Cambodian migrant workers continue to leave Thailand


ពលករ​ខ្មែរ​ចុះ​ពី​រថភ្លើង​នៅ​ស្ថានីយ​អារញ្ញប្រទេស (Aranyaprathet) ខេត្ត​ស្រះកែវ (Sa Kaew) ​ខណៈ​ដែល​ពួក​គេ​ប្រុងប្រៀប​ខ្លួន​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​​កាល​ពី​ថ្ងៃ​ទី​១៥​ខែ​មិថុនា​ឆ្នាំ​២០១៤។
ពលករ ​ខ្មែរ​ ចុះ​ពី​រថភ្លើង​ នៅ​ស្ថានីយ ​អារញ្ញប្រទេស (Aranyaprathet) ខេត្ត​ ស្រះកែវ (Sa Kaew) ​ខណៈ ​ដែល​ពួក​គេ ​ប្រុងប្រៀប​ខ្លួន ​ត្រឡប់​ ទៅ​ប្រទេស ​កម្ពុជា​វិញ​​ កាល​ពី​ថ្ងៃ​ ទី​១៥​ ខែ​មិថុនា ​ឆ្នាំ​២០១៤។

ពលករ​ ចំណាកស្រុក ​កម្ពុជា ​នៅ​តែ​ នាំ​គ្នា​ចេញ ពី​ប្រទេស​ថៃ

វីអូអេ |  ១៨ មិថុនា ២០១៤

  — អង្គការ​ ជំនួយ​ ក្នុង​ប្រទេស ​ថៃ​ និយាយ​ថា,​ ពលករ​ ចំណាក​ស្រុក​ កម្ពុជា ​រាប់​ម៉ឺន​នាក់ ​និង​កូន​ចៅ ​របស់​ ពួកគេ​ នៅ​តែ​ នាំ​គ្នា ​ធ្វើ​ដំណើរ​ ទៅ​កាន់​កន្លែង​ ឆែកឆេរ​ ទល់​ដែន​មួយ ​នៅ​ក្នុង​ ប្រទេស​ថៃ ​ជា​បន្ត​បន្ទាប់។ ​ ពួក​គេ ​នៅ​តែ​ មិន​ជឿ​ទុក​ចិត្ត​ ចំពោះ​ ការ​ធានា​រ៉ាប់​រង ​ពី​សំណាក់​ រដ្ឋាភិបាល​ យោធា​ថៃ ​ដែល​ថា,​ ពួកគេ ​មិន​ត្រូវ​ គេ ​រក​មុខ​ ដើម្បី​ បង្ក្រាប ​ក្នុង​គោល​បំណង​ បណ្តេញ​ពលករ​ ចំណាក​ស្រុក​ ខុស​ច្បាប់​ ចេញ​ពី​ប្រទេស ​ថៃ​ នោះ​ទេ។ 

អង្គការ​ អន្តោ​ប្រវេសន៍​ អន្តរជាតិ ​និង​អ្នក​តំណាង​ នៃ​បណ្តា ​អង្គការ​ មិនមែន ​រដ្ឋាភិបាល មួយ​ចំនួន ​ដែល​មាន​ ការព្រួយ​បារម្ម ​បាន​ប្រាប់ វីអូអេ​ ថា, ​ជន​ជាតិ​ កម្ពុជា ​រាប់​ពាន់​នាក់ ​នៅ​តែ​ នាំ​គ្នា ​ធ្វើ​ដំណើរ​ សំដៅ​ ទៅ​ប៉ុស្តិ៍​ឆែក​ឆេរ​ ទល់​ដែន​ ប៉ោយប៉ែត។​ 

ចំនួន​មនុស្ស​ នៅ​ថ្ងៃ​ពុធ​នេះ​ មិន​ច្រើន​ ដូច​កាល ពី​ចុង​សប្តាហ៍​ កន្លង​ទៅ​នេះ​ទេ ​ក៏​ប៉ុន្តែ ​នៅ​តែ ច្រើន។  ​នេះ​ បើ ​តាម​សម្តី ​របស់​ ក្រុម​អ្នក​ឃ្លាំ​មើល​ ស្ថានការណ៍​ នៅ​តាម​បណ្តោយ​ ទល់​ដែន​ កម្ពុជា​-ថៃ។​
គេ​ កាក់​ស្មាន​ថា, ​ពល​រដ្ឋ​ខ្មែរ ​យ៉ាង​ហោច​ណាស់​ ២​សែន​នាក់​ បាន​រត់​ ពី​ប្រទេស​ថៃ​ ទៅ​កាន់​ ប្រទេស​កម្ពុជា​វិញ​ នៅ​ខែ​នេះ។
អង្គការ​ ទាំង​១០ ​ដែល​មាន ​ការ​ព្រួយ​បារម្ភ, ​រួម​មាន ​អង្គការ​ សង្គម​ជំនួយ​ កិច្ច​ការ​ ផ្លូវ​ច្បាប់​ Catholic, ​បណ្តាញ​ក្រុម​ពលករ ​ចំណាក​ស្រុក ​នៅ​ក្នុង​ប្រទេស ​ថៃ, ​និង​អង្គការ​ សង្គ្រោះ​ កុមារ ​Save the Children ​បាន​ផ្ញើរ​ញត្តិ​មួយ​ ទៅ​ក្រុម​មេ​ដឹកនាំ​ យោធា​ នៃ​ប្រទេស​ថៃ​ ដោយ​សូម​ ឲ្យឈប់​ធ្វើ​ ការ​គាប​សង្កត់​ ទៅលើ​ពលករ។

 «សង្គម​ថៃ​ ឥឡូវ​នេះ ​ជា​ពិសេស​ ពួក​អ្នក​ជំនួញ ​កំពុង​តែ​ រង​គ្រោះ​ ដោយ​សារ គោល​នយោបាយ​ ខ្វះ​ការ​មើល​ឃើញ ​វែង​ឆ្ងាយ ​ដែល​ផ្តោត​ ទៅ​លើ​សន្តិសុខ​ជាតិ ​និង​ការ​ចាប់​ខ្លួន ​និង​ការ​បណ្តេញ​ មនុស្ស​ចេញ​ ពី​ប្រទេស។ ​ អ្វី​ ដែល​ពួក​យើង​ ចង់​បាន​ ជា​បន្ទាន់​ភ្លាមៗ​ គឺ ឲ្យ​យោធា​ ឈប់​បង្ក្រាប, ​ឈប់​ចាប់​ខ្លួន, ​និង​ឈប់​ គាប​សង្កត់​ ពលករ​ចំណាក​ស្រុក។​»

ពលករ​ខ្មែរ​ចុះ​ពី​រថយន្ត​ថៃ​ក្រោយ​ពី​ពួក​គេ​ត្រឡប់​មក​ដល់​ច្រក​ព្រំដែន​ក្រុង​ប៉ោយប៉ែត​កាល​ពី​ថ្ងៃ​ទី​១៧​ខែ​មិថុនា​ឆ្នាំ​២០១៤។
ពលករ​ខ្មែរ ​ចុះ​ពី​រថយន្ត ​ថៃ​ ក្រោយ​ពី​ពួក​គេ​ ត្រឡប់​មក​ដល់ ​ច្រក​ព្រំដែន​ ក្រុង​ ប៉ោយប៉ែត ​កាល​ពី​ថ្ងៃ​ ទី​១៧​ខែ ​មិថុនា​ ឆ្នាំ​២០១៤។
 
Roisai ​ថ្លែង​ពី​ទីក្រុង​ឈៀងម៉ៃ​មក​ថា​ មាន​ភាគី​ដែល​មិន​ស្គាល់​មុខ​កំពុង​តែ​ឆ្លៀត​យក​ផល​ចំណេញ​ពី​ស្ថានការណ៍នៅ​ ទី​នោះ​ និង​នៅ​ Mae Sot ​ដែល​ស្ថិត​នៅ​ជាប់​ទល់​ដែន​ថៃ​និង​ភូមា។​ 

«យើង​ បាន​ទទួល​ សេចក្តី​រាយការណ៍​ អំពី​ មនុស្ស​ ដែល​ស្លៀក​ពាក់​ ដូច​មន្ត្រី​ ពង្រឹង​ច្បាប់, ​ហើយ​ ចូល​ក្នុង​ សហគមន៍,​ ហើយ​ បង្ក​ឲ្យ​មាន​ ស្ថានភាព​ ជម្រិតយក​ប្រាក់​ ដោយ​ធ្វើ​ ដូច​ជា ពួក​គេ​ ចូល​មក​សហគមន៍ ដើម្បី​ ចាប់​មនុស្ស។ ​ ហើយ​ អ្នក​ខ្លះ​ ក៏​បង់​ប្រាក់​ ឲ្យ​ពួក​គេ។ ​ ហើយ​ ការណ៍​នេះ​ ក៏​បង្កើត​ ឲ្យ​មាន​ បរិយាកាស​ភិតភ័យ​ នៅ​ក្នុង​ សហគមន៍ដែរ»​

ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​និយោជក​ខ្លះ ​ដែល​ប្រើ​ប្រាស់​ពលករ​គ្មាន​សំបុត្រ​ស្នាម ​កាត់​បន្ថយ​សកម្មភាព​ជំនួញ​របស់​ពួកគេ ​ដោយ​មាន​រួម​ទាំង​ការ​ផលិត​កម្មរោង​ចក្រ​ផង​ដែរ។​

ទោះ​ជា​ពលករ​កម្ពុជា​ភាគច្រើន​បាន​ចាក​ចេញ​ពី​ប្រទេស​ថៃ​ហើយ​ក៏​ដោយ ​ក៏​ក្រុម​សកម្មជន​និយាយ​ថា ​ពល​ករ​ភូមា​ភាគច្រើន​នាំ​គ្នា​រត់​ពួន ​ជាជាង​ឆ្លង​ដែន​ទៅ​ភូមា​វិញ។​

គេកាក់​ស្មាន​ថា​ មាន​ពលករ​ភូមា​ប្រមាណ​២​លាន​នាក់នៅ​ក្នុង​ប្រទេស​ថៃ ​ហើយ​ថា​ ពួក​គេ​ជា​កម្លាំង​ពលកម្ម​សំខាន់​ចាំ​បាច់​ និង​ថោក​សម្រាប់​ឧស្សាហកម្ម​សំណង់ ​និង​ឧស្សាហកម្ម​មួយ​ចំនួន​ទៀត។​

កាល​ពី​ថ្ងៃ​អង្គារ​ ក្រុម​អ្នក​គាំ​ទ្រ​ពលករ​បាន​ជួប​ជា​មួយ​ក្រុម​មន្ត្រី​យោធា​ថៃ​នៅ​ Mae Sot។​

Roisai ​ថ្លែង​ថា​ ទាហាន​ថៃ​បាន​យល់​ព្រម​មិន​សំដៅ​ទៅ​លើ​ពលករ​ចំណាក​ស្រុក​ទេ​រហូត​ដល់​ពេល​ មាន​ការ​បញ្ជាក់​ច្បាស់​លាស់​ពី​ថ្នាក់​ដឹក​នាំ​យោធា។​

ប៉ុន្តែ​លោកស្រី ​Roisai ​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ។​

«យើង​ និយាយ ​អំពី​ ស្ថានការណ៍​ ទូទាំង​ប្រទេស។ ​ មាន​ទីភ្នាក់​ងារ​ ពង្រឹង​ច្បាប់​ ជា​ច្រើន​ ក្រៅ​ពី​យោធា។ ​ ដូច្នេះ​ ខ្ញុំ​ គិត​ថា​ គ្មាន​ការ​ធានា​ ថា, ​ពួកយោធា​ នឹង​ឆ្លើយ​តប ​ចំពោះ​ សំណើ​ របស់​ យើង​ទេ
»​

កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​នេះ​ មេដឹកនាំ​យោធា​ថៃ​បាន​ចេញ​ក្រឹត្យ​ទាក់​ទង​គ្នា​២។ ​មួយ​ចែង​ថា​ គ្មាន​គោលនយោបាយ​ដើម្បី​បង្ក្រាប​លើ​ពលករ​ចំណាក​ស្រុក​នៅ​ឡើយ​ទេ​ ទោះ​ជា​មាន​របាយ​ការណ៍​ជា​ច្រើន​ថា ​មាន​នយោបាយ​បែប​នេះ​ក៏​ដោយ។ ​ក្រឹត្យ​នេះ​ទទួល​ស្គាល់​ថា ​មាន​ការ​តម្រូវ​ឲ្យ​និយោជក​ប្រគល់​បញ្ជី​កម្មករ​របស់​ខ្លួន​សម្រាប់​ការ​ ត្រួត​ពិនិត្យ។​

សេចក្តី​ប្រកាស​ទី២​ចែង​ថា ​មន្ត្រី​រដ្ឋាភិបាល​ណា​ដែល​ត្រូវ​រក​ឃើញ​ថា ​ជាប់​ពាក់​ព័ន្ធ​ក្នុង​រឿង​ជួញ​ដូរ​មនុស្ស ​ជា​ពិសេស​ទាក់​ទង​នឹង​ពល​ករ​ចំណាក​ស្រុក ​នឹង​ត្រូវទទួល​ទោស​តាម​ការ​ដាក់​វិន័យ ​និង​ទោស​ឧក្រិដ្ឋ។​

ការ​ប្រព្រឹត្ត​របស់​ប្រទេស​ថៃ​ទៅ​លើ​ពលករ​បរទេស​ត្រូវ​គេ​ពិនិត្យ​មើល​យ៉ាង​ដិត​ដល់។​

នៅ​សប្តាហ៍​នេះ ​ប្រទេស​ថៃ​កំពុង​ប្រឈម​មុខ​នឹង​ការ​ដាក់​ចូល​បញ្ជី​ខ្មៅ​របស់​ក្រសួង​ការ​ បរទេស​សហរដ្ឋ​អាមេរិក​ចំពោះ​បរាជ័យ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ជួញ​ដូរ​ មនុស្ស។​

តារាង​ទាសករ​ពិភពលោក ​ដែល​រៀបចំ​ឡើង​ដោយ​មូលនិធិ​ដើរ​ដោយ​សេរី ​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី ​ចាត់ទុក​ប្រទេស​ថៃ​ ថា​ជា​កន្លែង​កេង​ប្រវ័ញ្ច ​ដោយ​មាន​ជន​រងគ្រោះ​ជា​ទាសករ ក្នុង​ប្រទេស​ និង​មក​ពី​ក្រៅ​ប្រទេស។


No comments:

Post a Comment