១៦ មិថុនា ២០១៤ / 16 June 2014 | Deportation of Khmer workers.
មូលហេតុ នៃការបញ្ជូន ពលករខ្មែរ ពីប្រទេស ថៃ មកប្រទេស កម្ពុជាវិញ
មានប្រភព ព័ត៌មានមួយ ពីប្រទេស ថៃ បានឲ្យដឹងថា សេចក្តីសម្រេច បញ្ជូន ដោយបង្ខំ ពលករខ្មែរ ឲ្យត្រលប់ មកប្រទេស កម្ពុជាវិញ គឺ បណ្តាលមក ពីបញ្ហានយោបាយ ផ្ទៃក្នុង នៃប្រទេសថៃ ដោយសារ តែ ក្រុមយោធា ដែលទើប តែ ឡើងកាន់អំណាច កំពុងតែ បោសសម្អាត ក្រុមនគរបាលខ្លះ ដែលគេ ចោទថា មានទម្លាប់ ប្រព្រឹត្ត អំពើពុករលួយ ទាក់ទង ទៅនឹង ការគ្រប់គ្រង ពលករ ជនជាតិបរទេស ដែលធ្វើការ នៅប្រទេសថៃ។ ពួកយោធា ចោទថា ក្រុមនគរបាល ពុករលួយ ទាំងនោះ តែងតែ ជំរិតទារលុយ ពីថៅកែ ថៃ ដែលប្រើប្រាស់ ពលករ ជនជាតិ បរទេស ខុសច្បាប់ ដោយបិទភ្នែក មិនរករឿង ថៅកែថៃ ទាំងនោះ ដរាបណា ថៅកែ ទាំងនោះ ផ្តល់សំណូក សូកប៉ាន់ ឲ្យគេ។ តែ រឿងនេះ ក៏អាច ពាក់ព័ន្ធ ទៅនឹង រឿងនយោបាយ សុទ្ធសាធ ផងដែរ ដោយសារ តែ មាន ការចោទប្រកាន់ ថា មានក្រុម នគរបាលខ្លះ គាំទ្រ លោកអតីត នាយករដ្ឋមន្រ្តី ថាក់ស៊ីន ស៊ីណាវ៉ាត្រា។ ពួកយោធា បានឲ្យដឹង ថា, ពេលណា គេ បោសសម្អាត ក្រុមនគរបាល ពុករលួយ រួចហើយ។ ពេលនោះ គេ នឹងរៀបចំ ឲ្យពលករ ជនជាតិ បរទេស មកធ្វើការ នៅប្រទេស ថៃវិញ ពីព្រោះ សេដ្ឋកិច្ច នៃប្រទេសថៃ ត្រូវការ ដាច់ខាត ពលករ ជនជាតិបរទេស រាប់លាននាក់ ឲ្យមកធ្វើការ នៅប្រទេស ថៃ។
DEPORTATION OF FOREIGN WORKERS FROM THAILAND
According to a reliable source from Thailand the decision to deport
illegal migrant workers is the result of an internal political problem:
The military who have recently seized power are dealing with corruption
allegedly prevailing in the ranks of the police in charge of migrant
workers. The police allegedly take bribes from Thai employers using
illegal migrant workers in exchange for turning a blind eye to illegal
practices. But this shakeup might also reflect a purely political issue
with some police elements being suspected of supporting former Prime
Minister Thaksin Shinawatra. The military have let Thai employers know
that once the police’s corruption is eliminated, foreign migrant workers
would be allowed to come back with proper documentation because the
Thai economy absolutely needs those workers in great numbers.
No comments:
Post a Comment