Paris Peace Accords 23 Oct. 1991

Saturday, July 26, 2014

ក្រុមការងារ ទាំងបី សម្រាប់ កែទម្រង់ រដ្ឋធម្មនុញ្ញ, បទបញ្ជាផ្ទៃក្នុង, និងច្បាប់ បោះឆ្នោត នឹងចាប់ផ្តើម ជួបគ្នា ថ្ងៃចន្ទ | The 3 technical working groups (to amend Constitution, internal rules, and electoral law) will start work on Monday

ក្រុមការងារ ទាំងបី សម្រាប់ កែទម្រង់ រដ្ឋធម្មនុញ្ញ, បទបញ្ជាផ្ទៃក្នុង, និងច្បាប់ បោះឆ្នោត នឹងចាប់ផ្តើម ជួបគ្នា ថ្ងៃចន្ទ 

RFI | ២៦ កក្កដា ២០១៤

ការជួបចរចាគ្នារវាងគណបក្សប្រជាជន និង គណបក្សសង្រ្គោះជាតិកាលពីថ្ងៃទី ១២ មិថុនា ឆ្នាំ ២០១៤។
ការជួបចរចាគ្នា រវាង គណបក្ស ប្រជាជន និង គណបក្ស សង្រ្គោះជាតិ កាលពីថ្ងៃ ទី១២ មិថុនា ឆ្នាំ២០១៤។  RFI/ Siv Channa

​មក​ដល់​​ ថ្ងៃ​​សៅរ៍​​នេះ ​ក្រុម​ការ​ងារ​​ ទាំង​បី​ រ​បស់ ​​គណបក្ស​​ប្រជាជន​​កម្ពុជា ​និង​​សង្គ្រោះ​​ជាតិ​ ​ស​ម្រាប់ ​​កែ​ទម្រង់​​ រដ្ឋ​ធម្មនុញ្ញ, ​បទ​បញ្ជា​ផ្ទៃ​ក្នុង ​និង​​កែ​​ច្បាប់​ បោះ​ឆ្នោត, ​ត្រូវ​ បាន​​បង្កើត​ឡើង ​​រួច​រាល់​​ហើយ​។  ​ក្រុម​ការ​ងារ​​ ចម្រុះ ​ដែល​មាន​​ សមាសភាព ​​ម្ខាង​ ៦​រូប ​នឹង​​ចាប់​ផ្តើម​​ ជួប​គ្នា ​ចាប់​ពី​​ថ្ងៃ​​ច​ន្ទ, ​គឺ​​ បន្ទាប់​ ពី​​រដ្ឋសភា​ ប្រជុំ ​​ប្រកាស​​ សុពលភាព​​ តំណាង​រាស្ត្រ ​លោក​​ សម រង្ស៊ី​។ ​ នេះ ​​បើ ​តាម​​​ការ​បញ្ជាក់​​ របស់​​លោក​​ ឈាង​​វុន ​អ្នក​នាំ​ពាក្យ ​​រដ្ឋសភា ​និង​​ជា​​ប្រធាន ​​ក្រុម​ការ​ងារ ​​ធ្វើ​​វិសោធនកម្ម បទ​បញ្ជា​ផ្ទៃ​ក្នុង​រ ​ដ្ឋ​​សភា ​ខាង​​គណបក្ស ​​ប្រជាជន​​កម្ពុជា​។


បង្កើត​​រួច​ហើយ ​ក្រុម​ការ​ងារ ​​របស់ ​​គ​ណ​បក្ស​​ ប្រជា​ជន​​កម្ពុជា ​និង​​គណបក្ស​​ សង្គ្រោះ​​ជាតិ ​ស​ម្រាប់​​ កែ​ទម្រង់ ​​រដ្ឋ​ធម្មនុញ្ញ, ​បទ​បញ្ជា​ផ្ទៃ​ក្នុង, ​និង​​កែ​​ច្បាប់ ​បោះ​ឆ្នោត​។ ​ ក្រុម​ការ​ងារ​​ ទាំង​៣ ​ដែល​ម្ខាង​ៗ ​មាន​​សមាសភាព​ ៦​រូប,​ រួម​មាន​៖ ​១. ក្រុម​ការ​ងារ​​ ចម្រុះ ​​វិសោធន​កម្ម ​​រដ្ឋ​ធម្មនុញ្ញ, ​ដឹក​នាំ​​ ដោយ​​លោក ​​ប៊ិន​​ឈិន ​និង​​លោក​​ អេង​​ ឆៃអ៊ាង; 2. ក្រុម​ការ​ងារ ចម្រុះ ​​វិសោធនកម្ម​​ បទ​បញ្ជា​ផ្ទៃ​ក្នុង ​រ​ដ្ឋ​​សភា, ​ដឹក​នាំ​​ ដោយ​​លោក ​​ឈាង ​​វុន ​និង​​លោក​​ យ៉ែម​​ បុញ្ញ​ឬ​ទ្ធិ; ​និង​​ក្រុម​ការ​ងារ​​ ចម្រុះ​​ទី​៣​ សម្រាប់ ​​វិសោធនកម្ម ​​ច្បាប់​បោះ​ឆ្នោត, ​ដឹក​នាំ​​ ដោយ​​លោក ​​ព្រុំ​ សុខា ​និង​​លោក គួ​យ ប៊ុន​​រឿន។​


​អ្នក​នាំ​ពាក្យ ​​រដ្ឋសភា ​និង​​ជា​​ប្រធាន ​​ក្រុម​ការ​ងារ ​​ធ្វើ​​វិសោធនកម្ម​​ បទ​បញ្ជា​ផ្ទៃ​ក្នុង​រ ​ដ្ឋ​​សភា ​ខាង​​គ​ណ​បក្ស ​​ប្រជាជន​​កម្ពុជា ​លោក ​ឈាង ​វុន​ បាន​​បញ្ជាក់ ​ថា, ​ក្រុម​ការ​ងារ ​​វិសោធន​​កម្ម​​ បទ​បញ្ជា​ផ្ទៃ​ក្នុង ​រ​ដ្ឋ​​សភា ​ដែល​មាន ​៦​រូប ​ដឹក​នាំ ​​ដោយ​​រូប​លោក ​អាច​​ នឹង​​ចាប់​ដៃ​ ធ្វើ​ការ​​ ជា​មួយ ​​ក្រុម​ការ​ងារ​​ គណ​បក្ស​​ សង្គ្រោះ​​ជាតិ ​ដឹក​នាំ​​ ដោយ​​លោក ​យ៉ែម ​បុញ្ញឫទ្ធិ ​ចាប់​ពី​​ថ្ងៃ​​ចន្ទ​​ ខាន​ស្អែក​​នេះ​, ពោល​គឺ ​​នៅ​ពេល ​​រដ្ឋសភា ​បើក​​កិច្ច​ប្រជុំ ​​វិសាមញ្ញ ​ដើម្បី​​ ប្រកាស​​សុពល​ភាព ​​តំណាង​រាស្ត្រ ​ជូន​​លោក​​ សម​ រង្ស៊ី

​ក្រុម​ការ​ងារ​​ ចម្រុះ ​​វិសោធនកម្ម​​ បទ​បញ្ជា​ផ្ទៃ​ក្នុង ​រ​ដ្ឋ​​សភា ​មាន​​ភា​រកិច្ច​​ ពិនិត្យ ​និង​​សិក្សា ​លើ​​ការ​ស្នើ​សុំ​​​ ធ្វើ​​វិសោធន​កម្ម ​ប្រការ ​៦​ថ្មី នៃ​​បទ​បញ្ជា​ផ្ទៃ​ក្នុង ​នៃ​​រដ្ឋ​សភា​។   ​នោះ ​​គឺ​​ ការ​កែ​សម្រួល ​​គ​ណៈ​កម្មកា​​រ​ ទី៤​ មក​ជា​​ គណៈកម្មការ​​ ម​ហា​​ផ្ទៃ, ​ការ​ពារ​ជាតិ, ​និង​​មុខ​ងារ​ សាធារណៈ, ​ហើយ ​​ប​ង្កើត​​គណៈ​ក​ម្មការ​​ ទី​១០ ​មាន​​ឈ្មោះ​ ថា, គណៈ​កម្មការ​​ អង្កេត​, បោស​សំអាត, ​និង​​ប្រឆាំង​​ អំ​ពើ​ពុក​រលួយ។​

ការ​ងារ​​កែ​សម្រួល​​គណៈកម្មការ​​ជំនាញ​​របស់​​រដ្ឋ​សភា​​នេះ ​ត្រូវ​បាន​​លោក ​ឈាង​ វុន​ ​អះ​អាង​ថា ​ក្រុម​ការ​ងារ​​ចម្រុះ​​គណបក្ស​​ទាំង​ពីរ ​នឹង​ធ្វើ​​ការ​សម្រេច​​ជា​មួយ​គ្នា ​មិន​​ដល់ ​២ ​ម៉ោង​​នោះ​ទេ​។​
តាម​​លោក ​ឈាង ​វុន ​បេក្ខជន​​ជាប់​ឆ្នោត​​តំណាង​រាស្ត្រ​​គណបក្ស​​សង្គ្រោះ​​ជាតិ​​ទាំង​ ៥៥ ​រូប ​គួរ​តែ​​ចូល​រួម​​ប្រជុំ​​រដ្ឋ​សភា ​នា​​​ថ្ងៃ​ទី២​៨ក​ក្កដា ​ខណៈដែ​ល​​រដ្ឋ​សភា ​ប្រកាស​​សុពល​ភាព​​នៃ​អាណ​ត្តិ​​តំណាង​រាស្ត្រ​​របស់​លោក​​ស​មរ​ង្ស៊ី។

​ប៉ុន្តែ​​លោក​​យឹម​​សុវណ្ណ ​អ្នក​នាំ​ពាក្យ​​គណបក្ស​​សង្គ្រោះ​​ជាតិ ​បាន​​បញ្ជាក់​ថា ​បេក្ខជន​​ជាប់​ឆ្នោត​​ទាំង​ ៥៥ ​រូប ​នឹង​មិន​​ទៅ​​ចូល​រួម​​កិច្ច​ប្រជុំ​​រដ្ឋសភា ​នា​​ព្រឹក​​ថ្ងៃ​២៨​កក្កដា​​ទេ​។ ​មូល​ហេតុ ​មក​ពី​​បេក្ខ​ជន​​ទាំង​នោះ ​មិន​ទាន់​​ស្បថ ​ហើយ​​ការ​ងារ​​កែ​ទម្រង់​​ទាំង​បី ​មិន​ទាន់​​បំពេញ​​រួច​រាល់​​នៅ​ឡើយ​។ ​មួយ​វិញ​ទៀត ​គណបក្ស​​សង្គ្រោះ​​ជាតិ​​​ក៏​​កំពុង​​មមា​ញឹក ​នឹង​​ការ​រៀប​ចំ​​សន្និបាត​​ក្រុម​​​ប្រឹក្សា​ជាតិ ​នៅ​​ព្រឹក​​ថ្ងៃ​អាទិត្យ ​ទី​២៧​កក្កដា ​នៅ​​សួន​ច្បារ ​មុខ​​វត្ត​​បទុម​​វ​ត្តី ​ដើម្បី​​លើក​ឡើង​​ពី​​​សកម្មភាព​​ការ​ងារ ​ចាប់​​ពី​ថ្ងៃ​​បង្កើត​​គណបក្ស ​និង​​ប្រកាស​​ពី​​គោល​ជំហរ​​របស់​​គណបក្ស ​ទៅ​​ថ្ងៃ​​ខាង​មុខ​។ ​គណបក្ស​​សង្គ្រោះ​​ជាតិ ​ពេលនេះ​ កំពុង​​ទទួល​រង​​នូវ​​ការ​រិះគន់​​ជា​ច្រើន​ ​ដោយ​សារ​​ចុះ​​កិច្ចព្រម​ព្រៀង​​បញ្ចប់​​ជម្លោះ​​នយោបាយ​ ជា​មួយ​​គណបក្ស​ប្រជា​ជន​​កម្ពុជា ​ថ្ងៃ​២២​កក្កដា​៕​

No comments:

Post a Comment