លោកនាយករដ្ឋមន្ត្រី នឹងសម្ភោធ បើកឲ្យប្រើប្រាស់ ស្ពានអាកាស ស្ទឹងមានជ័យ នៅថ្ងៃ ទី៣១នេះ
VOD | ២៦ កក្កដា ២០១៤
នាយករដ្ឋមន្ត្រី នឹងចូលរួម សម្ភោធ ស្ពានអាកាស ស្ទឹងមានជ័យ ដើម្បី ដាក់ឲ្យ សាធារណៈជន ប្រើប្រាស់ ជាផ្លូវការ នៅថ្ងៃ ព្រហស្បតិ៍ ទី៣១ ខែកក្កដានេះ។
អ្នកនាំពាក្យ សាលារាជធានី ភ្នំពេញ លោក ឡុង ឌីម៉ង់ ឲ្យVODដឹង នៅរសៀល ថ្ងៃសៅរ៍ នេះថា, ស្ពានអាកាស ស្ទឹងមានជ័យ នឹងត្រូវ សម្ពោធ នៅសប្តាហ៍ ក្រោយនេះ ក្រោមអធិបតីភាព របស់ លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន។ ទោះយ៉ាងណា លោក នៅមិនទាន់បញ្ជាក់ ពីការបិទផ្លូវខ្លះ នៅម្តុំនោះ ដើម្បី រៀបចំ ពិធីសម្ពោធ នៅឡើយទេ ព្រោះ មន្ត្រី សាលារាជធានី ភ្នំពេញ កំពុងប្រជុំ ធ្វើសេចក្តីសម្រេច, ហើយ ជួនដំណឹង ជាផ្លូវការ នៅពេលក្រោយ។
គួរបញ្ជាក់ថា ស្ពានអាកាស ស្ទឹងមានជ័យ បានបើក ការដ្ឋាន សាងសង់ កាលពីថ្ងៃ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១២ ក្រោមអធិបតីភាព លោក ហ៊ុន សែន ដែលទទួល ម៉ៅការសាងសង់ ដោយក្រុមហ៊ុន O.C.I.C. ជាក្រុមហ៊ុន ក្នុងស្រុក ដោយចំណាយ ថវិកា សាងសង់ អស់ប្រមាណ ១៧លាន ដុល្លារ អាមេរិក ៕
No comments:
Post a Comment