Paris Peace Accords 23 Oct. 1991

Saturday, July 26, 2014

គណបក្ស ​សង្គ្រោះ​ជាតិ ​ធ្វើ​សន្និបាត​ បង្ហាញ​ជំហរ ​មុន​ពេល ​ចូល​ប្រជុំ​ សភា | CNRP holds Congress to address position before taking seats in Parliament

គណបក្ស ​សង្គ្រោះ​ជាតិ ​ធ្វើ​សន្និបាត​ បង្ហាញ​ជំហរ ​មុន​ពេល ​ចូល​ប្រជុំ​ សភា

​វិទ្យុ​ អាស៊ី សេរី​  | ២៥ កក្កដា ២០១៤

កឹម សុខា ៦១០
លោក កឹម សុខា អនុប្រធាន ​គណបក្ស​ សង្គ្រោះជាតិ នៅ​មុខ​ សាលា​ដំបូង​ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី ២៥ ខែ​កក្កដា ឆ្នាំ ២០១៤។  RFA/Tin Zakariya

គណបក្ស​ សង្គ្រោះ​ជាតិ នឹង​ធ្វើ​សន្និបាត ក្រុម​ប្រឹក្សា​ជាតិ នៅ​ថ្ងៃ ​ទី​២៧ កក្កដា។  មេ​ដឹក​នាំ​ ជាន់​ខ្ពស់ ​គណបក្ស ​សង្គ្រោះ​ជាតិ លើក​ឡើង​ ថា, នៅ​ក្នុង​សន្និបាត ​ក្រុម​ប្រឹក្សា​ ជាតិ​នេះ គណបក្ស​ សង្គ្រោះ​ជាតិ នឹង​ដាក់ ​ទិសដៅ ​របស់​ខ្លួន ដើម្បី​ ឲ្យ​ប្រជាពលរដ្ឋ​ យល់​ដឹង​ កាន់​តែ​ច្បាស់ អំពី​ ទិសដៅ​ គណបក្ស ​សង្គ្រោះ​ជាតិ ដើម្បី ​ផល​ប្រយោជន៍ ​ប្រជាពលរដ្ឋ។

លោក​ ក៏​បញ្ជាក់​ប្រាប់ ​វិទ្យុ​ អាស៊ី សេរី នា​រសៀល​ថ្ងៃ​ ទី​២៥ កក្កដា នេះ ​ថា, ប្រការ ​ដែល​លោក​ នៅ​មិន​ទាន់​ បកស្រាយ ​អំពី ​កិច្ច​ព្រមព្រៀង​ ជាមួយ​ គណបក្ស​ ប្រជាជន​កម្ពុជា ក៏​ព្រោះ​តែ ​លោក​ នៅ​រង់ចាំ​ ឆ្លង​យោបល់​ ពី​សមាជិក នៃ​សន្និបាត ​ជា​មុន​សិន។

មន្ត្រី​ជាន់​ខ្ពស់​ គណបក្ស​ សង្គ្រោះ​ជាតិ ប្ដេជ្ញា​ចិត្ត​ ថា, នៅ​ពេល​ បេក្ខជន​ តំណាង​រាស្ត្រ​ ជាប់​ឆ្នោត​ គណបក្ស​ សង្គ្រោះ​ជាតិ ចូល​ប្រជុំ​ សភា, តំណាង​រាស្ត្រ ​គណបក្ស​នេះ ​នឹង​ធ្វើ​ ការ​កែ​ទម្រង់​ គណៈកម្មាធិការ ​ជាតិ ​រៀបចំ ​ការ​បោះ​ឆ្នោត ​ឲ្យ​បាន​មុន​គេ ដើម្បី​ បញ្ចប់​បញ្ហា​ ជម្លោះ ​នៅ​ក្រោយ​ពេល ​បោះ​ឆ្នោត។

អនុប្រធាន ​គណបក្ស​ សង្គ្រោះ​ជាតិ លោក កឹម សុខា ឲ្យ​ដឹង ​នៅ​ថ្ងៃ ​ទី​២៥ កក្កដា ថា, ទោះ​បី​ ជា​គណបក្ស​ សង្គ្រោះ​ជាតិ យល់​ព្រម​ ចូល​ប្រជុំ​សភា ​ហើយ​ក្ដី, តែ​ គណបក្ស​ សង្គ្រោះ​ជាតិ នៅ​តែ ​ធ្វើ​ប្រជា​មតិ​ ប្រជាពលរដ្ឋ នៅ​ពេល ​ធ្វើ​សន្និបាត ​ក្រុម​ប្រឹក្សា​ជាតិ ​នៅ​ថ្ងៃ ទី​២៧ កក្កដា។  បើ​សិន​ជា​ ប្រជាពលរដ្ឋ​ ទាមទារ ​ឲ្យ​គណបក្ស​ សង្គ្រោះ​ជាតិ ទាមទារ ​អ្វី​បន្ថែម​ទៀត ​ទៅ​លើ​អ្វី​ ដែល​មាន​ស្រាប់ នៅ​ក្នុង​លទ្ធផល​ នៃ​ការ​ចរចា​ ជាមួយ​ គណបក្ស​ ប្រជាជន​កម្ពុជា នេះ, គណបក្ស​ សង្គ្រោះ​ជាតិ នឹង​បន្ថែម ​ចំណុច ​ដែល​ប្រជាពលរដ្ឋ​ ចង់​បាន ដើម្បី ​ស្នើ​ឡើង​ទៀត​ ដាក់​នៅ​ក្នុង​ កិច្ច​ព្រមព្រៀង​ នោះ​ទៀត៖ «សន្និបាត​ គណបក្ស​ សង្គ្រោះ​ជាតិ ខាង​មុខ, ខ្ញុំ​ នឹង​ដាក់​ ទិសដៅ​ របស់​ខ្លួន, ព្រោះ​ ឥឡូវ​នេះ ប្រជាពលរដ្ឋ​ ហាក់​ដូច​ ជា​ស្រពិចស្រពិល​ លើ​គណបក្ស​ សង្គ្រោះ​ជាតិ។»

លោក កឹម សុខា បញ្ជាក់​ថា ការ​ចូល​ស្បថ​ កាន់​តំណែង ​សភា ក៏​អាស្រ័យ​ ទៅ​លើ​ ការ​សម្រេច ​របស់​ ក្រុម​ប្រឹក្សា​ជាតិ​ ជា​មុន​សិន​ដែរ។  ទោះ​ជា​យ៉ាង​ណា ​ក៏ដោយ, លោក​ មាន​ប្រសាសន៍ ​ថា, គណបក្ស​ ទាំង​ពីរ​ បាន​ព្រមព្រៀង​គ្នា ​បង្កើត​ក្រុម​ការងារ​ ៣​ទៀត ដើម្បី​ ពិភាក្សា​ ទៅ​លើ ​ចំណុច​គោល ​ធំៗ​ ទាំង​៧ ដែល​គណបក្ស​ ទាំង​ពីរ ​បាន​ឯកភាព ​ក្នុង​ការ​ចរចា កាល​ពី​ថ្ងៃ​ ទី​២២ កក្កដា នោះ។

លោក កឹម សុខា បញ្ជាក់​ថា គណៈកម្មការ​ ៣​នោះ ​រួម​មាន៖ ក្រុម​ការងារ​ ធ្វើ​វិសោធនកម្ម ​រដ្ឋធម្មនុញ្ញ ​ជំពូក​ ទី​១៥ ដើម្បី​ បញ្ចូល គ.ជ.ប. ជា​ស្ថាប័ន​ធម្មនុញ្ញ; ទី​២, ក្រុម​ការងារ​ វិសោធនកម្ម​ បទបញ្ជា​ផ្ទៃ​ក្នុង ​រដ្ឋសភា ដើម្បី​ ឲ្យ​សភា​ ទទួល​ស្គាល់​ សិទ្ធិ​អំណាច​គ ណបក្ស​ប្រឆាំង; ក្រុម​ការងារ ​រៀបចំ ​វិសោធនកម្ម​ច្បាប់​ បោះ​ឆ្នោត។  លោក​ បញ្ជាក់​ថា, ក្រុម​ការងារ ​ទាំង​៣ ចាប់​ផ្ដើម​ ធ្វើ​ការងារ​ ជាមួយ​គ្នា​ ចាប់​ពី​ថ្ងៃ​នេះ ​ត​ទៅ នៅ​ពេល ​ក្រុម​ការងារ ​ទាំង​បី​នេះ ​ធ្វើ​បញ្ចប់ ទើប ​បេក្ខជន ​តំណាង​រាស្ត្រ ​ជាប់​ឆ្នោត​ គណបក្ស ​សង្គ្រោះ​ជាតិ នឹង​ចូល​ប្រជុំ​ សភា។

ការ​ថ្លែង​ ឲ្យ​ដឹង​ របស់ ​អនុប្រធាន ​គណបក្ស​ សង្គ្រោះ​ជាតិ លោក កឹម សុខា បែប​នេះ នៅ​បន្ទាប់​ ពី​លោក ​បាន​ចេញ​ ពី​បន្ទប់​សាកសួរ ​របស់ ​ចៅក្រម ​សាលា​ដំបូង​ រាជធានី​ភ្នំពេញ នៅ​ព្រឹក ​ថ្ងៃ​ ទី​២៥ កក្កដា ទាក់ទង នឹង​ការ​ទទួល ​ខុស​ត្រូវ​ របស់ ​គណបក្ស​ សង្គ្រោះ​ជាតិ។  លោក កឹម សុខា ថ្លែង​ប្រាប់​ អ្នក​សារព័ត៌មាន​ នៅ​ខាង​ក្រៅ​ តុលាការ ​ថា, ក្រោយ​ពី​សាកសួរ, ​តុលាការ ​មិន​បាន​ ចោទ​ប្រកាន់ ​លោក​ទេ, ហើយ ​តុលាការ​ ក៏​បញ្ចប់​ សំណុំ​រឿង ​របស់​លោក ​នៅ​ថ្ងៃ​ ទី​២៥ កក្កដា នេះ​ដែរ។

ចៅក្រម​ សាលា​ដំបូង​ រាជធានី​ភ្នំពេញ សាកសួរ លោក កឹម សុខា នៅ​ព្រឹក​ថ្ងៃ ​ទី​២៥ កក្កដា នេះ​ មាន​រយៈពេល ​ខ្លី​បំផុត​ ខុស​ពី​សព្វដង, គឺ​ មាន​រយៈពេល ​ប្រមាណ ១៥​នាទី​ទេ។  បញ្ហា​នេះ ក្រុម​អ្នក​ច្បាប់​លើក​ឡើង​ថា តុលាការ​បាន​អនុវត្ត​នីតិវិធី​លើ​សំណុំ​រឿង​របស់ លោក កឹម សុខា នេះ គ្រាន់​តែ​ជា​រូបភាព​បម្រើ​ឲ្យ​គណបក្ស​នយោបាយ​ទេ។ អ្នក​ច្បាប់​ពន្យល់​ថា បើ​សិន​ជា​ករណី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ មិន​ត្រូវរ៉ូវ​គ្នា​លើ​រឿង​នយោបាយ​ទេ លោក កឹម សុខា គេច​មិន​ផុត​ពី​ការ​ចោទ​ប្រកាន់ ឬ​អាច​ឈាន​ទៅ​ដល់​ការ​ចាប់​ខ្លួន​ពី​តុលាការ​ទៀត​នោះ​ឡើយ។

អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ក្រោយ​ពេល​ឯកភាព​គ្នា​លើ​បញ្ហា​ជម្លោះ​នយោបាយ​ នេះ គណបក្ស​ទាំង​ពីរ​ត្រូវ​កសាង​ទំនុក​ចិត្ត​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​រស់នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​ច្បាប់ កុំ​ឲ្យ​ច្បាប់​កើត​ចេញ​ពី​ឆន្ទៈ​អ្នក​នយោបាយ និង​រៀបចំ​ឡើង​វិញ​ចំពោះ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​នោះ៖ «អ៊ីចឹង ខ្ញុំ​ ជឿជាក់​ថា, បើ​ហ្នឹង ​ជា​បញ្ហា​គោល, បើ​សិន​ជា​ អាណត្តិ​ ទី​៥​នេះ ដើរ​បាន​ ជោគជ័យ ​ទាំង​បី​ ចំណុច​នេះ, ខ្ញុំ​ ជឿជាក់​ថា, គណបក្ស ​ទាំង​ពីរ​ នឹង​មាន​ ការ​គាំទ្រ​ បន្ត​ទៀត។»

ចំពោះ​ប្រាក់​បៀវត្ស​បេក្ខជន​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ វិញ លោក កឹម សុខា បាន​ឆ្លើយ​តប​ទៅ លោក​បណ្ឌិត ជាម យៀប មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ថា​ការ​ប្រកាស​មិន​ផ្ដល់​ប្រាក់​ខែ​ជូន​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ ឬ​មិន​ផ្ដល់​នោះ មិន​មែន​គណបក្ស​ជា​អ្នក​កំណត់​នោះ​ទេ គឺ​ច្បាប់​ជា​អ្នក​កំណត់។ តែ​យ៉ាង​នេះ​ក្ដី លោក កឹម សុខា បញ្ជាក់​ថា បញ្ហា​សំខាន់​នោះ​មិន​មែន​រឿង​ប្រាក់​ខែ​នោះ​ទេ គឺ​ថា ធ្វើ​យ៉ាង​ណា​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មាន​លទ្ធភាព​ធ្វើ​ការ​ជូន​ប្រជាពលរដ្ឋ និង​បម្រើ​ជាតិ។

អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា តាម​ច្បាប់​សភា ត្រូវ​បើក​ប្រាក់​ខែ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ តាំង​ពី​សភា​ប្រកាស​បើក​អង្គ​ប្រជុំ​ដំបូង​មក ពីព្រោះ​ប្រាក់​ខែ​ទាំង​នោះ ជា​ថវិកា​របស់​ជាតិ ឬ​របស់​ប្រជាពលរដ្ឋ៕


No comments:

Post a Comment