Paris Peace Accords 23 Oct. 1991

Tuesday, July 1, 2014

អាស៊ាន​ នឹង​ធ្វើ​ សមាហរណកម្ម ​តាម​ផែនការ​ កំណត់ | ASEAN will have integration as scheduled

អាស៊ាន​ នឹង​ធ្វើ​ សមាហរណកម្ម ​តាម​ផែនការ​ កំណត់

VOA | ១ កក្កដា ២០១៤

ប្រទេស​កម្ពុជា​បាន​ធ្វើ​ជា​ប្រធាន​អាស៊ាន​នៅ​ក្នុង​ឆ្នាំ​២០១២។
ប្រទេស​កម្ពុជា​ បាន​ធ្វើ ​ជា​ប្រធាន​ អាស៊ាន ​នៅ​ក្នុង​ឆ្នាំ​ ២០១២។

— អាស៊ាន​ បាន​កំណត់​ កាល​បរិច្ឆេទ ​របស់​ខ្លួន ​ថា ​នឹង​កសាង​ សមាហរណកម្ម ​សេដ្ឋកិច្ច ក្នុង​ចំណោម​ បណ្តា​ប្រទេស​ ជា​សមាជិក​ខ្លួន​ ឲ្យ​បាន។  ប៉ុន្តែ ​មន្ត្រី​កាទូត ​និង​អ្នក​វិភាគ​ យល់​ថា​ វិបត្តិ​ នយោបាយ​ ផ្ទៃ​ក្នុង​ និង​ទំនាស់​ព្រំដែន ​រវាង​ សមាជិក​ អាស៊ាន​ អាច​ប៉ះពាល់ ​ដល់​សមាហរណកម្ម​ កម្រិត​តំបន់ ​មួយ​នេះ។

អាស៊ាន​ នៅ​មាន​បញ្ហា​ សន្តិសុខ ​និង​នយោបាយ ​ផ្ទៃ​ក្នុង​ច្រើន​ ដែល​អាច​ ប៉ះពាល់​ ដល់​សមាហរណកម្ម របស់​ខ្លួន នៅ​ចុង​ឆ្នាំ​ ២០១៥ នេះ ​បើ ​តាម​មន្ត្រី​ការ​ទូត​ ជាន់​ខ្ពស់​ អាស៊ាន​ម្នាក់។


សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា ​«អាស៊ាន» ​ដែល​មាន​សមាជិក​ ចំនួន១០​ប្រទេស​បាន​ដាក់​កាល​បរិច្ឆេទថា​នឹង​សម្រេច​ឲ្យ​បាន​សមាហរណកម្ម​ របស់​ខ្លួន​ក្នុង​ផ្នែក​សេដ្ឋកិច្ច សង្គម​វប្បធម៌ និង សមាហរណកម្ម​នយោបាយ​សន្តិសុខ​នៅ​ចុង​ឆ្នាំ​ក្រោយ​នេះ។

លោក​បណ្ឌិត Hassan Wirajuda ឯកអគ្គរដ្ឋទូត​ឥណ្ឌូណេស៊ី​ប្រចាំ​កម្ពុជា​និង​ជា​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ ការ​បរទេស​ឥណ្ឌូណេស៊ី​បាន​ថ្លែង​ក្នុង​សន្និសីទ​មួយដែល​រៀបចំ​ឡើង​ដោយ​ វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិការ​និង​សន្តិភាព​នៅ​ថ្ងៃ​ច័ន្ទ​នេះ ​ថា ការណ៍​ដែល​អាស៊ាន​នៅ​មាន​បញ្ហា​នយោបាយ​សន្តិសុខ​គឺ​ដោយ​សារ​បញ្ហា​គម្លាត​ នយោបាយ​ក្នុង​ចំណោម​រដ្ឋ​ជា​សមាជិក​របស់​ខ្លួន។

«ដោយ​សារ​ តែ​ ភាព​ខុស​គ្នា​ នៃ​ប្រទេស​ ជា​សមាជិក​ អាស៊ាន​ ជុំ​វិញ ​ការ​វិវឌ្ឍ​ នយោបាយ ​របស់​ ប្រទេស​ខ្លួន ដែល​ខ្លះ​ ជា​ប្រទេស​ ប្រជាធិបតេយ្យ, ខ្លះ​ ពាក់​កណ្ដាល ប្រជាធិបតេយ្យ, និង​ខ្លះ​ទៀត​ ជា​រដ្ឋាភិបាល​ ផ្ដាច់ការ ដែល​ធ្វើ​ ឱ្យ​សមាហរណកម្ម​ នយោបាយ​ សន្តិសុខ​ ជា​ប្រធានបទ ​រសើប ​របស់​ សមាជិក​ខ្លះ។  ប៉ុន្តែ ​តាំង​ពី​ធម្មនុញ្ញ​ អាស៊ាន​ និង​គោលដៅ​ អាស៊ាន ​ត្រូវ​ បាន​អនុម័ត, យើង​ មាន​ការ​ឈាន ​ទៅ​មុខ​ គួរឲ្យកត់​សម្គាល់ ថ្វី​បើ​ មិន​លឿន​ ដូច​អ្វី​ ដែល​យើង​ ចង់​បាន ​ក៏​ដោយ»

បញ្ហា​សន្តិសុខ​និង​នយោបាយ​របស់​អាស៊ាន​ ត្រូវ​គេមើល​ឃើញថា​បាន​ជាប់​ទាក់​ទង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​បញ្ហា​សិទ្ធិ​ មនុស្សនិង​ការ​ត្រលប់​ក្រោយ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេសជាសមាជិក​ មួយ​ចំនួន ដូចជា​ការ​ឡើង​កាន់​អំណាច​ដោយ​របប​យោធា​នៅ​ប្រទេស​ថៃ ការ​បញ្ជូន​ ពលករ​ខ្មែរ​ពី​ប្រទេស​ថៃ​ដោយ​បង្ខំ និង​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ជា ​បន្ត​បន្ទាប់​ក្នុង​ប្រទេសកម្ពុជា​និង​ម៉ាឡេស៊ី និង​ទំនាស់​ជនជាតិ​ភាគ​តិច ​ក្នុង​ប្រទេស​ភូមា​ជាដើម។ក្រៅ​ពី​ទំនាស់​ផ្ទៃ​ក្នុង​ អាស៊ាន​នា​ពេល​កន្លង​ មក​ក៏​បាន​អាក​ខាន​ក្នុង​ការ​ដោះស្រាយទំនាស់​រវាង​រដ្ឋ​ជា​សមាជិក​ខ្លួន​ផង​ ដែរ ដូចជា​ទំនាស់​សមុទ្រ​ចិន​ខាង​ត្បូង និង​ទំនាស់​ជុំ​វិញ​ប្រាសាទ​ព្រះ​វិហារ​រវាង​កម្ពុជា​និង​ថៃ​ដែល​វិវត្ត​ទៅ​ ជា​អំពើ​ហិង្សា​តាម​ព្រំដែន​ជា​ដើម។
លោក Hassan Wirajuda បាន​អត្ថាធិប្បាយ​ដោយ​ប្រុង​ប្រយ័ត្ន​ថា​ប្រសិន​បើ​បញ្ហា​ទាំង​នោះ​នៅ​តែ​ បន្ត វា​អាច​ប៉ះពាល់​ដល់​សមាហរណកម្ម​អាស៊ាន​នា​ពេល​ខាង​មុខ។

«យើង​ត្រូវ​តែ​ដោះស្រាយ​បញ្ហា​អ្វី​គ្រប់​បែប​យ៉ាង​រួម​បញ្ចូល​ទាំង​ ជម្លោះ​ព្រំដែន​ដែល​ប្រទេស​ជា​សមាជិក​យើង​មួយ​ចំនួន​កំពុង​ជួប​ប្រទះ និង​ ព្យាយាម​ដោះស្រាយ​ដោះ​សន្តិវិធី។ កុំ​បន្ត​បញ្ហា​ទាំង​នោះ​ដល់​មនុស្ស​ ជំនាន់​ក្រោយ។ នេះ​ជា​គោលការណ៍​ដែល​ប្រទេស​ឥណ្ឌូណេស៊ី​ប្រកាន់ខ្ជាប់​បើ​មិន ​ដូច្នេះ​ទេ យើង​មិន​មិន​អាច​បង្កើត​សហគមន៍​ដែល​រឹងមាំ​និង​ប្រកប​ដោយ​ សាមគ្គីភាព​មួយ​ក្នុង​ចំណោម​ពួក​យើង​បាន​ទេ»

យ៉ាង​ណា​ក៏​ដោយអ្នក​ការទូត​នេះ​បានកត់​សំគាល់​ថា​ថ្វីបើ​មាន​ការ​យឺត​ យ៉ាវ អាស៊ាន​មាន​ការវិវត្ត​ជា​ជំហានៗ​សម្រាប់​បញ្ហា​នយោបាយ​សន្តិសុខ​នេះ ដែល​លោក​បាន​លើក​ជា​ឧទាហរណ៍​ថា​ប្រទេស​ជា​សមាជិក​អាស៊ានមាន​ការ​អធ្យាស្រ័យ​ និង​និយាយ​ពី​បញ្ហា​នយោបាយ​និង​សិទ្ធិ​មនុស្ស​ជាមួយ​គ្នា​ដោយ​បើក​ចំហ​ជាង​ មុន។

លោក ពូ សុធីរៈ នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិការ​និង​ សន្តិភាព ក៏​បាន​អះអាង​ថា​អាស៊ាន​នៅ​មាន​បញ្ហា​នយោបាយ​ផ្ទៃ​ក្នុង​និង​ ទំនាស់​ក្នុង​តំបន់​ច្រើន​ដែល​ត្រូវ​ដោះស្រាយ ប៉ុន្តែ​លោកយល់​ថា​អាស៊ាន​មិន ​គួរ​ពន្យា​កាល​បរិច្ឆេទ​នៃសមាហរណកម្ម​របស់​ខ្លួន​ដោយ​សារ​វិបត្តិ​ទាំង​អស់ ​នេះ​ទេ។

«​ថ្នាក់​ដឹក​នាំ​អាស៊ាន​គេ​កំណត់​យក​ថ្ងៃ​ហ្នឹង​ហើយ មិន​អាច​លើក​ ទេ ប៉ុន្តែ​គេ​បន្ត​ធ្វើ​ទៀត គេ​មិន​បាន​ឈប់​ធ្វើ​ត្រឹម​ប៉ុណ្ណឹង​ឯ​ណា។ មិន ​មែន​មាន​តែ​ខ្មែរ​យើង​ទេ​ដែល​តាម​គេ​មិន​ទាន់ ប្រទេស​ឡាវ ប្រទេស​ ភូមា វៀតណាម។ យើង​ត្រូវ​ប្រឹង​ថែម​ទៀត​ទៅ។យើង​ធ្វើ​ម៉េច​សម្រេច​ឱ្យ​បាន​យើង ​ត្រូវ​ប្រឹង​ជាមួយ​គេ​ទៅ។ ការ​កសាង​សមាហរណកម្ម​អាស៊ាន​ដូចជា​រទេះ​ភ្លើង​ មួយ​អញ្ចឹង បើ​យើង​មិន​ធ្វើ​អ្វី​ទេ វា​ហ្នឹង​បើក​ទៅ​ចោល​យើង​ហើយ»

លោក កុយ កួង អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ការ​បរទេស​កម្ពុជា​មិន​អាច​ទំនាក់​ទំនង​ដើម្បី​ស្នើ​អត្ថាធិប្បាយ​បាន​ទេ​នៅ​ថ្ងៃ​នេះ៕


No comments:

Post a Comment